យោងទៅតាមការដកស្រង់ពី គេហទំព័ររបស់ប្រទេសអង់គ្លេស បានឲ្យដឹងថាមាន ស្រ្ដីជាច្រើននាក់បាននាំគ្នា ដើរនៅតាមដងផ្លូវ ដោយមិនបានពាក់អាវ ដើម្បីធ្វើការតវ៉ាទាមទារសិទ្ធិ របស់ខ្លួនក្នុងការ ដើរចេញទៅក្រៅ ដោយមិនចាំបាច់ពាក់អាវដូចជាមនុស្សប្រុស កាលពីម្សិលមិញ។

យ៉ាងហោចណាស់ មានស្រ្ដីជាច្រើនពាន់នាក់បានធ្វើ ដំណើរនៅលើដងផ្លូវ នៅក្នុង New York ដោយគ្រាន់តែពាក់ស្បែកជើង, ខោខ្លី និងមិនមានពាក់គ្រឿងលំអច្រើននោះទេ។ ក្នុងចំណោមនោះ មានអ្នកចូលរួមមួយចំនួន បានកាន់ បដានិង នាំគ្នាចែកចាយលិខិតខ្លីៗថែមទៀត។ ពិធីនេះធ្វើឡើង ដើម្បីជាការទាមទារការចាប់អារម្មណ៍ពី ភាពមិនស្មើរគ្នានៃការដោះអាវ រវាងបុរសនិងស្រ្ដី និងត្រូវបានគេដឹងថា គឺជាផ្នែកមួយនៃ ថ្ងៃបុណ្យជាតិនៃការមិនពាក់ផ្នែកខាងលើ នៅក្នុងសហរដ្ឋអាមេរិច។

តើនេះពិតជា អយុត្ដិធម៌សម្រាប់ស្រ្ដីមែនទេ ដែលមិនអាចដោះអាវដូចជាបុរស?

សូមប្រិយមិត្ដមើលរូបភាព និងវីដេអូទាំងអស់គ្នា៖   

 

កែសម្រួលដោយ ម៉ា

ខ្មែរឡូត 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]