ក្មេងប្រុសជំទង់ម្នាក់បានត្រូវកាត់ទោស ដាក់ពន្ធនាគារច្រើនជាង ១២ឆ្នាំ អំពីបទរំលោភនិងសំលាប់ ស្រ្តីម្នាក់នៅក្នុងផ្ទះរបស់នាង។

Jay Soso មានអាយុ ១៨ឆ្នាំ នៅពេលដែលគេបានសំលាប់ស្រី្តចំនាស់ អាយុ ៦៣ឆ្នាំម្នាក់ ឈ្មោះ Marie Reid ដែលចាត់ទុក គេដូចជាចៅប្រុស។

លោកស្រ្តី Reid ត្រូវបានឃើញដេកស្លាប់នៅក្នុងសំលៀកបំពាក់ឈុតគេងយប់ នៅលើសាឡុង ក្នុងផ្ទះល្វែងតំបន់ Edinburgh បន្ទាប់ពីអ្នកជិតខាងមួយចំនួន មានការព្រួយបារម្ភដោយសារ បាត់គាត់ជាច្រើនថ្ងៃ។

បច្ចុប្បន្ន Soso មានអាយុ ២០ឆ្នាំ និងត្រូវបានកាត់ទោសពីបទរំលោភ និង សំលាប់ ដែលអាចនឹងត្រូវជាប់ពន្ធនាគារ រហូតដល់ ២០ឆ្នាំ ៨ខែ។

លោកស្រី Reid មានជំងឺប្រចាំកាយជាច្រើន ហើយ នៅពេលដែលលឺអ្នកជិតខាង មានការព្រួយបារម្ភដោយសារ មិនឃើញគាត់ចេញពីផ្ទះជាច្រើនថ្ងៃ មន្ត្រីប៉ូលីសម្នាក់បានសំរេចចិត្ត ចូលមើលក្នុងផ្ទះរបស់គាត់ កាលពី ខែ វិច្ឆិកា ឆ្នាំ ២០១០ និងបានឃើញគាត់ស្លាប់លើសាឡុង។

បន្ទាប់ពីការស៊ើបអង្កេត គេដឹងថា ស្រ្តីចំនាស់ម្នាក់នេះត្រូវបានគេរំលោភ និងសំលាប់ ៤ថ្ងៃមុនដែលគេ រកឃើញសាកសពគាត់។ DNA របស់ Soso គឺត្រូវគ្នានឹងរបស់របរដែលបន្សល់នៅកន្លែងកើតហេតុ។

Soso និងម្តាយរបស់គេធ្លាប់រស់នៅ ជិតផ្ទះគ្នាជាមួយនឹង លោកស្រី Reid ដែលលោកស្រីតែងតែជួយយកអាសារ ពួកគេជានិច្ច។

កូនប្រុសរបស់លោកស្រី ឈ្មោះ Paul បាននិយាយថា ខ្ញុំបានស្គាល់ Soso តាំងពីគេមានអាយុ ប្រហែល ៨ឬ៩ឆ្នាំ។ ខ្ញុំស្ទើរតែមិនជឿថាគេអាចធ្វើរឿងបែបនេះ បាន នៅពេលដែលម្តាយខ្ញុំ ស្រឡាញ់និងរាប់អានគេ ដូចជាចៅបង្កើត។

ដោយ នីតា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]