បាត់ដំបងៈ កម្លាំងនគរបាល ស្រុកថ្មគោល ធ្វើការឃាត់ខ្លួនក្មេង ប្រុសអាយុ១៥ឆ្នាំម្នាក់ កាល ពីល្ងាចថ្ងៃទី២៧ខែ សីហាឆ្នាំ២០១២ ពីបទចាប់រំលោភក្មេងស្រី អាយុ៨ឆ្នាំនៅចំណុច ប្រឡាយ វាលស្រែចម្ងាយ ពីភូមិជិត ៣០០ម៉ែត្រ ស្ថិតក្នុងភូមិ ឃុំគោកឃ្មុំ ស្រុកថ្មគោល ។

យោងតាមរបាយការណ៍ របស់អធិការស្រុកថ្មគោល បានឲ្យដឹងថា ជនសង្ស័យ ដែលសមត្ថកិច្ច ឃាត់ខ្លួនមានឈ្មោះ រ-ន ភេទប្រុស អាយុ១៥ឆ្នាំ មានទីលំនៅ ភូមិឃុំគោក ឃ្មុំស្រុកថ្ម គោល។ ចំណែកក្មេងស្រីរងគ្រោះ មានអាយុ៨ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នាខាងលើ។

តាមរបាយការណ៍បានបញ្ជាក់ថា មុនពេលកើត ហេតុជនសង្ស័យ បានទៅមើលគេចាប់ត្រីនៅវាលស្រែ កន្លែងកើតហេតុ ឯក្មេងស្រីរងគ្រោះ បានទៅបេះត្រកួន នៅវាលស្រែដែរ។ លុះដល់ម៉ោង៦ល្ងាច ថ្ងៃ២៧ខែសីហា ជនសង្ស័យបានបបួលលួងលោម ជនរងគ្រោះ ឲ្យដេក ផ្ទាល់ដី ហើយសំពត់នាង យកប្រដាប់ភេទខ្លួន ទៅញល់ប្រដាបភេទ ជនរងគ្រោះ តែមិន បានស៊ីជម្រៅទេ ។ លុះពេលជនរងគ្រោះមកផ្ទះវិញ ក៏បាននិយាយប្រាប់ម្តាយឲ្យដឹងរឿង។ ក្រោយ ម្តាយបានដឹងរឿង ហើយបានសម្រេចចិត្តប្តឹងសមត្ថកិច្ច ឲ្យជួយអន្តរាគមន៍។ក្រោយពីបានទទួលពាក្យបណ្តឹង ហើយសមត្ថកិច្ចបាន ចុះធ្វើការចាប់ខ្លួន ជនសង្ស័យ នៅផ្ទះនាំយក មកអធិការស្រុកសាកសួរ។

ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានបបួល លួងលោមនាងយកប្រដាប់ភេទ ខ្លួនទៅញល់ប្រភេទនាង ពិតប្រាកដមែន តែមិនបានស៊ីជម្រៅទេហើយនាង ក៏មិនបាន ស្រែកអ្វីដែរ ក្រោយមកស្រាប់តែមានសមត្ថកិច្ច មកឃាត់ខ្លួននាំយក ទៅអធិការស្រុកតែម្តង។

លោក សេង លុច នាយរងការិយាល័យ ព្រហ្មទណ្ឌកំរិតធ្ងន់ខេត្ត បានបញ្ជាក់ថា ករណីនេះ គឺបានកើតឡើង ជាអនីតិជនដូចគ្នា តែដោយមានពាក្យបណ្តឹង ពីម្តាយជនរងគ្រោះ និង ចម្លើយសារភាពរបស់ជនសង្ស័យរួចមក លោកស្នងការ ស ថេត បាន បញ្ជាឲ្យការិយាល័យជំនាញកសាង សំណុំរឿងបញ្ជូនបន្តទៅតុលាការ ខេត្តដើម្បីចាត់ការតាមច្បាប់ ៕

ដោយ ៖ ដើមអម្ពិល(DAP)

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]