ភ្នំពេញ៖ នៅមុននេះបន្ដិច ក្លឹបបឹងកេតអង្គរ បានប្រកាសថា ក្លឹបនឹងធ្វើការ ប្រកួតមិត្តភាព កម្ដៅសាច់ដុំ ជាមួយក្រុមកីឡា ហ្វ្រិក ប្រកបអាជីពបាល់ទាត់ ក្នុងប្រទេសកម្ពុជា (African All Star) វេលាម៉ោង ៣រសៀលនេះ នៅលើទីលានកីឡដ្ឋាន វេស្ទើន ។

ការប្រកួត កម្ដៅសាច់ដុំនេះ គឺធ្វើឡើងស្រប ពេលក្រុមកំពុងឈរ កំពូលតារាងលីគ កំពូលកម្ពុជា រដូវកាលថ្មីនេះ ត្រៀមជួបក្រុម មជ្ឈមណ្ឌល កំចាត់មីនកម្ពុជា(ស៊ីម៉ាក់) នៅថ្ងៃទី១០ ខែកក្កដាចុងសប្ដាហ៍នេះ នៅលើ ទីលានកីឡដ្ឋាន ខេត្តស្វាយរៀង ។

គួរបញ្ជាក់ថា បច្ចុប្បន្នបឹងកេតអង្គរ កំពុងឈរកំពូលតារាងមាន ៣០ពិន្ទុ ក្រោយប្រកួត ១១លើកឈ្នះ១០ និងចាញ់១ ហើយតាមពីក្រោយ ដោយក្រុមក្រសួង ការពារជាតិ ដែលភ្លាត់ស្នៀតចាញ់ ក្រុមណាហ្គាវើល ១-០ កាលពីពេលថ្មីៗ កន្លងទៅ ធ្វើឲ្យធ្លាក់មក ឈរលេខ២ មាន ២៧ពិន្ទុជាមួយ លទ្ធផលប្រកួត ១១លើកឈ្នះ៩ និងចាញ់២ ៕

ប្រភព៖ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]