LG G5SE គឺជាស្មាតហ្វូនជំនាន់ថ្មីដែលត្រូវបានក្រុមហ៊ុន LG រចនាឡើង មានរូបរាងស្អាត និងមានតួអាចដោះថ្មចេញបាន ព្រមទាំងមានភ្ជាប់មក ជាមួយនូវសមត្ថភាពខ្លាំងនិងបច្ចេកវិទ្យាទំនើប ឧបករណ៍បន្ថែមមួយចំនួន សម្រាប់ការប្រើប្រាស់ ដែលស្របតាមបរិបថបច្ចេកវិទ្យា នាពេលបច្ចុប្បន្ន។ នៅលើកំពូលស្មាតហ្វូនមួយនេះ គឺត្រូវបានក្រុមហ៊ុនបំពាក់នូវបច្ចេកវិទ្យា ទំនើបៗជាច្រើន ដែលលោកអ្នក មិនគួរមើលរំលងនោះទេ ក្នុងនោះរួមមាន៖

1. កាមេរ៉ាក្រោយពីរគ្រាប់(Dual Camera) ៖ LG G5SE គឺមានបំពាក់កាមេរ៉ាខាងក្រោយចំនួនពីរគ្រាប់( Dual Camera) អមដោយភ្លើងហ្វាស់ ជំនួយពីរគ្រាប់ ជាមួយនឹងស៊ិនស័រចាប់រូបដ៏វៃឆ្លាត។ កាមេរ៉ាមួយគ្រាប់មានទំហំ 16 មេហ្គាភិចសែលដែលអាចចាប់រូបភាពបានច្បាស់បែបធម្មជាតិ បានក្នុងកម្រិត 78 ដឺក្រេ និងមួយគ្រាប់ទៀតមានទំហំ 8 មេហ្គាភិចសែលដែលអាចចាប់រូបភាពបាន 135 ដឺក្រេជាមួយមុខងារ OIS និង Laser Autofocus។ ដោយឡែកសម្រាប់កាមេរ៉ា Selfie វិញគឺមានទំហំ 8 មេហ្គាភិចសែលភ្ជាប់នូវស៊ិនស័រពន្លឺជាជំនួយសម្រាប់ការថតនៅទី ដែលមានពន្លឺខ្សោយឲ្យ ការចាប់រូបភាពបានច្បាស់ល្អ។

2. មុខងារ Quick Charge 3.0 ៖ នេះគឺជាបច្ចេកវិទ្យាមួយ ដែលអាចអោយលោកអ្នកធ្វើការសាកថាមពលថ្ម បានយ៉ាងរហ័ស ឆាប់ពេញប្រើរយៈ ពេលត្រឹមតែ 30 នាទីប៉ុណ្ណោះ នឹងអាចសាកថាមពលបាន 83% ហើយអ្វីដែលពិសេសនោះគឺ LG G5SE ក៏អាចដោះដូរថ្ម (Slide-Out Battery) បានផងដែរ។

3. មុខងារថ្មី Always-On-Display៖ នៅលើស្មាតហ្វូន LG G5SE គឺមានភ្ជាប់នូវមុខងាររថ្មីមួយ ដែលអាចធ្វើការបង្ហាញ នូកំនត់ចំណាំ មួយចំនួន ដូចជាម៉ោង សារ ក៏ដូចជាកម្មវិធីមួយចំនួនទៀត នៅពេលអេក្រង់បិទពន្លឺ។ មានន័យថា បើទោះបីជានៅអេក្រង់ទូរស័ព្ទរបស់លោកអ្នកមិនមានពន្លឺក៏ដោយ ក៏លោកអ្នកនៅតែ ទទួលបាននូវព័ត៌មានគ្រប់ពេលវេលា។

4. Cover ៖ សំរាប់ការជាវស្មាតហ្វូន LG G5SE ដែលមានរូបរាង ដ៏ស្រស់ស្អាតមួយនេះក្រុមហ៊ុន LG ក៏នឹងមានបន្ថែមមកជាមួយ នូវសំបកការពារដែលមានគុណភាព ដែលមានភាពឆ្លាតវៃមួយផងដែរ សំរាប់ការពារ ទូរស័ព្ទមួយនេះ អោយនៅតែថ្មី ក៏ដូចជាបន្ថែមនូវសម្រស់របស់ទូរស័ព្ទដៃ ឆ្លាតវៃមួយនេះ អោយកាន់តែមាន ភាពទាក់ទាញ និងរឹតតែមានភាពសំបូរ បែបសំរាប់អ្នកប្រើប្រាស់។

5. កម្មវិធី VPInput ៖ ជាមួយនឹង VPInput លោកអ្នកអាចប្រើប្រាស់កម្មវិធីនេះ សំរាប់គ្រប់គ្រង់ទូរស័ព្ទដៃរបស់អ្នកបានដោយប្រើប្រាស់ Mouse និង keyboard បាន ដោយវាអាចធ្វើការទំនាក់ទំនងជាមួយនិងកុំព្យូទ័រ ផ្តល់អោយអ្នកអាច Copy ឯកសារ Microsoft Word ពីក្នុងកុំព្យូទ័រ ទៅក្នុងទូរស័ព្ទដៃរបស់លោកអ្នក។ ហើយអ្នកក៏អាច Screen Shot ទូរស័ព្ទស្មាតហ្វូនរបស់អ្នក ដោយប្រើប្រាស់កុំព្យូទ័រក៏ បានថែមទៀតផង។

6. LG G5SE Friends ៖ ដើម្បីបំពេញនូវភាពសំបូរបែបសំរាប់រូបភាព និងវីដេអូ នាពេលបច្ចុប្បន្ននេះ LG G5 SE ក៏មានបន្ថែមនូវឧបករណ៍សំរាប់បង្កើននូវការកំសាន្តថតរូបភាពជាលក្ខណះ 360 ដឺក្រេ រួមមានដូចជា Rolling Bot Camera ដែលនឹងផ្តល់អោយអ្នកប្រើប្រាស់សំរាប់ការថតរូប និងវីដេអូ ដែលបញ្ជាដោយទូរស័ព្ទ LG G5 SE របស់លោកអ្នក និងមានឧបករណ៍ VR សំរាប់ទស្សនារូបភាព និងវីដេអូទាំងនេះបានយ៉ាងច្បាស់ត្រជាក់ភ្នែក។ សរុបសេចក្តីមក ទាំងរូបរាងទាំងរចនាបថដ៏ ស៊ីវីល័យប្លែក ទាំងសមត្ថភាពខ្លាំង និងបច្ចេកវិទ្យាប្រើប្រាស់ ទំនើបដែលមាននៅលើទូរស័ព្ទស្មាតហ្វូនជំនាន់ថ្មី LG G5SE ដ៏ទាន់សម័យមួយនេះ លោកអ្នកពិតជាពេញចិត្ត និងចង់បានមកកាន់ប្រើប្រាស់ក្នុងដៃជាក់ជាមិនខាន។ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]