ភ្នំពេញ៖ ថ្មីៗនេះអ្នកដឹកនាំយុវវ័យលេចធ្លោមួយរូប កំពុងកាន់កម្មវិធីថ្មីមួយនិយាយពីបញ្ហាបរិស្ថានដែលមាឈ្មោះ “វៃឆ្លាត បរិស្ថានស្អាត”។

កញ្ញា នាង សុវ៉ាត់ណា ឬឌីជេណាណា ជាប្រធានក្រុមដឹកនាំពិធីករក្មេងៗមួយក្រុមដែលមាន សមាជិកបួនរូប។ កម្មវិធីនេះមានចំនួន ១៣ភាគ ចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន រៀងរាល់ថ្ងៃអាទិត្យ វេលាម៉ោង ១រសៀល។ នៅរៀងរាល់សប្តាហ៍ ឌីជេណាណា បញ្ជូនពិធីកររបស់ខ្លួនទៅ ស្វែងរកព័ត៌មានទាក់ទង នឹងការផ្តួចផ្តើម ច្នៃប្រឌិតបៃតងនៅគ្រប់ទីកន្លែង ពាសពេញផ្ទៃប្រទេស និងទៅជួបជាមួយឯកត្តបុគ្គលឬក្រុមហ៊ុន ដែលមានគោលដៅក្នុងការថែរក្សាបរិស្ថាន។

គោលដៅនៃកម្មវិធីគឺសំដៅទៅលើក្រុមយុវវ័យនិង លើកទឹកចិត្តទូរទស្សនិកជនឲ្យចូលរួមទទួលស្គាល់ កែលម្អលើកតម្កើងពិភពលោក ដែលយើងកំពុងរស់នៅ។ រៀងរាល់សប្តាហ៍កម្មវិធីលើកប្រធានបទបី មកបង្ហាញមានដូចជា៖ ជម្រើសក្នុងការប្រប្រាស់ថង់ប្លាស្ទិក ការថែរក្សាការពារប្រភេទសត្វជិត ផុតពូជដូចជាសត្វខ្លាធំ ឬដំរី សក្តានុពលនៃថាមពលព្រះអាទិត្យ សារៈសំខាន់នៃជីវចម្រុះ គុណសម្បត្តិនៃកសិកម្មសរីរាង្គ ជាដើម។ ខ្លឹមសារនៃកម្មវិធីមានលក្ខណៈវិជ្ជមាន។

ឌីជេណាណា និងពិធីករ តែងតែលើកយកគំនិតថ្មីៗ និងដំណោះស្រាយសាមញ្ញបង្ហាញទូរទស្សនិកជន ដែលអាចអនុវត្តតាម ហើយនាំមកនូវការកែប្រែធំមួយ។កម្មវិធី“វៃឆ្លាតបរិស្ថានស្អាត” លើកឡើងនូវបញ្ហាធំៗនដោយបង្កប់ នូវការកំសាន្តនិងព័ត៌មានក្នុងពេលតែមួយ។ កម្មវិធី “វៃឆ្លាត បរិស្ថានស្អាត” ថត និងផលិតដោយផលិតខ្មែរមេគង្គក្រោមកិច្ចសហប្រតិបត្តិការ ជាមួយក្រសួងបរិស្ថាន និងគាំទ្រឧបត្ថម្ភដោយ Winrock និង USAID។ សំដីរបស់ឌីជីណាណា ពេលយើងរៀននៅសាលាពាក្យថាបរិស្ថានមានន័យថាអ្វីៗ គ្រប់យ៉ាងនៅជុំវិញខ្លួនយើង និងមានសារៈ សំខាន់ខ្លាំងណាស់។ ប៉ុន្តែយើងមិនយល់ថាហេតុអ្វីវាសំខាន់ទេ។

កម្មវិធីនេះប្រៀបដូចជានាឡិការោទិ៍ដាស់តឿនក្មេងៗជំនាន់ក្រោយ និងធ្វើឲ្យពួកគេដឹងថា គ្រប់គ្នាមាន តួនាទីយ៉ាងសំខាន់ ក្នុងការការពារបរិស្ថាន ហើយវាជាអ្វីដែលយើងត្រូវជាចាំបាច់។ ការថែរក្សាការពារបរិស្ថាន លែងជាផ្នែកមួយនៃកិច្ចអភិវឌ្ឍន៍ទៀតហើយ តែវាជាការធានានូវភាព រស់រានមានជីវិតរបស់ពួកយើង និងកូនចៅជំនាន់ក្រោយ។   

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឌីជេណាណា