ការប្រណាំងដោយប្រើយានជំនិះបានបង្កើតឡើងតាំងសម័យបុរាណមកម្ល៉េះ ចាប់ផ្ដើមពីការប្រណាំងរទេះ ដែលមានដើមកំណើតនៅប្រទេសក្រិក និងទីក្រុងរ៉ូម ដែលបច្ចុប្បន្នបានវិវត្តន៍មក ដល់ការប្រណាំងរថយន្តប្រភេទ Formula 1 និង Grand Prix ជាដើម ការប្រណាំងរថយន្តបែបនេះនៅតែ អាចទាក់ទាញចំណាប់អារម្មណ៍មនុស្សជុំវិញពិភពលោក។ ការវិវត្តន៍នៃបច្ចេកវិទ្យានៃចុងសតវត្សទី 19 បានបង្កើតរថយន្តដែលប្រើប្រេងឥន្ធនៈជាលើកដំបូង។ ក្រោយមកគេក៏បានបង្កើតព្រឹត្តិការណ៍ប្រណាំងរថយន្តជាលើកទីមួយនៅក្នុងប្រវត្តិសាស្រ្ត ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី ២៨ខែមេសាឆ្នាំ១៨៨៧ នៅឯទីក្រុងប៉ារីស។

ចាប់តាំងពីពេលនោះមក រថយន្តជំនាន់ក្រោយៗមកទៀត ត្រូវបានផលិតឡើងជាមួយនឹងកម្លាំងសេះខ្ពស់ និងមានអនុភាពខ្លាំងជាងមុន ការប្រណាំងរថយន្តក៏បានក្លាយជាចំនូលចិត្ត និងជាចំណាប់អារម្មណ៍ ថ្មីមួយរបស់មនុស្សទូទាំងពិភពលោក។ ព្រឹត្តិការណ៍ប្រណាំងរថយន្ត Le Mans នៅឯប្រទេសបារាំង និង Grand Prix នៅម៉ាកាវ បានទាក់ទាញចំណាប់អារម្មណ៍មនុស្សរាប់រយ រាប់ពាន់នាក់ជារៀងរាល់ឆ្នាំ។

នៅក្នុងអំឡុងពេលដែលប្រារព្ធកម្មវិធីកេរដំណែលរបស់ក្រុមហ៊ុនហ្វដ នៅក្នុងខែមិថុនានេះផងដែរ វាឳកាសដ៏ល្អមួយ ដើម្បីយល់បន្ថែមទៀត អំពីទំនាក់ទំនងរវាងក្រុមហ៊ុន Fordនិងការប្រណាំងរថយន្ត ក៏ដូចជាដើមកំណើតរបស់ក្រុមហ៊ុន Ford និង កត្តាដែលជុំរុញឲ្យមាន ការវិវត្តន៍រហូតដល់សព្វថ្ងៃនេះ។

ការចាប់ផ្ដើមដំបូងបង្អស់ពីភាពទទេស្អាត កេរដំដែលនៃការប្រណាំរថយន្តរបស់ Ford ចាប់ផ្ដើមដំបូងនៅឆ្នាំ 1901 ក្រោយមកទៀតទើបមានការបង្កើតក្រុមហ៊ុន Ford Motor Company នៅឆ្នាំ 1903។ ក្នុងឆ្នាំនោះ លោក Henry Ford មានអាយុ 38 ឆ្នាំ លោកបានចាប់ផ្ដើមបង្កើតក្រុមហ៊ុនជាលើកដំបូង ប៉ុន្តែលោកបានទទួលការបរាជ័យ និងខាតបង់ប្រាក់អស់ $86,000។ ប៉ន្តែលោកមិនបាន បោះបង់ចោលឡើយ លោក Henry បានបង្កើតជាក្រុមមួយក្នុងគោលបំណងបង្កើតរថយន្ត ដំបូងបង្អស់ដែលគាត់ឲ្យឈ្មោះថា Sweepstakes។ នៅពេលដែលរំលឹកអំពីប្រវត្តិសាស្រ្ត នៃការប្រណាំងរថយន្ត រថយន្ត Sweepstakes នាំមកនូវអារម្មណ៍ជាច្រើន ដល់ក្រុមអ្នកគាំទ្រ។ លោក Henry Ford បានឲ្យដឹងថាការប្រណាំងឡានអាចទាក់ទាញ ចំណាប់អារម្មណ៍យ៉ាងខ្លាំងសាធារណៈជន គាត់ក៏បានឆ្លៀតឳកាសនោះ ចូលរូមការប្រកួតដោយ បានប្រើរថយន្ត Sweepstake ដែលមានកម្លាំង 26 សេះ ប្រកួតជាមួយនឹងលោក Alexander Winton កីឡាករប្រណាំងរថយន្ត ដែលមានប្រជាប្រិយភាពបំផុតកាលពីឆ្នាំនោះ។ ការប្រកួតប្រជែងនេះបានប្រារព្ធឡើងនៅរដ្ឋ Detroit បានទាក់ទាញសាធារណៈជនបានជាង 8000 នាក់ ហើយលោក Henry ក៏បានឈ្នះដោយទទួលបានប្រាក់រង្វាន់ចំនួន $1000 ទៀតផង។ ដោយសារប្រាក់រង្វាន់ដែលគាត់ទទួលបាន រួមបញ្ចូលគ្នាជាមួយនឹងការគាំទ្រផ្នែកហិរញ្ញវត្ថុពីវិនិយោគិន ប៉ុន្មានឆ្នាំក្រោយមកគាត់ ក៏បានរកឃើញក្រុមហ៊ុនមួយដែលមានឈ្មោះថា Ford Motor Company ។ 

មកដល់បច្ចុប្បន្ននេះ កេរដំនែលនៃការប្រណាំងរថយន្តរបស់ Ford 115 ឆ្នាំ បានឈ្នះកម្មវិធីប្រណាំងរថយន្ត NASCAR ជាង 1,000 ដង និងបានឈ្នះការប្រកួត F1 200 ដងថែមទៀត។ តាំងពីប្រវត្តិសាស្រ្តនៃ ការប្រណាំងរថយន្តរបស់ Ford ក្រុមហ៊ុន Ford តែងតែធ្វើការកែច្នៃប្រភេទរថយន្តប្រណាំងរបស់ខ្លួន និងបង្កើតរថយន្តប្រណាំងជាច្រើនប្រភេទ ដូចជា Purple Hog ដែលធ្លាប់ឈ្នះការប្រណាំងរថយន្ត NASCAR និង Ford Focus RS WRC T គឺជារថយន្តដែលធ្លាប់ឈ្នះ ការប្រណាំងរថយន្តជាង 40 ដង ក្នុងរយៈពេល 11 ឆ្នាំ។ រថយន្ត Ford Model T ខ្សែស្រឡាយរថយន្តប្រណាំងរបស់ Ford រាប់ចាប់ផ្ដើមពី Ford Model T ដែលជារថយន្តទីមួយដែលបានចូលរួមការប្រណាំងរថយន្ត Ocean to Ocean ក្នុងឆ្នាំ 1909 មានគោលដៅចេញពី New York ទៅ Seattle ចាប់តាំងពីពេលនោះមកក្រុមហ៊ុន Ford បានចាប់ផ្ដើមគាំទ្រវិស័យប្រណាំងរថយន្ត។ ក្រុមហ៊ុន Ford ផលិតរថយន្ត Ford Model T 15 លាន គ្រឿង នៅក្នុងកំឡិងឆ្នាំ 1908 និង 1927។ ផលិតកម្មបានចាប់ផ្តើមនៅក្នុងសហរដ្ឋអាមេរិកបានទេប៉ុន្តែបានពង្រីកនៅទូទាំងពិភពលោកយ៉ាងឆាប់រហ័ស រួមបញ្ចូលទាំងរោងចក្រដំឡើងនៅប្រទេសដាណឺម៉ាក អាល្លឺម៉ង់ អៀរឡង់អេស្ប៉ាញ និងចក្រភពអង់គ្លេស។ Ford Model T គឺជារថយន្តដំបូងបង្អស់ ដែលបានដាក់លក់នៅលើទីផ្សារ ជាមួយនឹងតម្លៃសមរម្យ រក្សាបាននូវស្តង់ដា និងមានគ្រឿងបន្លាស់គ្រប់ប្រភេទ។ ទោះបីជាការផលិតរថយន្តនេះបានបញ្ឈប់ជាងមួយសតវត្សមកហើយ រថយន្តនេះ បានក្លាយជានិមិត្តរូបសម្រាប់អ្នកគាំទ្ររថយន្ត Ford សព្វថ្ងៃ។  

រថយន្ត Ford GT នៅឆ្នាំ 1960 ក្រុមហ៊ុន Ford ចាប់ផ្តើមបន្តការប្រណាំងរយៈចម្ងាយឆ្ងាយហើយ បានសម្រេចចិត្តធ្វើការវិនិយោគ លើការបង្កើតរថយន្តប្រណាំងជាលើកដំបូងរបស់ខ្លួន។ ចុងក្រោយពួកគេបានបង្កើតរថយន្តមួយដែលគេឲ្យឈ្មោះថា Ford GT40 ប្រាំមួយឆ្នាំក្រោយមក រថយន្តនេះក៏បានទទួលចំណាត់ថ្នាក់លេខ 1, 2 និង លេខ 3 នៅក្នុងព្រឹត្តិការណ៍ប្រណាំងរថយន្ត Le Mans 24 Hours។ ក្រោយមកទៀត Ford GT ក៏បានទទួលជ័យជម្នះការប្រណាំងរថយន្ត Le Mans 3 ឆ្នាំជាប់គ្នា 1967, 1968 និង 1969។

រថយន្ត Ford GT បានត្រឡប់មកវិញនៅក្នុងឆ្នាំនេះជាមួយ នឹងបួនម៉ូដែលខុសគ្នា និងបានជាប់ឈ្មោះនៅក្នុងបញ្ជីនៃការប្រណាំងរថយន្ត Le Mans 24 ម៉ោង សម្រាប់ឆ្នាំ 2016 ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី 18 និង 19 កាលពីខែមិថុនា។

រថយន្ត Ford GT ស៊េរីថ្មីគឺជាសមិទ្ធិផលកំពូលរបស់ Ford Performance។ ជាមួយនឹងការរចនារូបរាងខាងក្រៅតាមបែប aerodynamics តួរថយន្តបំពាក់ដោយដែក carbon fiber ដែលស្រាលនិងស្វិតជាងដែកធម្មតា និងបំពាក់ដោយម៉ាស៊ីន Ecoboost ដែលមានកម្លាំងខ្លាំង រថយន្ត Ford GT នេះគឺជាដៃគូរប្រកួតប្រជែងដ៏ខ្លាំងក្លារបស់រថយន្តប្រណាំង Ferrari, Corvette, Porsche, and Aston Martin នៅលើទីលានប្រណាំងរថយន្តផងដែរ។

រថយន្ត Ford Mustang រថយន្ត Ford Mustang បានចាប់កំណើតមកជារថយន្តប្រណាំងស្រាប់ទៅហើយ រថយន្តនេះបានលេចមុខដំបូង នៅទីលានប្រណាំងរថយន្ត Indianapolis 500 មួយខែក្រោយពីដាក់សម្ភោធជាផ្លូវការ នៅក្នុងឆ្នាំ 1964។ នៅឆ្នាំដដែលនោះ រថយន្ត Ford Mustang បានក៏បានឈ្នះការប្រណាំងរថយន្ត Tour de France rally ផងដែរ។ នោះគឺ ជាការចាប់ផ្តើមនៃអាជីពប្រណាំងរថយន្ត របស់ Ford Mustang វាបាននាំមកនូវភាពរំភើប ជាមួយនឹងការរចនាបទថ្មីទាក់ភ្នែក រួមជាមួយនឹងតម្លៃសមរម្យផងដែរ។

់ Ford ហើយក៏ជានិមិត្តរូបតំណាង Pop Culture ផងដែរ។ ក្នុងអំឡុងពេល 52 ឆ្នាំមកនេះ រថយន្ត Ford Mustang បានបង្ហាញខ្លួននៅក្នុងខ្សែភាពយន្តនិងកម្មវិធីទូរទស្សន៍មិនតិចជាង 3000 កម្មវិធីនោះទេ រថយន្តនេះក៍ធ្លាប់បានលេចមុខនៅក្នុងភាពយន្តដ៏ល្បីល្បាញ Need for Speed ផងដែរ ជាមួយនឹងការរចនារូបរាងយ៉ាងប្រណិតជាមួយនឹងដែលមានតួខ្លួនពណ៌សឆ្នូតខៀវ ដែលមានទំហំយ៉ាន់កង់រហូតដល់ ២២ អ៊ីញ ជាមួយនឹងម៉ាស៊ីន V8។  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]