ភ្នំពេញ៖ កម្មវីធីជីវិតពិត «មុខរបរខ្ញុំ» របស់ស្ថានីយទូរទស្សន៍ ភីអិនអិន រដូវកាលទីពីរនឹងចាក់ផ្សាយនៅលើ កញ្ចក់ទូរទស្សន៍ភីអិនអិន ជាលើកដំបូងបង្អស់ នៅវេលាម៉ោង៨យប់នេះហើយ។ ការប្រកួតប្រជែងនឹ ងកាន់តែមានលក្ខណៈ តានតឹងខ្លាំងជាងរដូវកាលទីមួយ។

«មុខរបរខ្ញុំ» រដូវកាលទីពីរនេះនឹងមានបេក្ខជនចូលរួមប្រកួតប្រជែងចំនួន ១០នាក់ដើម្បីក្លាយជា អ្នកជំនួញឆ្នើម។ បេក្ខជនទាំង១០រូប សុទ្ធសឹងតែមាន បទពិសោធន៍លើអាជីវកម្មក្នុង ជីវិតពិតរបស់ពួកគេ ក៏ដូចជានិសិត្សបញ្ចប់ថ្នាក់ ឧត្តមសិក្សាផ្នែកពាណិជ្ជកម្មជាដើម។

កម្មវិធីតម្រូវអោយបេក្ខជនចេះធ្វើការជាក្រុម ហើយក៏នឹង ​មានភ្ញៀវកិត្តិយសមកពីវិស័យខុសៗគ្នាចូលរួមនិយាយពី បទពិសោធន៍ជីវិតពិតផងដែរ ខណៈបេក្ខជនទាំងអស់ត្រូវប្រឹងបញ្ចេញសមត្ថភាព ការងារប្រកួតប្រជែងគ្នា ដើម្បីឆ្ពោះទៅឈ្នះរង្វាន់ ទឹកប្រាក់ចំនួន២០លានរៀល។

នៅរៀងរាល់សប្ដាហ៍នឹងមានបេក្ខជនម្នាក់ធ្លាក់ ចេញពីកម្មវិធីដែលការសម្រេច នឹងត្រូវធ្វើឡើង តាមរយៈការបោះឆ្នោតរបស់ បេក្ខជនចូលរួមក្នុងកម្មវិធី រហូតដល់សប្ដាហ៍ទី ៩ទើបរកឃើញជយលាភី។

លោក ជីមមី ផលិតករប្រតិបត្តិ បានបញ្ជាក់ឲ្យដឹងថា៖ «យើងមានអារម្មណ៍ថា កម្មវិធីនេះនឹងទាក់ទាញ ហើយលើកទឹកចិត្តសហគ្រិនវ័យក្មេង ដើម្បីបង្កើតមុខជំនួញផ្ទាល់ខ្លួននៅថ្ងៃណាមួយ។ យើងនឹងអញ្ជើញអ្នកជំនាញ មកពីវិស័យខុសៗគ្នាចូលរួមក្នុងកម្មវិធីរបស់យើង ដើម្បីជជែកជាមួយ បេក្ខជនទាក់ទងនឹង បទពិសោធន៍ជិវិតពិត។ ដូច្នេះយើងនឹងមិនគ្រាន់តែបង្កើត កម្មវិធីដើម្បីកម្សាន្តនោះទេ ប៉ុន្តែយើង ចង់អោយអ្នកទស្សនារបស់យើង រៀនពីអ្វីម្យ៉ាងផងដែរ»។

កម្មវិធីជីវិតពិតរបស់ភីអិនអិន «មុខរបរខ្ញុំ» នឹងផ្សាយជូនរៀងរាល់ថ្ងៃ ច័ន្ទដល់សុក្រ ចាប់ពីម៉ោង ៨ ដល់ម៉ោង ៨:៣០នាទីយប់ ផ្តោតសំខាន់ទៅលើការប្រកួតប្រជែងពិតប្រាកដមួយទៅក្នុងអាជីវកម្មខ្នាតតូច និងមធ្យម៕

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ទំព័រ ហ្វេសបុក របស់ ភីអិនអិន តាមរយៈអាស័យដ្ឋាន https://www.facebook.com/PNNMyPlace 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]