យុវជនម្នាក់ត្រូវកម្លាំងនគរបាល ស្រុកអង្គស្នួល ឃាត់ខ្លួនតាមដីការបស់តុលាការពីបទប្រើអំពើហិង្សា កាលពី ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១១ នៅក្នុង ភូមិលាកកូប ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល។ការឃាត់ខ្លួននេះ បានធ្វើ ឡើងកាល ពីវេលាម៉ោង ៨និង២០នាទី ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១២ នៅក្នុងរោងចក្រ យីរ៉ុង ភូមិថ្លើក ឃុំពើក ស្រុកអង្គស្នួល ។

លោក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល បានឲ្យដឹងថា ការចុះទៅឃាត់ខ្លួនជន សង្ស័យខាងលើនេះ កម្លាំងនគរបាលយុត្តិធម៌ ស្រុកអង្គស្នួល បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរ បាលលំហាច និងកម្លាំងប៉ុស្តិ៍នគរបាលពើក ធ្វើការឃាត់ខ្លួនមុខសញ្ញាទៅតាមដីកា បង្គាប់តុលាការលេខ៣១៨ ដកបចខ ចុះថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១១ របស់ចៅក្រមស៊ើបសួរ ប៊ុណ្ណា ចោទពីបទប្រើហិង្សាដោយចេតនា ប្រព្រឹត្តទៅក្នុងភូមិកូប ឃុំលំហាច ។

លោកបានបន្តទៀតថា សង្ស័យដែលត្រូវឃាត់ខ្លួន នោះមានឈ្មោះ សំ មករា ហៅតាប់ ភេទប្រុស អាយុ២០ឆ្នាំ មានមុខរបរ អាជីវករ ស្នាក់នៅក្នុង ភូមិ-ឃុំកើតហេតុ។ បច្ចុប្បន្នជនសង្ស័យ ត្រូវកម្លាំងនគរបាលរបស់លោកកំពុង កសាងសំណុំរឿងបញ្ជូន ទៅកាន់តុលាការ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]