ភ្នំពេញ៖ កាលពីម្សិលមិញនេះ កញ្ញា ម៉ាលីស ម្ចាស់បទ«ទាល់តែយូរទើបស៊ីអូនបាន» បានសរសេរជាសារបង្ហោះ សុំទោសទៅកាន់មហាជន នៅលើគណនីបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនរបស់នាង ប៉ុន្តែមិនថាយ៉ាងណា បើតាមការសង្កេតមើលទៅ ការរិះគន់ និងត្រូលបទចម្រៀងមួយនេះ នៅតែបន្តកើតមានឡើងជាបន្តបន្ទាប់ ខណៈដែលសារសុំទោស ដែលនាងបានបង្ហោះនោះ ហាក់បីដូចជាមិនអាចរំងាប់អារម្មណ៍ខឹង ឬការមិនពេញចិត្ត និងពាក្យរិះគន់របស់មហាជនបាននោះឡើយ។

រហូតដល់ថ្មីៗ កញ្ញា ម៉ាលីស បានបង្ហោះវីដេអូឃ្លីបមួយជាសាធារណៈ ដើម្បីសូមអភ័យទោសទៅកាន់មហាជន ចំពោះអត្ថន័យពាក្យពេចន៍ខុសឆ្គង ដែលបានធ្វើឲ្យមហាជនមិនពេញចិត្ត លើសពីនេះ នាងក៏បានសន្យាថា នាងនឹងធ្វើឲ្យបានល្អ ដោយមិនឲ្យមានរឿងបែបនេះកើតមានឡើង នៅបទចម្រៀងក្រោយៗរបស់នាង តទៅទៀតទេ ហើយនាងក៏បានបន្តទៀតថា នាងនឹងព្យាយាមកែសម្រួលអត្ថន័យបទ «ទាល់តែយូរទើបស៊ីអូនបាន»ឡើងវិញ។

ដូចនេះ បើចង់ដឹងមើលវីដេអូទាំងអស់គ្នា៖   

ប្រភព៖ ហ្វេសប៊ុក

កំណត់ហេតុខ្មែរឡូត

យ៉ាងណាមិញ កាលពីព្រឹកមិញនេះ ក្រសួងព័ត៌មាន បានចេញលិខិតបញ្ឈប់ការចាក់ផ្សាយបទចម្រៀង មានចំណងជើងថា «ស៊ីបានចេះតែស៊ីទៅ និងបទទាល់តែយូរទើបស៊ីអូន» ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ។ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងព័ត៌មាន ចុះថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៦នេះហើយអង្គភាព Fesh News ទើបទទួលបានមុននេះបន្តិច។

ក្រសួងព័ត៌មានបានបញ្ជាក់ថា ការប្រកាសបញ្ឈប់ការចាក់ផ្សាយបទចម្រៀង ពីរបទខាងលើនេះ ក្រោយពីក្រសួងពិនិត្យឃើញថា បទចម្រៀងនេះ ប៉ះពាល់យ៉ាងខ្លាំងដល់តម្លៃវប្បធម៌ជាតិ និងមានអត្ថន័យប្រាសចាកពីសីលធម៌ខ្មែរធ្ងន់ធ្ងរ។

ដូចនេះ ក្រសួងព័ត៌មានបានប្រកាសស្នើឲ្យ ម្ចាស់ស្ថានីយ៍វិទ្យុ ទូរទស្សន៍ទាំងអស់ បញ្ឈប់ការចាក់ផ្សាយបទចម្រៀង មានចំណងជើងថា «ស៊ីបានចេះតែស៊ីទៅ និងបទទាល់តែយូរទើបស៊ីអូន» ចាប់ពីពេលនេះតទៅ។

ខាងក្រោមនេះ គឺជាខ្លឹមសារទាំងស្រុង នៃលិខិតបញ្ឈប់របស់ក្រសួងព័ត៌មាន៖ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]