អាមេរិក៖ តារាម៉ូដែលដ៏ល្បី នាង Gigi Hadid ជាតារាមួយរូប ដែលទទួលបានការគាំទ្រ ទាំងរូបសម្រស់ដ៏ស្រស់ស្អាត និងស្ទាយលេងខ្លួនរបស់នាង។

ភាគច្រើននាង Gigi Hadid តែងតែលេងស្ទីលសម្លៀកបំពាក់ បែបសាមញ្ញៗ ពេលចេញទៅក្រៅ ដូចជាខោកាប៊ូយ និងអាវយឺតធម្មតាជាដើម។ ហើយភាគច្រើនស្ទាយនីមួយៗរបស់នាង ក៏ត្រូវបានគេចាប់អារម្មណ៍ខ្លាំងផងដែរ ដែលមាននារីៗភាគច្រើន បានយកគំរូតាមការស្លៀកពាក់របស់នាង។ 

ក្នុងនោះដែរ គេសង្កេតឃើញតារាម៉ូដែលរូបនេះ ចូលចិត្តលេងខ្លួន តាមស្ទាយ៤បែប ដូចជា៖

១)  ស្ទាយ Sexy in Crop Top ៖ ចំពោះស្ទាយនេះ គឺនាងចូលចិត្តរើសយកអាវណា ដែលរឹប និងខើច ដើម្បីឃើញក្បាលពោះដ៏រាបស្មើររបស់នាង ហើយរីឯខោដែលសាកសមជាមួយនឹងអាវខើចបែបនេះ គឺខោជើងវែង បែបធំរលុង និងធំៗជាដើម។

២)  ស្ទាយ Choker is Back ៖ ម៉ូតខ្សែក ដែលនាង Gigi Hadid ចូលចិត្តពាក់ គឺចេញយូរមកហើយ ប៉ុន្តែនាពេលបច្ចុប្បន្នម៉ូតខ្សែកនេះ ត្រូវបានល្បីល្បាញជាថ្មីម្តងទៀត។ ហើយក្នុងនោះដែរ នាងតែងតែផ្លាស់ប្តូរម៉ូតខ្សែកនោះ គ្រប់ពណ៌ទៅតាមសម្លៀកបំពាក់របស់នាងផងដែរ។

៣) ស្ទាយ Smart in Jeans៖ នាង Gigi Hadid ក៏ចូលចិត្តលេងស្ទីលខ្លួន ជាមួយនឹងខោកាប៊ូយផងដែរ ព្រោះវាកាន់តែ ធ្វើឲ្យរូបរាងរបស់នាង មើលទៅស្រឡូនស្អាត និងកាលីប។

៤) ស្ទាយ Cool  Jacket ៖  ស្ទីលពាក់អាវធំពីក្រៅ  ជាចំណង់ចំណូលចិត្តរបស់Gigi Hadid រាល់ពេលចេញទៅក្រៅម្តងៗ។ ហើយជាពិសេស អាវធំរបស់នាង គឺមានគ្រប់ពណ៌ និងគ្រប់សម៉ូត ដែលអ្នកគាំទ្រ កម្រឃើញនាងពាក់អាវក្រៅជាន់គ្នាណាស់៕

តោះមើលស្ទាយលេងខ្លួនរបស់នាង Gigi Hadid ទាំងអស់គ្នា៖ 

១) ស្ទាយ Sexy in Crop Top
២) ស្ទាយ Choker is Back
៣) ស្ទាយ Smart in Jeans
៤) ស្ទាយ Cool Jacket
តារាម៉ូដែល Gigi Hadid

ចំណាប់អារម្មណ៍ខ្មែរឡូត៖

ដោយឡែក ស្ទាយលេងខ្លួន របស់តារាម៉ូដែល Kendall Jenner ក៏ត្រូវបានអ្នកគាំទ្រពេញចិត្តយ៉ាងខ្លាំងផងដែរ

នាឆ្នាំថ្មី ២០១៦ នេះ មិត្តៗយុវវ័យ ពិតជាចង់ផ្លាស់ប្តូរនូវអ្វីៗដែលថ្មី និងប្លែកមិនថាតែសំភារៈប្រើប្រាស់ ម៉ូតសំលៀកបំពាក់ ឬក៏ស្ទាយតុបតែងខ្លួននេះទេ គឺពួកគេតែងតែ ចង់ដេញតាមទាន់សម័យទំនើបជឿនលឿន និងស៊ីវីល័យ។

យ៉ាងណាមិញ ថ្ងៃនេះខ្មែរឡូតសូមចែករំលែក ម៉ូតសំលៀកបំពាក់មួយចំនួន ដល់ប្រិយមិត្តទាំងអស់គ្នាទុកជា ការមើលកម្សាន្ត ដែលបង្ហាញដោយតារាម៉ូដែល អាមេរិក វ័យ ២១ឆ្នាំ កញ្ញា Kendall Jenner ដែលម៉ូតសំលៀកបំពាក់ទាំងនេះ សុទ្ធសឹងតែជា ម៉ូតសំលៀកបំពាក់ ដែលពេញនិយម សាមញ្ញ និងងាយស្រួលយកស្ទាយតាម សំរាប់ពាក់ក្នុងឆ្នាំថ្មីនេះ៕ តាមដានទាំងអស់គ្នា៖ 

តារាម៉ូដែល Kendall Jenner

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]