បារាំង៖ គួរឲ្យដឹងថា ថ្មីៗនេះអ្នកនាង Chompoo Ariya ត្រូវបានអញ្ជើញចូលរួមក្នុងកម្មវីធី បង្ហាញម៉ូតសម្លៀកបំពាក់ម៉ាកល្បីៗ លំដាប់ពិភពលោក ដែលមានឈ្មោះថា “Paris Fashion Week” នៅឯទីក្រុងប៉ារីស។

ទន្ទឹមនឹងនេះផងដែរ អ្នកនាង Chompoo ដែលជាតារាស្រីដ៏ល្បីមួយរូប ប្រចាំប្រទេសថៃ បានធ្វើឲ្យអ្នកគាំទ្រជាច្រើន ភ្ញាក់ផ្អើលមិនធម្មតា ដោយសារអ្នកនាងបានលេង នូវឈុតដ៏ពិសេសមួយ គឺឈុតប៉ារ៉ាបញ្ចេញអាវក្នុង ដោយចំហឡេវអាវទាំងអស់ មិនបានបិទមួយគ្រាប់ណាមួយឡើយ ព្រមទាំងដៃកាន់កាបូបប៉ារ៉ាមួយ ដែលមើលទៅពិតជាទាក់ទាញមួយបែបផងដែរ។

លើសពីនេះទៅទៀត អ្នកនាងក៏បានបង្ហាញនូវម៉ូត សំលៀកបំពាក់ជាច្រើនឈុតបន្ថែមទៀត ដែលសុទ្ធសឹងជាឈុតស្រស់ស្អាតម៉ាកល្បីៗ ដែលបង្ហាញនៅឯប្រទេសបារាំង។

ដោយឈុតខាងក្រោមនេះ គឺអ្នកនាងបានចូលរួមនៅក្នុងកម្មវីធី DIOR HAUTE COUTURE FALL/WINTER 2016 នៅឯទីក្រុងប៉ារីស ប្រទេសបារាំង ព្រមទាំងកម្មវិធី ជាច្រើនទៀតផងដែរ៖

ចំណាប់អារម្មណ៍ខ្មែរឡូត៖

យ៉ាងណាមិញ តារាស្រីថៃ នាងChompoo Araya ក៏បានធ្វើឲ្យអ្នកគាំទ្រស្ងប់ស្ងែងលើនាងថា បានស្វាមីល្អមួយចប់ ទាំងសង្ហារ មហាសេដ្ឋី និងចេះយល់ចិត្តនាងទៀត។

វាសនារបស់តារាស្រីថៃ នាង Chompoo Araya តែងតែត្រូវបានគេស្ងើចសរសើរ ថាបានស្វាមីទាំងស្រស់សង្ហារ និងជាមហាសេដ្ឋីថែមទៀតផង ហើយនារីភាគច្រើន ក៏ចង់បានជីវិតពោរពេញទៅដោយ គំនរមាសប្រាក់ និងមានសុភមង្គលដូចជារូបនាងផងដែរ។

ចំពោះ Chompoo និងស្វាមី មិនសូវមានពេលបាននៅជាមួយគ្នាប៉ុន្មានទេ ដែលភាគច្រើន នាងតែងចេញទៅក្រៅប្រទេសនានា ដើម្បីចួលរួមព្រឹត្តិការណ៍ធំៗ ហើយចំណែកខាងស្វាមីវិញ ក៏រវល់ក្នុងការងាររបស់គាត់ផងដែរ។ ប៉ុន្តែទោះជាយ៉ាងណា ពួកគេនៅតែឆ្លៀតពេល នៅជាមួយគ្នាយ៉ាងផ្អែមល្ហែម និងមានសុភមង្គលដដែល។

ក្នុងនោះដែរ កាលពីពេលកន្លងទៅនេះ Chompoo បានបង្ហោះរូបស្វាមីរបស់នាង ក្នុងបណ្តាញសង្គមអ៊ិនស្តាក្រាម ពេលរូបលោកចូលចង្ក្រាន ដើម្បីចម្អិនអាហារឲ្យនាងញ៉ាំនាពេលរាត្រី ហើយនាងបានសរសេរខាងលើរូបថា "សូមទោស អូនមិនចម្អិនទេ" ។

បើក្រឡេកមើល រូបភាពរបស់ស្វាមីនាង Chompoo បានបង្ហាញឲ្យឃើញថា រូបលោក ពិតជាស្រលាញ់ភរិយាយ៉ាងខ្លាំង ដែលខំធ្វើម្ហូបអាហារឲ្យញ៉ាំ ទាំងកណ្តាលយប់បែបនេះ។ ហើយជាពិសេស អ្នកគាំទ្រ ក៏បានច្រណែនលើរូបនាង ដែលបានស្វាមីល្អមួយចប់តែម្តង និងចេះយកចិត្តប្រពន្ធថែមទៀត៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]