ប្រហែលជាម៉ោង ២ រសៀលថ្ងែទី ២២ ខែកុម្ភៈ​  អ្នកជំនាញសន្តិសុខ ក្នុងតំបន់​និង ក្រុមអ្នកពន្លត់អគ្គីភ័យ​នៅខេត្ត Anhui ក្រុង Dongzhi     ​បានជួយសង្រ្គោះនារីវ័យកេ្មងម្នាក់  ដែលចង់លោតចេញពីបង្អួចនៃអាគារជាន់ទី​ ៤ នៅសមាគមលំនៅស្ថានឯកជនមួយបានសំរេច។ 

នារីម្នាក់នោះអង្គុយលើមាត់បង្អួច  ហើយស្រែកទៅកាន់ក្រុមអ្នកជួយសង្រ្គោះដោយរំជួលចិត្តថា "ទៅអោយឆ្ងាយពីខ្ញុំ​!​​​​ ខ្ញុំនឹងលោតចុះបើអ្នកមិនទៅ!"​​​​ នាងមិនចង់អោយក្រុមអ្នកជួយសង្រ្គោះ មកជិតនាងនោះទេ​ ហើយនាងបានរំកិលចេញតាមបង្អួច ដោយគ្រាន់តែចាប់តោងទ្វារបង្អួចប៉ុណ្ណោះ។

ក្រុមអ្នកពន្លត់អគ្គីភ័យបានរត់ទៅកាន់ជាន់ទី ៣ ភ្លាមដើម្បីរុញជើងនាង ឡើងលើវិញដែលក្នុងពេលនោះ​ ​​នាងស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់ ដែលអាចធ្លាក់ចុះពីលើអាគារបានគ្រប់ពេល។ ក្នុងពេលនោះដែរ ក្រុមអ្នកជួយសង្រ្គោះបាន ព្យាយាមចូលទៅជិតនាង ដោយបង្វែរការចាប់អារម្មណ៍ របស់នាងហើយស្ទុះទៅចាប់នាងយ៉ាងលឿន។

តាមប្រភពពត៌មានបានអោយដឹងថា  នារីម្នាក់នោះមានអាយុប្រហែលជា ២០ ឆ្នាំ និង មានជំងឺខួរក្បាលពីធម្មជាតិម្តងម្កាល។

ដោយ ៖ ឡេង

រៀបចំដោយ  ៖ Khmerload

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]