បរទេស៖  តារា HollyWood ល្បីៗជាច្រើន​ បានសម្តែងក្នុងខ្សែភាពយន្ត Harry Potter បូករួមទាំងតារាមុខស្រស់សង្ហា ដូចជា Daniel Radcliffe តួឯកនៅក្នុងរឿងនេះផងដែរ។ កាលពីថ្មីៗនេះ Daniel បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួន ចំពោះតារាសម្តែងម្នាក់ដែលធើ្វឲ្យគាត់មានអារម្មណ៍ថាភ័យខ្លាចជាងគេ​ ក្នុងពេលថតខែ្សភាពយន្ត Harry Potter ។

ក្នុងកិច្ចសម្ភាសន៍នៃកម្មវិធីមួយ Daniel Radcliffe តារាសម្តែងវ័យ២៦ឆ្នាំ រូបនេះ បានប្រាប់ថា គាត់ពិតជាខ្លាចតារាសមែ្តងមា្នក់ឈ្មោះថា Ralph Fiennes ដែលបានដើរតួជា Voldemort ក្នុងខែ្សភាពយន្ត Harry Potter។ រូបគេបានបន្តថា គាត់នៅចងចាំបាន ពេលអាយុ១៥ឆ្នាំ គាត់បានសមែ្តងជាមួយសិល្បៈករ Ralph ជាលើកដំបូង។ Daniel ថា លោក Ralph ពិតជាគួរឲ្យខ្លាចជាងតារាសម្តែង Alan​ ទៅទៀត។ Daniel បញ្ជាក់ថា លោក Ralph បានធ្វើឲ្យខ្លួនភ័យខ្លាច អស់រយៈពេលប៉ុន្មានឆ្នាំឯណោះ (ចន្លោះពី ២-៣ឆ្នាំ)។

គួរបញ្ជាក់ផងដែរថា កាលពីសប្តាហ៍មុន លោក Daniel Radcliffe បានបង្ហើបឲ្យដឹងថា រូបលោកទំនងជានឹងវិលត្រលប់មកដើរតួសម្តែង ក្នុងរឿង Harry Potter ក្នុងវគ្គថ្មី ក្នុងពេលខាងមុខនេះ៕ 

លោក Daniel Radcliffe​ តួឯករឿង Harry Potter
តួអង្គ Voldemort
មុន និងក្រោយ តែងមុខ
តួអង្គ Voldemort
Ralph Fiennes

ប្រភព៖ Metro

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]