ព្រះអង្គម្ចាស់ Harry ដែលមានមុខងារជាទាហាននេះ ពិតជាពិបាកណាស់សម្រាប់ការ ផ្លាស់ប្ដូរគំនិតរបស់អ្នកដទៃ អំពីរូបភាពសិចស៊ីរបស់គាត់ ដែលបានផ្សព្វផ្សាយជាសាធារណៈនោះ។

យ៉ាងណាមិញ មានភាពភ្ញាក់ផ្អើលមួយបានកើតឡើង ដោយសារតែកូនទាហានជាច្រើន រួមទាំងអ្នកគាំទ្ររបស់ ព្រះអង្គម្ចាស់ បាននាំគ្នា ថតរូបភាពអាក្រាតដូចគ្នា។  រឿងទាំងនេះធ្វើឡើងដើម្បីជា ការគាំទ្រដល់ព្រះអង្គម្ចាស់ Harry ដែលគាត់បានធ្លាយនូវរូបភាព អាក្រាតរបស់គាត់មួយចំនួន នៅក្នុងអំឡុងពេលដែលគាត់ ទៅវិស្សមកាលនៅ Las Vegas សហរដ្ឋអាមេរិច។

មានមនុស្សជាង ១២,០០០នាក់ នាំគ្នាចូលជាសមាជិករួមគ្នានៅក្នុង គេហទំព័រសង្គមគឺ Facebook ដែលឈ្មោះក្រុមនោះគឺ គាំទ្រដល់ ព្រះអង្គម្ចាស់ Harry ។

តើនេះពិតជាការលើកទឹកចិត្ដ ដល់ព្រះអង្គម្ចាស់មែនទេ? ប្រសិនជាមាន មនុស្សម្នាក់ដែលប្រិយមិត្ដគាំទ្រជាខ្លាំង និងមានបញ្ហាតើប្រិយមិត្ដ អាចនឹងលះបង់ដូចដែរ អ្នកគាំទ្ររបស់ព្រះអង្គម្ចាស់ Harry?

សូមប្រិយមិត្ដមើលរូបភាពទាំងអស់គ្នា៖

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]