មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង មួយកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ ២០១២ នៅក្នុងក្រសួងកិច្ចការនារី ក្បែរ វិទ្យាល័យប៊ុនរ៉ានី ហ៊ុន សែន វត្ដភ្នំ តាម បណ្ដោយផ្លូវលេខ៤៧ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ បន្ទាប់ពីគេបានឃើញកម្លាំង នគរបាលដេញចាប់ចោរឆក់ពីរនាក់បាន សម្រេចរួចបញ្ជូន ភ្លាមៗទៅក្រសួងមហាផ្ទៃ។

យោងតាមសេចក្ដីរាយការណ៍ពីកន្លែង កើតហេតុ ជនសង្ស័យទាំងពីរជាក្មេងស្ទាវ បាននាំគ្នាជិះម៉ូតូធ្វើសកម្មភាពឆក់ខ្សែកនិង កាបូបពីអ្នកដំណើរតាមផ្លូវ ស្រាប់តែត្រូវ បានកម្លាំងនគរបាលក្រសួងមហាផ្ទៃឃើញទាន់ដេញតាម ប្រម៉ាញ់ពួកគេ តាំងពីរនាក់។ លុះមកដល់ចំណុចរង្វង់មូលស្ពានជ្រោយចង្វារ ពួកគេទាំងពីរបានផ្ដួលម៉ូតូ ចោល រួចហើយរត់ប្រុងគេចខ្លួនមកក្រសួងកិច្ចការនារី ។

សេចក្ដីរាយការណ៍បានបន្ដថា ភ្លាមៗនោះ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលចាប់ខ្លួននៅមុខក្រសួងកិច្ចការនារី រីឯម្នាក់ទៀត ត្រូវបានចាប់ខ្លួននៅក្នុងបរិវេណក្រសួងតែម្ដង ។ យ៉ាងណាក៏ដោយ អត្ដសញ្ញាណជនសង្ស័យទាំងពីរនេះ មិនមាននរណាស្គាល់នោះទេ សូម្បីតែសមត្ថកិច្ចមូលដ្ឋាន ពីព្រោះក្រោយកើតហេតុ ពួកគេទាំងពីរនាក់ ត្រូវបានកម្លាំងនគរបាលក្រសួងមហាផ្ទៃចាប់បញ្ជូនភ្លាមៗទៅកាន់ក្រសួងតែម្ដង ។

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]