របាំងចែកទ្រូងផ្លូវពីរកំណាត់នៅតាម បណ្តោយផ្លូវវេងស្រេង ត្រូវបានបុរសម្នាក់ ស្រវឹងស្រាជោក ខ្លួន យកដងវិថីទាំងមូលជាកម្មសិទ្ធិផ្តាច់មុខ បានបើកបរថយន្តម៉ាកសាំយ៉ុងក្នុងល្បឿនលឿនព្យុះ បានរេ ចង្កូតទៅបុក កាលពីវេលាម៉ោង ២១ និង ០០នាទីយប់ថ្ងៃទី ២៧ ខែសីហាឆ្នាំ២០១២ នៅចំណុចភូមិ ដំណាក់ធំ៣ តាមបណ្តោយផ្លូវវេងស្រេង ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មានពីសាក្សី ដែលបានឃើញហេតុការណ៍ខាងលើនេះ បានឲ្យដឹងថា មុនពេលកើត ហេតុនោះ គេបានឃើញបុរសម្នាក់ បើករថយន្តម៉ាកសាំយ៉ុង ពណ៌ស ក្នុងទិសដៅពីកើតទៅលិចតាម បណ្តោយផ្លូវវេងស្រេង ក្នុងល្បឿនយ៉ាងលឿន។ លុះមកដល់ចំណុចកើតហេតុ បុរសសស្រវឹងរូបនេះ ទុច ដំណើរជាមួយម៉ូតូមួយគ្រឿងដែលជិះពីមុខ ក៏ឲ្យបួងចង្កូតទៅបុក របាំងថ្មចែកទ្រូងផ្លូវពេញទំហឹងលាន់ឮ សូរដូចរន្ទះ បណ្តាលឲ្យរថយន្តត្រូវរងការខូចខាតមួយផ្នែកខាងមុខ និងរបាំងថ្មចែកទ្រូងផ្លូវចំនួន ២ កំណាត់បាក់បែកខ្ទេចខ្ទី។ ប៉ុន្តែសំណាងល្អក្នុងហេតុការណ៍នេះ មិនបណ្តាលឲ្យមនុស្សណាម្នាក់ ត្រូវរបួស ឡើយ។

បន្ទាប់ពីកើតហេតុគេបានឃើញនគរបាលមូលដ្ឋាន បានចុះមកដល់កន្លែងកើតហេតុ និងបានធ្វើការ សម្របសម្រួលរវាងម្ចាស់រថយន្តបង្កហេតុ និងភាគីក្រុមហ៊ុនវិនិយោគលើផ្លូវនេះ ដោយភាគីរថយន្តបង្ក ហេតុបានសម្រេចចេញសង់ថ្លៃខូចខាត និងជួសជុលផ្លូវនេះឡើងវិញ និងបាន យករថយន្តរបស់ខ្លួនទៅ ជូសជុលដោយខ្លួនឯង៕

ដោយៈ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]