រាជធានីភ្នំពេញ ៖ កម្មករសំណង់ម្នាក់បានធ្លាក់ពីលើជាន់ទី៤ ក្នុងផ្ទះល្វែងដែលមានទីតាំងលេខ៩៣Eo ផ្លូវលេខ១១០ ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ កាលពីវេលាម៉ោង៣នាទី៣០នាទីរសៀលថ្ងៃទី២៨ សីហា ២០១២ បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម ហើយការស្លាប់នេះត្រូវបានមេការហាមកម្មករមិន ឱ្យនិយាយប្រាប់សមត្ថកិច្ចនោះទេ និងមានបំណងដឹកសពទៅស្រុកកំណើតជនរងគ្រោះឯខេត្តកំពង់ចាម តែត្រូវបាននគរបាលមូលដ្ឋានដឹងមុន។

កម្មកររងគ្រោះដែលគេអះអាងថា ធ្លាក់ពីជាន់ទី ៤ ក្នុងផ្ទះល្វែងខាងលើឈ្មោះឃុន ខួច ភេទប្រុស អាយុ១៩ឆ្នាំ ស្រុកកំណើតនៅភូមិស្រោមជើង ឃុំស្រម៉ ស្រុកព្រៃឈរ មកភ្នំពេញធ្វើកម្មករសំណង់ និងស្នាក់នៅក្នុងការដ្ឋានខាងលើ។

តាមប្រភពព័ត៌មាននៅកន្លែងបានឱ្យដឹងថា នៅវេលាម៉ោង៣រសៀលនាថ្ងៃទី២៨ សីហា ២០១២ កម្មកររងគ្រោះឈ្មោះឃុន ខួច បានឡើងទៅជាន់ទី៤ ដើម្បីលាយកំបោរលាបជញ្ជាំងផ្ទះល្វែងដែលមានទីតាំងលេខ៩៣Eo ផ្លូវលេខ១១០ ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ពេលនោះក៏មានភ្លៀងមួយមេយ៉ាងធំផងដែរ ។ ប៉ុន្តែមិនដឹងជាមូលហេតុយ៉ាងដូចម្តេច ស្រាប់តែឃើញជនរងគ្រោះបានធ្លាក់ចុះតាមកាំជណ្តើរមិនទាន់មានបង្កាន់មកដល់ក្រោម លាយឡំនឹងមានឈាមហូរចេញតាមត្រចៀក និងក្បាលជាច្រើនកន្លែង ហើយភ្លាមៗនោះមេការបានឱ្យកម្មករដឹកជនរងគ្រោះតាមម៉ូតូទៅកាន់មន្ទីរពេទ្យព្រះកេតុមាលា ប៉ុន្តែគេបានស្លាប់បាត់ទៅហើយ ។

ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]