(ភ្នំពេញ)៖​ រថយន្ដស៊េរីទំនើបមួយគ្រឿង​ បានបុកម៉ូតូ Today មួយគ្រឿងពីក្រោយ​ បណ្ដាលឱ្យស្រីស្អាត២នាក់ រងរបួសធ្ងន់ស្រាល​ ត្រូវបានដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យកាល់ម៉ែត។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ​ កើតឡើងនាម៉ោង១០៖១០នាទីយប់ថ្ងៃទី០១​ ខែកក្កដា​ ឆ្នាំ២០១៦​ លើកំណាត់ផ្លូវជាតិលេខ៦A​ ស្ថិតក្នុងភូមិគៀនឃ្លាំង​ សង្កាត់ជ្រោយចង្វា​រ ខណ្ឌជ្រោយចង្វារ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា​ មុនពេលកើតហេតុគេឃើញ ស្រីស្អាត២ជិះម៉ូតូ Today​ មួយគ្រឿង​តាមដងផ្លូវ លុះមកដល់ចំណុចកើតហេតុ ក៏មានរថយន្ដទំនើបម៉ាក Land Crusier​ មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 2AD-2928​ បានបុកពីក្រោយពេញទំហឹង​ បណ្ដាលឱ្យជនរងគ្រោះម្នាក់ របួសធ្ងន់​ និងម្នាក់ទៀតរបួសស្រាល។

ក្រោយពេលកើតហេតុ​ ជនរងគ្រោះទាំង២នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះមន្ទីរពេទ្យកាល់ម៉ែត​ ចំណែករថយន្ដបង្ក​ និងម៉ូតូត្រូវបានសមត្ថកិច្ចជំនាញ យកទៅរក្សាទុក​ ដើម្បីដោះស្រាយតាមនីតិវិធី៕

ប្រភព៖ Fresh News

ការកត់សម្គាល់ខ្មែរឡូត៖

ទាក់ទងនឹងករណីរថយន្ដបុកពីក្រោយនេះ ក៏មានហេតុការណ៍មួយកើតឡើងនៅក្នុង ខេត្ដកំពង់ឆ្នាំងដូចគ្នា ដែលបើក​ម៉ូតូ​ឆ្លងផ្លូវ​មិន​ប្រយ័ត្ន ត្រូវ​រថយន្ត​​បុក​ពីក្រោយ​ស្លាប់​ស្ត្រី​ម្នាក់​របួសធ្ងន់​២​នាក់

គួររំលឹកថា ស្ត្រី​ម្នាក់​បាន​ស្លាប់​នៅ​នឹង​កន្លែង ចំណែក​មនុស្ស​២​នាក់​ទៀត ក្នុង​នោះ​មាន​កុមារ​ម្នាក់ផង​បាន​រង​របួសធ្ងន់ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ មួយ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១​និង​៣០នាទី​រសៀល ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០១៦ លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ នៅ​ចន្លោះ​គីឡូម៉ែត្រ​លេខ ១១៨ និង​១១៩ ស្ថិត​ក្នុងភូមិ ក្បាលថ្នល់ ឃុំ​ផ្សារ ស្រុក​បរិបូរ​ណ៌ ខណៈ​ដែល​រថយន្ត​ម៉ាក​ទូ​រី​ស បុក​ម៉ូតូ​បើកបរ​លើ​ថ្នល់ជាតិ ។

លោក ជាង សុវណ្ណ​រិ​ទ្ធ អធិការ​នគរបាល​ស្រុក បរិបូរ​ណ៌​បានអោយ​ដឹង​ថា ស្ត្រី​រង​គ្រោះ​ស្លាប់​បាត់បង់​ជីវិត​មានឈ្មោះ កែវ គឿ​ន អាយុ​៥២​ឆ្នាំ មាន​ទីលំនៅ ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។ លោក​បន្ត​ថា មុន​ពេល​កើតហេតុ ស្ត្រី​រង​គ្រោះ​ខាងលើ​បាន​ជិះ​ម៉ូតូ​ជាមួយ​កូនប្រុស​ម្នាក់​ទៀត ដែល​ជា​អ្នក​បើក​ម៉ូតូ​ម៉ា​កវី​វ៉ា ពាក់​ស្លាក​លេខ ក​.8802 ក​.1 ដោយ​មាន​ដឹក​ក្មេង​ប្រុស​ម្នាក់​ទៀត ក្នុង​ដំណើរ​ពី​ជើង​ទៅ​ត្បូង​តាមបណ្តោយ ផ្លូវជាតិ​ពី​ខាងឆ្វេង​ដៃ ។

លុះ​ពេល​មក​ដល់​ចំណុច​កើតហេតុ ក៏​បាន​បើក​ឆ្លងថ្នល់​មិន​ប្រយ័ត្ន​ក៏​ត្រូវរថយន្ត​មួយ​គ្រឿង​ម៉ាក សាំ​យ៉ុ​ង ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2X-8565 បើកបរ​ដោយ​បុរស​ឈ្មោះជុង ពៅ អាយុ​៤១​ឆ្នាំ មាន​ទីលំនៅ​ខេត្តកំពង់ចាម បុក​ពីក្រោយ​យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​ស្ត្រីរង​គ្រោះ​ស្លាប់​នៅ​នឹង​កន្លែង ចំណែក​កូនប្រុស អ្នក​បើក​ម៉ូតូ និង​ចៅប្រុស​ម្នាក់​ទៀត អាយុ​៥​ឆ្នាំ បាន​រងរបួសធ្ងន់ ហើយ​ត្រូវ​បាន​ដឹក​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត កំពង់ឆ្នាំង ។

ក្រោយ​ពេល​កើតហេតុ អ្នកបើកបរ​រថយន្ត ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក រួម​ជាមួយ​ម​ធ្យោ​យ​បាយ​ធ្វើ​ដំណើរ មាន​រថយន្ត​១​គ្រឿង និង​ម៉ូតូ​មួយ​គ្រឿង​ដើម្បី​រង់ ចាំ​ការ​ដោះស្រាយ​តាម​និ​តិ​វិធី ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]