សម័យបច្ចុប្បន្ន ការអោយតំលៃ និងគោរពសិទ្ធនារី មានការរីកចំរើន ហើយការរើសអើងចំពោះស្រី្ដក៏កាត់បន្ថយដែរ។ ស្រាប់តែនៅរដ្ឋ LOS ANGELES សហរដ្ឋអាមេរិច មានការរើសអើងសិទិ្ធនារីមានកូន អាយុ៦ខែ មិនអោយនាងចូលទៅបន្ទប់សំរាក ដើម្បីបំបៅដោះកូនកាលពីថ្ងៃទី២៣ សបា្ដហ៍មុន។ ស្រ្ដី Joseph វ័យ២៨ ឆ្នាំរូបនេះ បានអោយដឹងថា នាងមានការងារនៅក្នុង SEAL BEACH នៅ ហាង Hennessey’s Tavern ៣ឆ្នាំមកហើយ ពេលដែលនាងដល់ពេលត្រូវបំបៅកូនប្រុសនាង នៅកន្លែងធ្វើការ នាងក៏ទៅសុំសោរបន្ទប់ ចៅហ្វាយហាងរបស់នាង តែគេម្នាក់នោះមិនព្រមអោយ ដោយនិយាយថាទេ ទោះជាកន្លែងណាក្នុងបន្ទប់ទឹក ឬ ការិយាល័យរបស់គេ ក៏មិនបានដែរ ព្រោះគេមានអារម្មណ៍ថាមិនពេញចិត្ដ ហើយណាមួយមានមនុស្សកំពុងតែចូលមក ក្នុងហាងទៀត។ នាងបាននិយាយថានាងត្រូវការពេលសំរាក១០នាទីដើម្បីបំបៅដោះ កូនរបស់នាង បើមិនដូច្នោះទេ ពេលទឹកដោះពេញ មិនបានបញ្ចេញ ហើយណែននៅក្នុងទ្រូង វានឹងអាចអោយនាងមានការឈឺចាប់ត្រង់ តំបន់ដើមទ្រូងនោះ ហើយហៀរចេញមកក្រៅទៀត។ នាងថែមទៀតថាពេលដែលនាងមិនបានចូលសំរាក ហើយបានទទួលការបដិសេដបែបនេះនាងមានអារម្មណ៍ មិនសប្បាយចិត្ដ ហើយរត់ចេញមក ក្រៅ តែមានមិត្ដរួមការងាររបស់នាងបានមកជួយលួងលោមនាងផងដែរ។ លើសពីនេះនាងបាន និយាយថា ចៅហ្វាយរបស់នាង ប្រាប់នាងថា នាងអាចទៅចេញបាន តែត្រូវសំអាតតុ ៣ ទៅ៤ ទៀតដែលមាននៅ សេសសល់ ព្រោះនោះជាការងាររបស់នាង។ នាងធ្វើការនោះទាំងទឹកដោះហូរ ចេញក្រៅប្រលាក់អាវរបស់នាង។  តាមការរើសអើង និងមិនអនុញ្ញាតមិនអោយ បុគ្គលិកចូលសំរាកដើម្បីបំបៅដោះបែបនេះជា អំពើខុសច្បាប់ ព្រោះ មានច្បាប់បានចែងរួចមកហើយ ថា កន្លែងការងារ ត្រូវរៀបចំបន្ទប់សំរាប់ការបំបៅដោះរបស់ស្រ្ដីភេទ ហើយស្រ្ដីមានសិទិ្ធបំបៅដោះកូន នៅទីណាក៏បាន។ តាមករណីខាងលើ បានជំរុញអោយមានការស៊ើបអង្កេត នៅហាង Hennessy  ជាពិសេសការិយាល័យតែម្ដង។ ការទាក់ទងទៅ អ្នកចាត់ការទូទៅរបស់ Joseph មិនមានការឆ្លើយតបនោះទេ។ Joseph ក៏ត្រូវបានគេចុះមកសួរចម្លើយពីករណីនេះដែរ។

ដោយ TD

Khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]