គ្មាននរណាម្នាក់ ចង់បញ្ចេញស្នាមញញឹម ដែលចេញពីធ្មេញពណ៌លឿងនោះទេ។ មិនមែនជារឿងចម្លែកទេ ដែលមនុស្សគ្រប់គ្នាដូចជា បុគ្គលមានកេរ្តិ៍ឈ្មោះល្បីៗតែងតែខ្វល់ខ្វាយពីសម្រស់ ជាពិសេស ចង់ឲ្យធ្មេញមានពណ៌ស្អាតភ្លឺចែងចាំង។ ហេតុនេះ អ្នកគួរយកចិត្តទុកដាក់ ថែទាំធ្មេញរបស់អ្នកឲ្យបានល្អជាងនេះ ដើម្បីទទួលបានធ្មេញកាន់តែសស្អាត។

ហេតុអ្វីបានជាធ្មេញក្លាយទៅជាពណ៌លឿង?

ដើម្បីធ្វើឲ្យធ្មេញរបស់អ្នក ប្រែទៅជា ស វិញបាន អ្នកត្រូវស្វែងរកមូលហេតុថា ហេតុអ្វីបានជាវាមានពណ៌លឿងជាមុនសិន។ វាអាចមកពីកត្តាមួយចំនួនដូចជា ហ្សែន ប្រភេទអាហារ និងភេសជ្ជៈដែលអ្នកទទួលទាន និងកម្រិតអនាម័យមាត់ធ្មេញរបស់អ្នក។  ធ្មេញនីមួយៗរបស់យើង មានកាចា ៤ ស្រទាប់។  វាជាសំបកធ្មេញ នៅស្រទាប់ខាងលើបង្អស់ពណ៌ស ដែលការពារធ្មេញ និងសាច់ភ្លុករបស់ធ្មេញ (Dentin)។ សាច់ភ្លុកធ្មេញ ជួយទ្រទ្រង់សំបកធ្មេញ ប្រសៃប្រសាទដែលនៅចំកណ្តាលតួធ្មេញ និងផ្ទុកឈាម ក៏ដូចជាទឹករងៃ និង cementum ដែលស្ថិតនៅជុំវិញឫសធ្មេញ។

សំបកធ្មេញ និងសាច់ភ្លុក ដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្លាស់ប្តូរពណ៌ធ្មេញរបស់អ្នក។  អាហារ និងភេសជ្ជៈមួយចំនួន មានផលប៉ះពាល់ ឬអាចធ្វើឲ្យប្រេះបែកសំបកធ្មេញ ទៅតាមអាយុរបស់អ្នកបានទៀតផង។ នៅពេលដែលសំបកធ្មេញបែក វាធ្វើឲ្យប៉ះពាល់ដល់ស្រទាប់ខាងក្នុង ដែលបណ្តាលឲ្យធ្មេញប្រែពណ៌របស់វា។

មនុស្សភាគច្រើន សុខចិត្តចំនាយប្រាក់ជាច្រើន រៀងរាល់ខែ ដើម្បីណាត់ជូបពេទ្យធ្មេញ តែជាលទ្ធផលបែរជាធ្វើឲ្យស្រៀវធ្មេញទៅវិញ។ ឥលូវនេះ សាកល្បងវិធីសាស្រ្ត ដែលធ្វើឲ្យធ្មេញស តាមបែបធម្មជាតិមួយចំនួន ខាងក្រោមនេះវិញម្តងទៅមើល!

១. ម្សៅដុតនំ (Baking Soda) និងទឹកក្រូចឆ្មារ

សារធាតុ Sodium bicarbonate ដែលមានក្នុងម្សៅ Baking Soda ដើរតួជាអ្នកធ្វើឲ្យមានសំណឹក  ដែលវានឹងដុសសម្អាតកាកសំណល់ ដែលមាននៅលើធ្មេញចេញ រួចធ្វើឲ្យធ្មេញប្រែជាស វិញមិនខាន។ សម្រាប់ Alkaline (សារធាតុប្រឆាំងនឹងអាស៊ីត) ដែលមានក្នុងម្សៅដុតនំ និងទឹកក្រូចឆ្មារ ជួយរក្សាជាតិអាស៊ីតក្នុងមាត់ និងបំបាត់រាល់ជាតិអាស៊ីតដែលមានលើសំបកធ្មេញ។ អ្នកគ្រាន់តែ លាយម្សៅនេះ ២ ទៅ ៣ ស្លាបព្រាបាយ ជាមួយនឹងទឹកក្រូចឆ្មារ (ឬ ទឹកធម្មតាក៏បាន) តែមិនត្រូវឲ្យខាប់ពេក ឬរាវពេកទេ។  ដាក់ល្បាយនេះ លើច្រាសដុសធ្មេញ ក្នុងបរិមាណសមល្មម រួចធ្វើការដុសសម្អាត និងគួរប្រើពេកប្រហែល ១នាទីបានហើយ ដើម្បីកុំឲ្យជាតិអាស៊ីត កាត់សំបកធ្មេញរបស់អ្នក។ តែប្រសិនបើអ្នកលាយជាមួយទឹកធម្មតា អ្នកអាចទុកវាចោលរយៈពេលដល់ទៅ ៣ នាទីបាន។

២. ផ្លែស្រ្តប៊ឺរី អំបិល និងម្សៅដុតនំ (Baking Soda)

ផ្លែស្ត្រប៊ឺរី មានជាតិវីតាមីន C ខ្ពស់ ដែលអាចបំបែករាល់បាក់តេរីដែលធ្វើឲ្យធ្មេញ របស់អ្នកប្រែជាពណ៌លឿងបាន។ វាមានអង់ហ្ស៊ីមមួយ មានឈ្មោះថាអាស៊ីត malic ដែលជួយសម្អាតស្នាមប្រឡាក់ទាំងឡាយលើធ្មេញរបស់អ្នក។ អំបិល ដើរតួជាអ្នកដុសខាត់ កាកសំណល់ និងកម្ទេចកំទីផ្សេងៗ ដែលនៅជាប់នឹងធ្មេញ។ សម្រាប់ ម្សៅ Baking Soda គឺជាគ្រឿងផ្សំបន្ថែម ដើម្បីឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ អ្នកត្រូវកិនបំបែកផ្លែស្រ្តប៊ឺរី ប្រហែល ៣ ផ្លែធំៗទុក។ នៅពេលអ្នកត្រូវការប្រើប្រាស់សំរាប់ដុសធ្មេញ អ្នកត្រូវរោយអំបិលមួយចិប រួចថែមម្សៅ Baking Soda កន្លះស្លាបព្រាកាហ្វេពីលើ។ បន្ទាប់ពីសម្អាតរួច អ្នកត្រូវទុកវាចោល ៥ នាទី មុននឹងលាងជម្រះចេញ។ អ្នកគួរតែអនុវត្ត ឲ្យបានរៀងរាល់យប់។ 

៣. សម្អាតដោយប្រេងដូងខាប់

លាងសម្អាតធ្មេញរបស់អ្នកដោយ ប្រើប្រេងដូង ជាវិធីដែលចាស់ៗប្រើជាយូរណាស់មកហើយ ថាវាជួយឲ្យធ្មេញ ប្រែជាស បានយ៉ាងមានប្រសិទ្ធភាព។ មនុស្សមួយចំនួន មិនចូលចិត្តរសជាតិរបស់វាទេ តែអ្នកនឹងភ្ញាក់ផ្អើលពីអត្ថប្រយោជន៍បស់វាមកលើធ្មេញរបស់អ្នក។ អាស៊ីត lauric មានក្នុងប្រេងដូង អាចកំចាត់រាល់បាក់តេរី ដែលធ្វើឲ្យធ្មេញរបស់អ្នកប្រែជាពណ៌លឿងបាន។ ជាងនេះទៅទៀត វាជួយឲ្យអញ្ចាញធ្មេញមានសុខភាពល្អ និងជួយរក្សាខ្យល់ដង្ហើមឲ្យស្រស់ថ្លាទៀតផង។ នៅរៀងរាល់ព្រឹក មុនពេលដុសធ្មេញ អ្នកអាចដួសប្រេងដូងខាប់ មួយស្លាបព្រាបាយ មកត្រដុសលើធ្មេញរបស់អ្នកពី ១០ ទៅ ១៥ នាទី រួចខ្ជាក់ចេញ បន្ទាប់មកលាងមាត់របស់អ្នកដោយទឹក និងដុសធ្មេញរបស់អ្នកវិញតាមធម្មតា។ 

៤. ខ្សែអំបោះសំអាតធ្មេញ

មនុស្សភាគច្រើន បានលើកហេតុផលថា ការប្រើផលិតផល ដូចជាខ្សែអំបោះមកសំអាតធ្មេញ ផ្តល់ផលលំបាក ជាងដុសធ្មេញទៅទៀត។ តែទោះជាយ៉ាងណាក៏ដោយ ទន្តពេទ្យ និងអ្នកជំនាញជាច្រើន បានធ្វើការយល់ស្របថា ការប្រើខ្សែអំបោះមកសំអាតធ្មេញ មានសារៈសំខាន់ជាង ការដុសធ្មេញទៅទៀត។ អ្នកអាចអនុវត្តមួយថ្ងៃ ២ ដង ដើម្បីថែរក្សាសុខភាពធ្មេញរបស់អ្នក ជាពិសេស វាអាចកម្ចាត់ចោលនូវ ស្នាមប្រឡាក់ជាប់ធ្មេញទាំងឡាយ និងធ្វើឲ្យធ្មេញរបស់អ្នកកាន់តែស ជាងមុន។

៥. បរិភោគបន្លែ និងផ្លែឈើស្រួយៗ

ផ្លែប៉ោម ខាត់ណា ការ៉ុត សុទ្ធតែផ្តល់ផលល្អសំរាប់ធ្មេញរបស់អ្នក។ បន្លែ និងផ្លែឈើដែលញ៉ាំទៅ ស្រួយៗដើរតួនាទីដូចជា ច្រាសដុសធ្មេញធម្មជាតិដូច្នោះដែរ។ គ្រាន់តែអ្នកទំពារបន្លែ និងផ្លែឈើទាំងនោះ ក៏អាចជួយកំចាត់កាកសំណល់ និងបាក់តេរីពីមាត់ធ្មេញរបស់អ្នកបានយ៉ាងមានប្រសិទ្ធិភាពដែរ។  មិនត្រឹមតែប៉ុណ្ណោះ វាជូយឲ្យធ្មេញរបស់អ្នកកាន់តែស ជាងមុនទ្វេដង។ ជាពិសេស ផ្លែប៉ោម និងផ្លែស្រ្តប៊ឺរី មានសារធាតុអាស៊ីត malic ដែលជាអ្នកជំនាញខាងកំចាត់រាល់ស្នាមប្រឡាក់ដែលមានលើសំបកធ្មេញ ឲ្យប្រែជាស វិញបាន។

៦. ប្រើប្រាស់ទុយោ

កាហ្វេ តែ សូដា និងស្រា សុទ្ធតែអាចបណ្តាលឲ្យខូចខាតធ្ងន់ធ្ងរ ដល់សំបកធ្មេញរបស់អ្នក។ ដូច្នេះ អ្នកគួរប្រើទុយោការពារ ដើម្បីកាត់បន្ថយ កុំឲ្យធ្មេញរបស់អ្នកប៉ះផ្ទាល់ទៅនឹងភេសជ្ជៈទាំងនោះ។ ប៉ុន្តែអ្នកប្រាកដជាគិតថា វាជារឿងគួរឲ្យខ្មាសគេណាស់ដែល ត្រូវផឹកស្រា ជាមួយនឹងទុយោនោះ ហេតុនេះអ្នកអាច មិនប្រើទុយោបាន តែត្រូវប្រាកដថាដុសធ្មេញរបស់អ្នកឲ្យបានស្អាត បន្ទាប់ពីផឹកស្រារួច។

* វិធីទាំងអស់នេះ មិនមានន័យថា ធ្មេញរបស់អ្នកនឹងស ភ្លាមៗនោះទេ។ វាត្រូវការទាមទារពេលវេលាច្រើន។ ប៉ុន្តែវាជួយឲ្យធ្មេញរបស់អ្នកមានពណ៌ស បែបធម្មជាតិ និងមិនចាំបាច់បារម្ភថា នឹងប្រែជាស្រៀវ ឬប្រេះបែកឡើយ៕ 

ប្រភព៖ everydayroots | Natural Society

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]