ភ្នំពេញ៖ គួរឲ្យដឹងថា ថ្មីៗនេះបទចម្រៀង«ទាល់តែយូរទើបស៊ីអូនបាន» ដែលបកស្រាយដោយកញ្ញា ម៉ាលីស នៅលើឆាកតន្រ្តី MYTV កាលពីថ្ងៃអាទិត្យកន្លងទៅនេះ បានកំពុងតែធ្វើឲ្យមហាជន និងអ្នកគាំទ្រទាំងអស់ មានការមិនពេញចិត្តនិងខឹងសម្បាជាខ្លាំង ជាមួយនឹងបទចម្រៀងមួយបទនេះ ដោយមនុស្សមួយចំនួនបានលើកឡើងថា ទាំងសាច់ភ្លេងយកតាមគេមធ្យមនោះទេ តែងំត្រង់អត្ថន័យបទចម្រៀងតែម្តង ដែលស្តាប់ទៅឆ្គងមិនសាកសមពិបាកនឹងទ្រាំស្តាប់មែនទែន។

ទន្ទឹមនឹងការវាយប្រហារ អស់រយៈពេល២ទៅ៣ថ្ងៃនេះមក ទើបធ្វើឲ្យម្ចាស់បទនេះ គឺកញ្ញា ម៉ាលីស បានចេញមុខបង្ហោះសារសុំទោសទៅកាន់មហាជន នៅលើគណនីសង្គមហ្វេសប៊ុកផ្ទាល់ខ្លូនរបស់នាង ដែលមានឈ្មោះថា ”Malis Bee” ដោយនៅក្នុងសារនោះ កញ្ញាបានសរសេរថា

« សូមអភ័យដល់ fan នឹងពុកម៉ែបងប្អូននៅក្នុងបណ្ដាញសង្គមFacebook ទាំងអស់គ្នាផង ហើយក៏អរគុណដល់ការរិះគន់ចំពោះរូបនាងខ្ញុំ ដែលបានបកស្រាយបទចំរៀង កាលពីថ្ងៃទី៣នៅMyTv ដែលធ្វើអោយមានការមិនពេញចិត្តនៅបទចំរៀងមួយនេះ តែនាងខ្ញុំចង់ប្រាប់ថានេះគ្រាន់តែជាអត្ថន័យនៃបទចំរៀងហើយខ្ញុំទទួលស្គាល់ថាបទមួយនេះជាបទចម្លង តែនាងគ្រាន់តែCover តែប៉ុណ្ណោះ។ »

កំណត់ហេតុខ្មែរឡូត

គួររំលឹកថា ចំពោះបទចម្រៀង "ទាល់តែយូរទើបស៊ីអូនបាន" ដែលច្រៀងដោយ កញ្ញា ម៉ាលីសនេះដែរ បានរងការវាយប្រហារ ពីសំណាក់អ្នកគាំទ្រយ៉ាងខ្លាំង ដែលពួកគេបាននិយាយដៀលថា យកបទចម្រៀងស្រុកគេមកច្នៃ ថែមទាំងអត្ថន័យអាក្រក់ស្តាប់ និងសំលេងមិនពិរោះទៀត។ សូម្បីតារា ចម្រៀងប្រុសម្នាក់ លោក ទិត្យ វិច្ឆិកា ក៏មិនអាចនៅស្ងៀម មិនមាត់ចំពោះបញ្ហាមួយនេះ បាននោះទេ ដែលរូបលោកបាននិយាយចំៗថា៖

«ដែលគិតអំពីសីលធម៌ជាខ្មែរខ្លះទេ ? សូមលោកជំទាវរដ្ឋមន្រ្តី និងសមាគមន៍សិល្ប:ជួយកែសម្រួលប៉ារ៉ូលគាត់ផង ។ ហើយលោក អ្នក ដែលជាអ្នកនិពន្ធបទនេះ មានគិតខ្លះទេ អំពីកិត្តិយសរបស់អ្នកសិល្ប: នឹងវប្បធម៌ជាតិ ? ហើយថ្ងៃណាបានឈប់យកបទរបស់គេមកច្រៀងទៀត ? ល្មមឈប់ហើយ ប្រទេសជិតខាងមើលងាយសិល្ប:ខ្មែរច្រើនពេកហើយ អំពីបញ្ហាលួចបទគេមកច្រៀងគ្រប់ពេលបែបនេះ»

គូសបញ្ជាក់ផងដែរថា បទចម្រៀងមួយបទ "ទាល់តែយូរទើបស៊ីអូនបាន" នេះ ត្រូវបានមហាជនដឹងលឺថា ចម្លងទំនុកភ្លេងពីបទដើមរបស់ថៃ មានចំណងជើងថា «Sai Va Si Bo Thim Kan» ។ 

ហើយមិនតែប៉ុណ្ណោះ បទចម្រៀងមួយទៀត ដែលច្រៀងដោយ លោកកែវ វាសនា ចំណងជើងថា "ស៊ីបានចេះតែស៊ីទៅ" ក៏ទទួលបានការរិះគន់ មិនចាញ់ បទចម្រៀង របស់កញ្ញា ម៉ាលីសប៉ុន្មានដែរ ដោយកាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៦ តារាចម្រៀងប្រុស កែវ វាសនាត្រូវបានអ្នកគាំទ្រតារាចម្រៀងថៃ ជេរដៀលថា «ថោកទាប» ព្រោះចម្លងបទគេយកមកច្រៀង អ្នកខ្លះបាននិយាយថា លួចចំឡងទៀតហើយ លួចឲ្យច្រើនៗទៅ កុំបាច់មានខួរធ្វើបទថ្មីអី។

លោក កែវ វាសនា មិនអាចសុំការបំភ្លឺ ទាក់ទងនឹងការដៀលត្មិះពីសំណាក់ អ្នកគាំទ្រថៃបានទេ ។ តែបទចម្រៀងនេះ ត្រូវបានសរសេរទំនុកជាថ្មី ដោយលោក ងួន សុបិន អ្នកនិពន្ធ និង ដឹកនាំសម្ដែង ព្រមទាំងជាតារាកំប្លែងផងដែរ ។ ថ្វីត្បិតតែលោកច្រៀងបានពីរោះ សំឡេងល្អ តែប្រជាជនខ្មែរហាក់មិនសូវសាទរលោកទេ ព្រោះជាទង្វើអាប់ឱនដល់សិល្បៈខ្មែរ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទិត្យ វិច្ឆិកា