ភ្នំពេញ៖ បទចម្រៀង "ទាល់តែយូរទើបស៊ីអូនបាន" ត្រូវបានក្លាយជាបទចម្រៀងលេខមួយ ដែលត្រូវបានគេរិះគន់ខ្លាំងជាងគេ ក្នុងពាក់កណ្តាលឆ្នាំ២០១៦ ព្រោះមិនត្រឹមតែចម្លងទំនុកភ្លេងពីប្រទេសក្រៅ ថែមទាំងអត្ថន័យក្នុងបទចម្រៀង មានន័យមិនល្អទៀត។

ស្របពេលសន្ទុះនៃការរិះគន់ នៃបទចម្រៀង"ទាល់តែយូរទើបស៊ីអូនបាន" នេះ ក៏បានធ្វើឲ្យបទចម្រៀងរបស់ លោក កែវ វាសនា  ដែលចម្លងទំនុកពីប្រទេសថៃដូចគ្នា ចំនងជើងថា "ស៊ីបានចេះតែស៊ីទៅ" ក៏ត្រូវបានល្បីខាងគេរិះគន់ ព្រមៗគ្នាផងដែរ។

ក្នុងនោះដែរ លោក កែវ វាសនា ក៏បានបង្ហោះសារបែបលេងសើច និងសុំអភ័យទោស ទៅកាន់មហាជនផងដែរថា "មួយរយៈនេះតាំងពីចេញបទស្រី ទាល់តែយូរទើបស៊ីបានពៅមក បទខ្ញុំ មួយបទ ក៏បានល្បីតាមយ៉ាងខ្លាំង។ អរគុណបងប្អូនទាំងអស់ ដែលបានរិះគុណដើម្បីស្ថាបនា តែសូមចិត្តកុំរិះគន់បំបាក់ទឹកចិត្តអ្នកផលិត ព្រោះបើយើងគ្រាន់តែចាំស្តាប់ ហើយចាំរិះគុណនោះ គឺស្រួលណាស់ តែគ្នាអ្នកផលិតដើម្បីតម្រូវចិត្តអ្នកស្តាប់ គឺពិបាកខ្លាំងណាស់ គ្មានអ្នកណា ដែលមិនធ្លាប់ខុសទេ ខ្ញុំម្នាក់ឯង ក៏មិនអាចតម្រូវចិត្តបងប្អូនទាំងអស់គ្នាដែរ តែពួកខ្ញុំនឹងខិតខំផលិត Original song( បទថ្មី) ឲ្យបានច្រើន ហើយខ្ញុំសង្ឃឹមថា បងប្អូននឹងចេះឲ្យតម្លៃបទថ្មី ដូចប្រជាជនស្រុកគេដែរ"៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? 

ចំណាប់អារម្មណ៍ខ្មែរឡូត៖

គួររំលឹកផងដែរ កាលពីម្សិលមិញនេះ ម្ចាស់បទចម្រៀងទាល់តែយូរទើបស៊ីអូនបាន កញ្ញា ម៉ាលីស ក៏បានធ្វើការសូមទោស និងកែសម្រួលអត្ថន័យ ក្រោយពីទទួលបានការរិះគន់ខ្លាំងពេក។

កាលពីម្សិលមិញនេះ កញ្ញា ម៉ាលីស ម្ចាស់បទ«ទាល់តែយូរទើបស៊ីអូនបាន» បានសរសេរជាសារបង្ហោះ សុំទោសទៅកាន់មហាជន នៅលើគណនីបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនរបស់នាង ប៉ុន្តែមិនថាយ៉ាងណា បើតាមការសង្កេតមើលទៅ ការរិះគន់ និងត្រូលបទចម្រៀងមួយនេះ នៅតែបន្តកើតមានឡើងជាបន្តបន្ទាប់ ខណៈដែលសារសុំទោស ដែលនាងបានបង្ហោះនោះ ហាក់បីដូចជាមិនអាចរំងាប់អារម្មណ៍ខឹង ឬការមិនពេញចិត្ត និងពាក្យរិះគន់របស់មហាជនបាននោះឡើយ។

រហូតដល់ថ្មីៗ កញ្ញា ម៉ាលីស បានបង្ហោះវីដេអូឃ្លីបមួយជាសាធារណៈ ដើម្បីសូមអភ័យទោសទៅកាន់មហាជន ចំពោះអត្ថន័យពាក្យពេចន៍ខុសឆ្គង ដែលបានធ្វើឲ្យមហាជនមិនពេញចិត្ត លើសពីនេះ នាងក៏បានសន្យាថា នាងនឹងធ្វើឲ្យបានល្អ ដោយមិនឲ្យមានរឿងបែបនេះកើតមានឡើង នៅបទចម្រៀងក្រោយៗរបស់នាង តទៅទៀតទេ ហើយនាងក៏បានបន្តទៀតថា នាងនឹងព្យាយាមកែសម្រួលអត្ថន័យបទ «ទាល់តែយូរទើបស៊ីអូនបាន»ឡើងវិញ។ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]