(ភ្នំពេញ)៖ ក្រសួងព័ត៌មាន បានចេញលិខិតបញ្ឈប់ការចាក់ផ្សាយបទចម្រៀង មានចំណងជើងថា «ស៊ីបានចេះតែស៊ីទៅ និងបទទាល់តែយូរទើបស៊ីអូន» ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ។ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងព័ត៌មាន ចុះថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៦នេះហើយអង្គភាព Fesh News ទើបទទួលបានមុននេះបន្តិច។

ក្រសួងព័ត៌មានបានបញ្ជាក់ថា ការប្រកាសបញ្ឈប់ការចាក់ផ្សាយបទចម្រៀង ពីរបទខាងលើនេះ ក្រោយពីក្រសួងពិនិត្យឃើញថា បទចម្រៀងនេះ ប៉ះពាល់យ៉ាងខ្លាំងដល់តម្លៃវប្បធម៌ជាតិ និងមានអត្ថន័យប្រាសចាកពីសីលធម៌ខ្មែរធ្ងន់ធ្ងរ។

ដូចនេះ ក្រសួងព័ត៌មានបានប្រកាសស្នើឲ្យ ម្ចាស់ស្ថានីយ៍វិទ្យុ ទូរទស្សន៍ទាំងអស់ បញ្ឈប់ការចាក់ផ្សាយបទចម្រៀង មានចំណងជើងថា «ស៊ីបានចេះតែស៊ីទៅ និងបទទាល់តែយូរទើបស៊ីអូន» ចាប់ពីពេលនេះតទៅ។

ខាងក្រោមនេះ គឺជាខ្លឹមសារទាំងស្រុង នៃលិខិតបញ្ឈប់របស់ក្រសួងព័ត៌មាន៖ 

ប្រភព៖ freshnews

កំណត់ហេតុខ្មែរឡូត៖

គួរបញ្ជាក់ផងដែកាលពីម្សិលមិញនេះ កញ្ញា ម៉ាលីស បានចេញមុខមកសូមទោស ទៅកាន់មហាជន ក្រោយពីនាងបានច្រៀងចម្រៀង “ទាល់តែយូរទើបស៊ីអូនបាន”។

គួរឲ្យដឹងថា ថ្មីៗនេះបទចម្រៀង«ទាល់តែយូរទើបស៊ីអូនបាន» ដែលបកស្រាយដោយកញ្ញាម៉ាលីស នៅលើឆាកតន្រ្តី MYTV កាលពីថ្ងៃអាទិត្យកន្លងទៅនេះ បានកំពុងតែធ្វើឲ្យមហាជន និងអ្នកគាំទ្រទាំងអស់ មានការមិនពេញចិត្តនិងខឹងសម្បាជាខ្លាំង ជាមួយនឹងបទចម្រៀងមួយបទនេះ ដោយមនុស្សមួយចំនួនបានលើកឡើងថា ទាំងសាច់ភ្លេងយកតាមគេមធ្យមនោះទេ តែងំត្រង់អត្ថន័យបទចម្រៀងតែម្តង ដែលស្តាប់ទៅឆ្គងមិនសាកសមពិបាកនឹងទ្រាំស្តាប់មែនទែន។

ទន្ទឹមនឹងការវាយប្រហារ អស់រយៈពេល២ទៅ៣ថ្ងៃនេះមក ទើបធ្វើឲ្យម្ចាស់បទនេះ គឺកញ្ញា ម៉ាលីស បានចេញមុខបង្ហោះសារសុំទោសទៅកាន់មហាជន នៅលើគណនីសង្គមហ្វេសប៊ុកផ្ទាល់ខ្លូនរបស់នាង ដែលមានឈ្មោះថា ”Malis Bee” ដោយនៅក្នុងសារនោះ កញ្ញាបានសរសេរថា៖

« សូមអភ័យដល់ fan នឹងពុកម៉ែបងប្អូននៅក្នុងបណ្ដាញសង្គមFacebook ទាំងអស់គ្នាផង ហើយក៏អរគុណដល់ការរិះគន់ចំពោះរូបនាងខ្ញុំ ដែលបានបកស្រាយបទចំរៀង កាលពីថ្ងៃទី៣នៅMyTv ដែលធ្វើអោយមានការមិនពេញចិត្តនៅបទចំរៀងមួយនេះ តែនាងខ្ញុំចង់ប្រាប់ថានេះគ្រាន់តែជាអត្ថន័យនៃបទចំរៀងហើយខ្ញុំទទួលស្គាល់ថាបទមួយនេះជាបទចម្លង តែនាងគ្រាន់តែCover តែប៉ុណ្ណោះ។ »៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]