ថៃ៖ កម្លោះសង្ហារសម្បូរស្នេហ៍ Mario Maurer ជាតារាមួយដួងដែលទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់មនុស្សនៅក្នុងបណ្តាញសង្គម Facebook និង Instagram ។

កាលពីពេលថ្មីៗនេះកម្លោះសង្ហារ Mario Maurer ត្រូវបានគេទម្លាយថា កំពុងមានទំនាក់ទំនងស្នេហាលួចលាក់យ៉ាងស្អិតរមួតជាមួយតារាចម្រៀងស្រីវ័យក្មេង Chan Chi Janjira ដែលមកពីក្រុមអៃកា។ ដោយគេឧស្សាហ៍បានឃើញអ្នកទាំងពីរ តែងតែទៅណាមកណាជាមួយគ្នាមិនលោះពេលម្តងណាឡើយ។

ក៏ប៉ុន្តែមិនថាយ៉ាងណា ពន្លកស្នេហាក្មេងវ័យរបស់គូស្នេហ៍មួយគូនេះ បានធ្វើឲ្យក្រុមអ្នកគាំទ្រជាច្រើនរបស់ Mario មិនអាចទទួលយកបាននោះទេ  នេះដោយសារតែមានពួកគេមិនពេញចិត្តជាមួយនឹងរូបសម្រស់របស់នាង Janjira។  ក្រោយមកពួកគេក៏បានសើរើយករូបថតចាស់ៗរបស់តារាស្រី Janjira កាលពីវ័យកុមារ យកមកបង្ហោះនៅពាសពេញបណ្តាញសង្គមទាំងអស់។

ក្រុមអ្នកគាំទ្រយល់ឃើញថា នាងមានមុខមាត់អាក្រក់ណាស់ ដូច្នេះគឺមិនសាកសមនឹងលោក Mario Maurer ដែលជាកម្លោះសង្ហារនោះឡើយ ​ ហើយរឿងនេះបានធ្វើឱ្យនាង Janjira មានការអាក់អន់ចិត្តជាខ្លាំង។

ទោះបីយ៉ាងនេះក្តី បន្ទាប់ពីមានការលេចចេញព័ត៌មាននេះឡើង តាមរយៈគណនី Instagram និងបណ្តាញសង្គម Facebook នាង Janjir ស្នើសុំទៅដល់ប្រព័ន្ធផ្សព្វផ្សាយថា សូមបញ្ឈប់ការរិះគន់នាង ​ និងលោក Mario ថាមិនសាកសមនឹងគ្នាទៀតទៅ  ព្រោះថាស្នេហាពិត  មិនបានកើតចេញពីរូបសម្បត្តិនោះទេ ប៉ុន្តែវាកើតចេញពីទឹកចិត្តដែលបានស្រឡាញ់គ្នា យ៉ាងប្តូរផ្តាច់ទៅវិញនោះទេ។

បើម្នាក់គិតតែរឿងរូបសម្រស់  គ្មានទេស្នេហាពិតនៅលើពិភពលោកនេះ។ ពិតជាអាណិត Mario ណាស់ធ្លាប់តែជាកម្លោះបេះដូងដែក  តែពេលនេះបានជួបស្នេហ៍ហើយក៏ត្រូវមានឧបសគ្គមករារាំងទៀត ​ ពិបាកមែនអាជីពជាតារានេះ ហាក់ដូចជាគ្មានភាពផ្ទាល់ខ្លួនអ្វីបន្តិចសោះ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]