បុរសម្នាក់ធ្លាប់ជាប់គុកហើយ តែមិនចោលចរិតពេលចេញវិញ បន្តបោកយកម៉ូតូបងប្រុសគូដណ្តឹង ពីរគ្រឿងទៅបាត់ទៀត ដោយទុកឲ្យនារីជាគូដណ្តឹង រងពាក្យទិតៀន ពីក្រុមគ្រួសារ និងអ្នកជិតខាង។

យោងតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ហេតុការណ៍ឆបោកនេះ បានកើងឡើង តាំងកាលពីថ្ងៃទី១៧ ខែ សីហា ឆ្នាំ២០១២ ស្ថិតនៅភូមិលេខ៤ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល តែសមត្ថកិច្ចទើបទទួលបាន ពាក្យបណ្តឹងនាពេលថ្មីៗនេះ។

ប្រភពព័ត៌មានពីសមត្ថកិច្ចដដែលបានឲ្យដឹងថា ជនរងគ្រោះ ដែលចាញ់បោកគូដណ្តឹងរបស់ប្អូនថ្លៃនោះ ទី១. ឈ្មោះ សេក វណ្ឌឌី ភេទប្រុស អាយុ ៣២ឆ្នាំ និងទី២. ឈ្មោះ ភី ភណ្ឌ ភេទប្រុស អាយុ ៣៥ឆ្នាំ អ្នកទាំងពីររស់ នៅក្នុងភូមិ-ឃុំ កើតហេតុខាងលើ ។ ចំណែកឯជនសង្ស័យវិញ មានឈ្មោះ ចែម វិចិត្ត ហៅ ចិត្ត ភេទប្រុស អាយុ ២៦ឆ្នាំ រស់នៅភូមិជើងព្រៃ ឃុំជើងព្រៃ ស្រុកបាធាយ ខេត្តកំពង់ចាម។ រីឯម៉ូតូដែលជននោះ បោកយកទៅបាត់ នោះ ម៉ាកសេ ១២៥ ស៊េរី ឆ្នាំ ២០១២ មួយគ្រឿងជារបស់ឈ្មោះ សេក វណ្ឌឌី និងមួយគ្រឿងទៀត ម៉ាកអេស អិល របស់ឈ្មោះ ភី ភណ្ឌ ។

ប្រភពព័ត៌មានបានឲ្យដឹងទៀតថា នាពេលកន្លងមក ជនសង្ស័យ ចែម វិចិត្ត បានឲ្យម្តាយទៅដណ្តឹងប្អូនថ្លៃរបស់ ជនរងគ្រោះ ក៏ធ្វើឲ្យក្រុមគ្រួសារជនងគ្រោះ និងជនសង្ស័យមានទំនាក់ទំនងស្និទ្ធស្នាលនឹងគ្នា។ លុះក្រោយមក ជនរងគ្រោះ វណ្ឌឌី បានទិញម៉ូតូ ហើយជនសង្ស័យ ដែលជាគូដណ្តឹងរបស់ប្អូនថ្លៃ បានមកធានាយកទៅធ្វើស្លាក លេខឲ្យ។ លុះក្រោយមក ក៏កុហកថា មេប្រើឲ្យចុះទៅតាមខេត្តបាត់ទៅ មិនតែប៉ុណ្ណោះប៉ុន្មានថ្ងៃក្រោយមក បាន ទូរស័ព្ទមកពឹងជនរងគ្រោះ ភណ្ឌ ឲ្យទៅជួយមើល ដើម្បីទិញម៉ូតូអេសអិលមួយគ្រឿង ក្រោយពេលទិញបាន ហើយ ជនសង្ស័យរូបនេះ បានជិះគេចខ្លួនទៅបាត់ទៀត។

ក្រោយពេលដឹងថា ចាញ់បោកគូដណ្តឹងប្អូនថ្លៃហើយនោះ ជនរងគ្រោះទាំងពីរនាក់ បានមកដាក់ពាក្យបណ្តឹងឲ្យ សមត្ថកិច្ចជួយចាត់ការ និងតាមស្រាវជ្រាវវែកមុខជនកំហូចនេះ យកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕

 

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]