នៅលើភពផែនដីយើងនេះ មានផ្លែឈើច្រើនប្រភេទណាស់ ដែលក្រៅពីមានរសជាតិផ្អែមឈ្ងុយឆ្ងាញ់ហើយ ក៏នៅមានសារប្រយោជន៍ និងគុណប្រយោជន៍ល្អៗ ពិសេសជាច្រើនថែមទៀតផង។​

មិនតែប៉ុណ្ណោះ ផ្លែឈើមួយចំនួនធំ គឺសុទ្ធតែមានផលល្អសម្រាប់រាងកាយ និងសុខភាពរបស់យើងទាំងអស់ ទោះបីជាមានមួយចំនួន វាមានទាំងផលអាក្រក់បន្តិចក្តី។ ចំណែកឯការទទួលទានអាហារមិនបានគ្រប់គ្រាន់ តាមតម្រូវការនៃរាងកាយ ឬបរិភោគចំណីអាហារមិនត្រូវតាមក្បួនខ្នាត ដូចជាការនិយមញ៉ាំអាហារដែលសម្បូរពោរពេញទៅដោយសារជាតិពុលជាដើម​ នឹងបណ្តាលឱ្យរាងកាយ មានជំងឺជាច្រើនមុខ មិនថា ក្អួតចង្អោរ រាគរូស ពុលចំណី...ផ្សេងៗ ហើយចៀសមិនផុតចុងក្រោយអាចនឹងកើតទៅជារោគធ្ងន់ធ្ងរ គឺមហារីកទៀតផង។ 

ផ្លូវដ៏ល្អដើម្បីការពារថែរក្សា និងបញ្ចៀសនូវរឿងអាក្រក់ៗទាំងនេះបាន នោះត្រូវឧស្សាហ៍ញ៉ាំបន្លែផ្លែឈើបណ្តេញ ជាតិពុលពីរាងកាយ ឱ្យបានច្រើនតាមដែលអាចធ្វើបាន។

ថ្ងៃនេះគេហទំព័រខ្មែរឡូត យើងសូមណែនាំនូវប្រភេទផ្លែឈើ ៥មុខដែលជួយលាងជាតិពុល និងកាកសំណល់ពីក្នុងខ្លួនរបស់អស់លោកអ្នក ប្រកបដោយប្រសិទ្ធភាពខ្ពស់៖

១. ផ្លែប៉ោម៖ ជាផ្លែឈើដ៏ល្អបំផុតសម្រាប់ការកម្ចាត់ជាតិពុល ចេញពីរាងកាយ ព្រោះវាមានផ្ទុកទៅដោយសារជាតិ Pectin ដែលអាចជួយលុបបំបាត់ជាតិពុល និងបង្កើនប្រូតេអ៊ីន  ជួយជម្រុញពោះវៀន ឱ្យធ្វើការបានកាន់តែងាយស្រួលជាងមុន។ លើសពីនេះ  ផ្លែប៉ោមក៏នៅមានជាតិសសៃខ្ពស់ ដែលជួយសម្អាតពោះវៀន និងការពារថ្លើមប្រយុទ្ធប្រឆាំងនឹងមេរោគនានា។

២. ផ្លែម្នាស់៖ ម្នាស់មានផ្ទុកសារធាតុដែលជួយអង់ស៊ីមរំញោចការបញ្ចេញទឹកអាស៊ីតនៅក្នុងក្រពះធ្វើឱ្យប្រូតេអ៊ីនដែលបំផ្លាញរាងកាយថយចុះយ៉ាងលឿន។ ម្នាស់ក៏អាចជួយព្យាបាលជំងឺរលាកស្បែក ព្រមទាំងជួយឱ្យប្រព័ន្ធរំលាយអាហារមានដំណើរការល្អផងដែរ។

៣. ផ្លែទំពាំងបាយជូរ៖ ដើរតួនាទីលាងសម្អាតជាតិពុលនៅក្នុងស្បែក ថ្លើម តម្រងនោមនិងពោះវៀន។ លើសពីនេះទៀត ផ្លែទំពាំងបាយជូរសម្បូរទៅដោយ សារធាតុរ៉ែ និងថាមពលផងដែរដែលជួយរក្សាឈាម ឱ្យមានកម្រិតស្មើរ ព្រមទាំងជួយកសាងជួសជុលកោសិកាក្នុងរាងកាយ។

៤. ផ្លែឪឡឹក៖ វាអាចជួយព្យាបាលជំងឺដំបៅក្រពះសម្ពាធឈាមចុះទាបបានយ៉ាងល្អ។របកឪឡឹកគឺសម្បូរទៅដោយសារធាតុក្លរ៉ូភីល (chlorophyll)ឯគ្រាប់វាវិញគឺសម្បូរវីតាមីនផងដែរ។ ចំណែកឯសាច់របស់វាគឺសម្បូរទៅដោ យជាតិទឹកជាច្រើន ដែលអាចជួយបំពេញបន្ថែមការខ្វះសារជាតិទឹក នៅក្នុងរាងកាយបានល្អឥតខ្ចោះ។

៥. ផ្លែល្ហុង៖ ល្ហុងមួយផ្លែអាចជួយការពារក្រពះអ្នក ឱ្យមានសុខភាពល្អចៀសពីជំងឺរលាកផ្សេងៗបាន ព្រោះផ្លែល្ហុងក៏អាចជួយបំបែកប្រូតេអ៊ីន ដែលគ្មានប្រយោជន៍ ឱ្យថយលឿន ដូចជាផ្លែម្នាស់ដែរ  មិនតែប៉ុណ្ណោះ វាអាចជួយលាងសម្អាតពោះវៀននិងជំនួយដល់ការរំលាយអាហារបានល្អ ជាងផ្លែឈើដទៃទៀត៕

ក្រៅពីនេះ ការបរិភោគផ្លែឈើឱ្យបានទៀងទាត់ ក៏អាចជួយកាត់បន្ថយរោគសញ្ញា នៃជំងឺធ្លាក់ទឹកចិត្តបានជាច្រើនផងដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]