មានការរិះគន់ មួយពីអតិថិជន ដែលបាននាំមិត្ដភក្ដិពីរនាក់ ផ្សេងទៀតចូល ទៅហូបអាហារនៅក្នុង ហាងរបស់ជនជាតិ ចិន ដែលមានយីហោ  EMPEROR Of Chinaស្ថិតនៅផ្ទះលេខ១៩ ផ្លូវលេខ១៦៣ សង្កាត់វាលវង់ ខណ្ឌ៧មករា ពោលនៅជិត រង្វង់មូលវត្ដសំពៅមាសថា អត់ហៅទឹកតែ សណ្ដែកដីនិងជ្រក់ត្រសក់ផង ស្រាប់តែគិត លុយផងដែរ ធ្វើឱ្យពួកគាត់អាក់អន់ចិត្ដ ចំពោះតម្លៃបែបនេះ ។

យ៉ាងណាក៏ដោយអ្នកដែលធ្លាប់ចូលហូប អាហារនៅក្នុងហាងថ្លៃៗនិងទំនើបបានឱ្យ ដឹងថា វាជាការត្រឹមត្រូវ ដោយគេគិតបែប នេះ ពីព្រោះជាហាងស្ដង់ដារមួយ សម្រាប់ អ្នកមានជំនួញធំៗនិងមានប្រាក់ចាយមិន អស់ ចូលទៅអង្គុយហូបអីនិងជជែកពីរឿង អ្វីមួយ។

បុរសជាអ្នកមានម្នាក់ បាននាំមិត្ដភក្ដិ របស់ខ្លួនពីរនាក់ផ្សេងទៀត កាលពីល្ងាចថ្ងៃ ទី២៧ ខែសីហា ឆ្នាំ២០១២ បានប្រាប់ដើម អម្ពិលថា ពួកគេបាននាំគ្នាចូលទៅហូប អាហារនៅក្នុងហាងខាងលើ ។ ពេលអង្គុយ ភ្លាម ពេលនោះអ្នកបម្រើតុបានយកទឹក តែមួយប៉ាន់ និងពែងតែ ៣ រួមទាំងសណ្ដែកដីមួយចានតូច និងជ្រក់ត្រសក់មួយចានតូច ។

បុរសរូបនេះបានរៀបរាប់ថា ពួកគេក៏បានកុំម្ម៉ង់នំបាវតូច(នំរបស់ចិន) ចំនួន២យកមកហូប ហើយដោយសារតែប្រញាប់ទៅជួបមិត្ដភក្ដិមានរឿងសំខាន់នោះ ពួកគេទាំង៣នាក់ បានហៅអ្នកបម្រើឱ្យគិតលុយ ស្រាប់តែពេលចេញវិក្កយបត្រមក ឃើញតម្លៃសរុប ដែលចូលហូបខាងលើនេះ មានចំនួន ៩.៤៥ដុល្លារ ។ ក្នុងនោះនំបាវ ដែលត្រូវបានដាក់នៅក្នុងវិក្កយបត្រ ថា SNACK ចំនួន២ តម្លៃ ៣ដុល្លារ (មួយតម្លៃ១,៥ដុល្លារ) និងតែចំនួន៣ពែង ទំនងបូកទាំងសណ្ដែកដីនិងជ្រក់ត្រសក់ តម្លៃ៣ដុល្លារ ហើយគិតលុយសរុប តម្លៃ ៩,៤៥ដុល្លារ ។ ដោយឃើញវិក្កយបត្រយ៉ាងដូច្នេះ បើទោះបីវាតិចតួចមែន ប៉ុន្ដែអតិថិជនរូបនេះ បានសួរថា ទឹកតែសណ្ដែកដីនិងជ្រក់ត្រសក់ដែលពួកគេ មិនបានកុំម្ម៉ង់ផង ហើយត្រូវអ្នកបម្រើតុយកមកដាក់ឱ្យហូបនោះ បែរជាគិតលុយ ។ អ្នកបម្រើហាងបាន ឆ្លើយថា គឺគិតប្រាក់ ចំពោះមុខម្ហូបទាំងនេះ។

ឆ្លងតាមបទពិសោធន៍ខាងលើ អតិថិជន ខាងលើបានរិះគន់ថា ហាងចិនមួយនេះពិតជា ថ្លៃមែន បើទោះបីមិនបានហៅមុខម្ហូបក៏គិតលុយដែរ ដូច្នេះសូមប្រាប់ទៅពលរដ្ឋផ្សេងទៀតថា បើមានលុយតិចតួចកុំប្រថុយចូលហាងរបស់ចិនបែបទំនើបនេះ ច្បាស់ជាអត់លុយឱ្យគេហើយ ។

យ៉ាងណាក៏ដោយធ្លាប់ចូលទៅហូបអាហារក្នុងហាងជនជាតិចិនថ្លៃៗនិងទំនើបបែបនេះ បាននិយាយថា វាជាតម្លៃស្ដង់ដាមួយ ដែលហាងទាំងនោះបានកំណត់។ ជាក់ស្ដែង ហាងបារាំងមួយកន្លែង ក្នុងខណ្ឌចំការមន គ្រាន់តែលុយធីបឱ្យបុគ្គលិក ក៏អស់មិនតិចជាង១០០ដុល្លារដែរ ៕

Photo by DAP-NEWS

 

Photo by DAP-NEWS

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ផ្តល់សិទ្ធដោយ ដើមអម្ពិល

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]