បុរសម្នាក់នៅឯ តំបន់ Chongqing កាលពីថ្មីៗនេះ ត្រូវបានគេថតអំពីសកម្មភាពដែលគាត់ បានធ្វើអោយស្ត្រីមួយ ចំនួនមានការភិតភ័យ ដោយសាតែគាត់បានព្យាយាមរាវស្ទាប ខ្លួនប្រាណរបស់ស្រ្តី ដែលដើរតាមផ្លូវជាច្រើននាក់។ គាត់មិនត្រូវបាន នរណាម្នាក់ចាប់អារម្មណ៍ រិះគន់ ឬក៏ទះកំផ្លៀង ដោយសារតែសកម្មភាពរបស់គាត់នោះទេ ដោយសារតែគេគិតថាគាត់ជាមនុស្សខ្វាក់។

សុភាពបុរសម្នាក់ ឈ្មោះ Lu យល់ថាសកម្មភាពរបស់បុរសពិការភ្នែកម្នាក់ នេះចំឡែកខ្លាំង ក៏បានទាញទូរស័ព្ទដៃ របស់គាត់ចេញមក និងថតសកម្មភាព របស់បុរសម្នាក់នេះ។ បន្ទាប់មកគាត់ក៏បានយក ខ្សែរវីដេអូមួយនេះ ទៅអោយអ្នកកាសែត។

ខ្សែរវីដេអូនេះក៏បានបង្ហាញ ផងដែរថា បុរសពិការភ្នែកម្នាក់នេះ បានព្យាយាមយក ដំបងរបស់គាត់កៀរជើងស្រីៗ ផងដែរ។

មានស្រ្តីម្នាក់បានចូលទៅជិតគាត់ ក្នុងបំនងចង់ជួយយកអាសារបុរសម្នាក់នេះ ប៉ុន្តែត្រូវបាន Lu ដែលកំពុងថតប្រាប់អោយ ទៅអោយឆ្ងាយកុំនៅជិត បុរសចំឡែកម្នាក់នេះ។

គេមិនបានដឹងប្រាកដ ទេថា បុរសម្នាក់នេះពិតជា ខ្វាក់មែន ឬក៏ យ៉ាងណានោះទេ ពីព្រោះធ្លាប់មានគេឃើញគាត់ អោនរើសសំរាម។ បើសិនជាគាត់ខ្វាក់មែន ធ្វើម៉េចបានគាត់ដឹងថាពីមុខគាត់មាន សំរាម។ អ្នកដែលធ្លាប់ស្គាល់បុរស ម្នាក់នេះបាននិយាយថា គាត់ធ្លាប់ធ្វើជាអ្នករើសសំរាមនៅ ម្តុំនេះអស់រយៈពេល ជិត ២ឆ្នាំមកហើយ ហើយក៏មិនដឹងថា គាត់ពិការភ្នែកឬយ៉ាងម៉េចនោះទេ។

បើតាមសំដីរបស់មេធាវី បានអោយដឹងថា ទោះបីជាមនុស្សខ្វាក់ក៏អាចត្រូវបានគេប្តឹងផងដែរ បើសិនជាគាត់បានបំពានលើគេ ប៉ុន្តែបើសិនជាធ្វើពុតជាខ្វាក់ទៅបំពានគេ នោះទោសរឹតតែធ្ងន់។

ដោយ នីតា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]