ពាក្យចាស់ពោលថា «ខឹងខូច ខឹងខាត ខឹងខុស» ហើយគេធ្លាប់តែគ្រួសារមួយចំនួន ពេលខឹងគ្នាម្តង បង្កអំពើហិង្សានានាក្នុងគ្រួសារ តែចមែកអីបុរសម្នាក់នេះ ព្រោះតែខឹងនឹងប្រពន្ធលក់ជ្រូកមួយសម្បុក មិនប្រាប់ជា មុន បានគិតខ្លីទៅចងធ្វើអត្តឃាតទៅវិញ។

យោងតាមប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា លោក ហែម ឈុត អាយុ ៤៤ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិស្ថានីយ៍ សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ បានចងកធ្វើអត្តឃាតកាលពីវេលាម៉ោង៥ និង០០នាទី ទៀបភ្លឺថ្ងៃទី២៨ ខែ សីហា ឆ្នាំ២០១២ ។

ភារិយាជនរងគ្រោះ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ប្តីរបស់គាត់ បានខឹងសម្បានិងគាត់ ដែលលក់កូនជ្រូក ៥ក្បាលមិនបានប្រាប់ជាមុន។ ភរិយារូបនេះ បន្តថា ក្រោយពេលសម្តែងការខឹងសម្បាជាមួយរូបគាត់ហើយនោះ ប្តីរបស់គាត់បានដើរបាត់ពីផ្ទះទាំងយប់ មិនដឹងជាទៅណាឡើយ។ លុះដល់ទៀបភ្លឺ ប្រហែលជាម៉ោង ៥ និង០០ ក៏ស្រាប់តែប្រទះឃើញប្តីរបស់គាត់ចងកសម្លាប់ខ្លួន និងក្រម៉ានៅលើដើមត្រខុប ខាងក្រោយផ្ទះបាយ។ គាត់ពិត ជាហួសចិត្តខ្លាំងណាស់ មិននឹកស្មានថា រឿងហេតុវាឈានទៅដល់ថ្នាក់ហ្នឹងសោះ៕

ដោយៈ ដើមអម្ពិល (DAP)

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]