ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី ០៣ ខែកក្កដា ឆ្នាំ ២០១៦ នៅសណ្ឋាគារលំដាប់ផ្កាយ៥ សូហ្វីតែល ក្រុមហ៊ុន Huawei បានរៀបចំសម្ភោធជាផ្លូវការ នូវកំពូលស្មាតហ្វូនស៊េរីថ្មីចុងក្រោយបង្អស់ គឺ Huawei P9 Plus។

មានវត្តមានកណ្តាលចំណោមភ្ញៀវកិត្តិយស សរុបប្រមាណជាង ១៥០ នាក់ Huawei P9 Plus រឹតតែបង្ហាញឲ្យកាន់តែច្បាស់ នូវសមត្ថភាពដ៏អស្ចារ្យ ដែលស្មាតហ្វូនដទៃពុំអាចប្រៀបបានគឺ កាមេរ៉ាភ្លោះ ក្រោមកិច្ចសហការជាមួយក្រុមហ៊ុន Leica ដ៏ល្បី រួមទាំង អេក្រង់ Super Amoled ទំហំ ៥.៥ អ៊ីង បច្ចេកវិទ្យា Press Touch មុខងារ smart controller អង្គចងចាំ 4GB RAM/ 64 GB storageសនិង ទម្ងន់ត្រឹមតែ ១៦២ក្រាម និងថាមពលដល់ទៅ 3400 Amh ជាមួយនឹងរូបរាងដ៏ស្រស់ស្អាតគួរឲ្យទាក់ទងក្រោមស្នាដៃអ្នកច្នៃម៉ូត ដ៏ល្បីរបស់ពិភពលោក។

កម្មវិធីដ៏អធិកអធមនេះ បានការអញ្ជើញចូលរួមជាកិត្តិយស ពីសំណាក់ លោក អគ្គនាយកក្រុមហ៊ុន Huawei ប្រធាននាយកដ្ឋានទូរស័ព្ទចល័ត កញ្ញា មាស សុខសោភា អគ្គរាជទូតសុឆន្ទៈ Huawei តារាបង្ហាញម៉ូតដ៏ល្បីប្រចាំ ព្រះរាជាណាចក្រកម្ពុជា អ្នកចែក-ចាយបន្ត អ្នកតំណាងចែកចាយ និងអ្នកចែកចាយបន្ត របស់ក្រុមហ៊ុន Huawei និងមិត្តអ្នកសារព័ត៌មាន។

ជួបជាមួយអ្នកតំណាងរបស់ក្រុមហ៊ុន Huawei លោក Jason មានប្រសាសន៍យ៉ាងដូច្នេះថា “ថ្ងៃនេះគឺជាពេលវេលាមួយដ៏មានតម្លៃបំផុត សម្រាប់បងប្អូនអ្នកតំណាងទាំងអស់ក្នុងការឈោងចាប់នូវឱកាស ដើម្បីខិតទៅរកភាព ជោគជ័យក្នុងអាជីវកម្មកាន់តែខ្លាំងផងដែរ តាមរយៈវត្តមានរបស់ Huawei P9 Plus នៅក្នុងទីផ្សារកម្ពុជា ដែលកន្លងមកនេះ អស់លោកអ្នកបងប្អូនបានដឹង រួចមកហើយថា P9 ពិតជាកំពូលស្មាតហ្វូនដែលមានសមត្ថភាព មិនធម្មតា អតិថិជនជាច្រើន ទន្ទឹងរង់ចាំវត្តមានរបស់ P9 ចាប់តាំងពីមានបណ្តាញសារព័ត៌មានជាច្រើនបានបង្ហើប ប្រាប់ពីលក្ខណៈពិសេសរបស់ P9 មកម្ល៉េះ! ” “ខ្ញុំហ៊ាននិយាយថា P9 គឺពិតជាកំពូលស្មាតហ្វូនដែលមានមុខងារពិសេសៗជាច្រើនដែលស្មាតហ្វូនដទៃគ្មាន និងមិនអាចប្រដូច បានហើយថ្ងៃនេះ ក្រុមការងាររបស់យើងបានត្រៀមខ្លួនរូច ជាស្រេចដើម្បីបង្ហាញ នូវចំនុចគ្មានគូប្រៀបទាំងអស់នោះទៅកាន់បងប្អូនតំណាង ចែកចាយទាំងអស់អោយកាន់តែលម្អិត ដើម្បីជាទុនក្នុងការសម្រេចចិត្តឈោងចាប់យក ឱកាសរីកចម្រើនជាមួយ Huawei ទាំងអស់គ្នា ហើយខ្ញុំប្រាកដនៅក្នុងចិត្តណាស់ថា អ្នកនឹងជោគជ័យជាមួយ P9 Plus។” លោក Jason បន្ថែម។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី ២៨ ខែមិថុនាកន្លងមកនេះ បានធ្វើការប្រកាសដំណើរការកម៉្មង់ទុក មុននូវម៉ូឌែលថ្មីបំផុតគឺ Huawei P9 Plus ដែលមានតម្លៃ 579$ រួមជាមួយនឹងការផ្តល់ជូននូវកាដូអនុស្សាវរីយ៍ យ៉ាងច្រើនសន្ធឹកសន្ធាប់រួមមាន នាឡិកាដៃម៉ាក Huawei Band ស្រោមដាក់ទូរស័ព្ទ ការធានាជាផ្លូវការរយៈពេល ១៨ខែ និងការប្តូរជូនថ្មីសម្រាប់អេក្រង់បែក ក្នុងរយៈពេល៣ខែ ដោយឥតគិតថ្លៃ។

លោក ពិសិដ្ឋ អ្នកតំណាងចែកចាយមួយរូបរបស់ Huawei ដែលមានវត្តមាននៅក្នុងកម្មវិធីនាវេលានេះ បានបង្ហាញទស្សនៈរបស់លោកផ្ទាល់ ទៅដល់ក្រុមការងារ និងបណ្តាញអ្នកសារព័ត៌មានថា “បច្ចេកវិទ្យា Huawei P9 Plus ពិតជាឡូយ និងមានភាពទាក់ទាញខុសពីស្មាតហ្វូនដទៃ ខ្ញុំទទួលស្គាល់។ ហើយខ្ញុំកាន់តែ ស្រឡាញ់ពេញចិត្ត P9 Plus ថែមទៀត បន្ទាប់ពីក្រុមការងារ Huawei បង្ហាញខ្ញុំពីចំណុចពិសេសៗប្លែកគេដែលមានដូចជាសមត្ថភាពកាមេរ៉ាភ្លោះ ដំណើរការរបស់ស្មាតហ្វូន និងមុខងារដទៃៗទៀត” “ខ្ញុំគិតថា សមត្ថភាព និងបច្ចេកវិទ្យារបស់ P9 Plus ប្រាកដជាធ្វើឲ្យអ្នកនិយមស្មាតហ្វូនរំជើបរំជួល និងងាកមកចាប់អារម្មណ៍ជាក់ជាមិនខាន ដូច្នេះពេលនេះខ្ញុំពិតជាមិនអាចរង់ចាំ P9 Plus បន្តទៀតបានទេ។ ខ្ញុំចង់បានស្មាតហ្វូននេះមកលក់អោយអតិថិជនរបស់ខ្ញុំឆាប់ៗនេះតែម្តង ខ្ញុំត្រូវតែកម្ម៉ង់វា”លោក ពិសិដ្ឋ បន្ថែម។ យោងទៅលើការធ្វើបទបង្ហាញអំពីអត្ថប្រយោជន៍ និងចំណុចខ្លាំងរបស់ Huawei P9 Plus ពីក្រុមការងារ Huawei កម្ពុជាបានអោយដឹងថា Huawei P9 Plus គឺជាស្មាតហ្វូនដែលមានសមត្ថភាព អាចផ្លាស់ប្តូរនូវអ្វី ដែលអ្នកសម្លឹងទៅកាន់ពិភពលោកទំាងមូលបាន។ ចាប់ផ្តើមពីការរចនាតាំងពី ខាងក្រៅរហូតដល់សម្ភារៈផ្គុំខាងក្នុងគឺសុទ្ធសឹងតែចេញពីលោហៈធាតុដែលប្រណីត រក្សាបាននូវគុណភាព ដែលរឹតតែអស្ចារ្យគួបផ្សំជាមួយអ្នករចនាម៉ូដសុទ្ធសឹង តែជាអ្នកមានឯកទេស និងមានជំនាញលំដាប់ថ្នាក់ពិភពលោក រចនាឡើងយ៉ាងល្អឥតខ្ចោះ និងមានភាពអំណត់បំផុត ដែលជាហេតុធ្វើអោយរូបរាងនៃកំពូលស្មាតហ្វូតមួយ នេះមានលក្ខណៈលេចធ្លោ ស្រស់ឆើតឆាយ សក្តិសមសម្រាប់មនុស្សជំនាន់ថ្មី។ កាមេរ៉ារបស់ P9 នឹងធ្វើអោយអ្នកផ្លាស់ប្តូរទស្សនៈដែលគិតថាកាមេរ៉ាស្មាតហ្វូន មិនអាចក្លាយជា កាមេរ៉ាអាជីពបាន ពីព្រោះវាបានបំពាក់ទៅដោយកាមេរ៉ាភ្លោះ Leica ដែលពិភពលោកទទួលស្គាល់ ថាជាកាមេរ៉ាអាជីពដែលមានអាយុកាលដល់ទៅ 102 ឆ្នាំគិតមកដល់បច្ចុប្បន្ន។ សូមស្វែងរកព័ត៌មានលម្អិតបន្ថែមទៀតអំពី Huawei P9 Plus តាមរយៈគេហទំព័រផ្លូវការរបស់ GSMARENA: www.gsmarena.com

នៅមុនពេលបញ្ចប់នៃកម្មវិធី លោក Jason អ្នកតំណាងក្រុមហ៊ុន Huawei បានធ្វើការបញ្ជាក់បន្ថែមទៀតថា ” លក្ខណៈពិសេសរបស់ Huawei P9 Plus ដែលទូរស័ព្ទស្មាតហ្វូនដទៃពុំអាចប្រៀបបាន និងក្លាយជាជម្រើសដ៏ល្អបំផុតសម្រាប់លោកអ្នកក៏ដូចជាអតិថិជនរបស់ លោកអ្នកផងដែរ ដូច្នេះសូមរួសរាន់ក្នុងការឈោងចាប់យកឱកាសដែលអាចផ្តល់នូវ អត្ថប្រយោជន៍ដ៏លើសលុបនេះកុំបីខានទាំងអស់គ្នា”។ ជាមួយលក្ខណៈពិសេសទាំងអស់ដែល Hauwei P9 Plus មាននឹងធ្វើឲ្យទូរស័ព្ទនេះកាន់តែអស្ចារ្យទៅទៀតជាមួយគម្រោង Power + របស់ក្រុមហ៊ុន Smart។ អំពីក្រុមហ៊ុន Huawei Consumer BG ផលិតផល និងសេវាកម្មរបស់ Huawei មានវត្តមាននៅក្នុងប្រទេសជាង 17០ ហើយកំពុងត្រូវបានប្រើប្រាស់ មួយភាគបី នៃប្រជាជនទូទាំងសកលលោក ដោយជាប់ជាក្រុមហ៊ុនស្មាតហ្វូន លក់ដាច់ជាងគេបំផុតលំដាប់ ថ្នាក់លេខ៣ ក្នុងឆ្នាំ ២០១៥។ ការិយាល័យ R&D ចំនួន១៦កន្លែងត្រូវបានរៀបចំឡើងលើទឹកដីសហរដ្ឋអាមេរិច អាល្លឺម៉ង់ ស្វីដិន រុស្ស៊ី ឥណ្ឌា និងចិន។ Huawei Consumer BG គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ក្រុមហ៊ុន Huawei ក្នុងចំណោមក្រុមហ៊ុនទាំង៣ ដែលធ្វើការផលិត និងគ្រប់គ្រងលើស្មាតហ្វូន កំព្យូទ័រ និង tablets ឧបករណ៍ប្រើប្រាស់ ដែលអាចពាក់នឹងខ្លួនបាន និងសេវាផ្ទុកឯកសារលើអ៊ិនធើណិត (Cloud services) ។ល។ បណ្តាញរបស់ Huawei នៅជុំវិញសកលលោក ត្រូវបានបង្កើតឡើងអស់រយៈពេល ជាង២០ឆ្នាំមកហើយក្រោមជំនាញផ្នែកទូរគមនាគមន៍ និងមានការប្តេជ្ញាចិត្តខ្ពស់ ក្នុងការនាំយកនូវបច្ចេកវិទ្យាទំនើបៗចុងក្រោយបង្អស់ ជូនអតិថិជនរបស់ខ្លួននៅជុំវិញ ពិភពលោកបានប្រើប្រាស់៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាស សុខសោភា