នេះគឺជារឿងមួយដែលធ្វើឲ្យក្រុមប៉ូលីសនៅក្នុងប្រទេស Singapore អាប់អោនកិត្តិយសណាស់ ព្រោះមានប៉ូលីសម្នាក់បានចំណាយលុយចំនួន ៦០០ដុលា្លរ ដើម្បីរួមរ័កជាមួយក្មេងស្រីម្នាក់ ដែលមានអាយុ ១៤ឆ្នាំប៉ុណ្ណោះ។
តាមប្រភពពត៌មានបានឲ្យដឹងថា ប៉ូលីសឈ្មោះថា Tan Wee Kiat ដែលមានអាយុ ៣៩ឆ្នាំ ត្រូវបានចាប់ខ្លួនពីបទ រួមរ័កជាមួយនឹងអនីតិជនខុសច្បាប់ ហើយត្រូវឃុំនៅក្នុងគុករយៈពេល ១២សប្តាហ៏។ បើតាមសំដីរបស់ប៉ូលីសមួយរូបទៀតបាននិយាយថា Tan Wee Kiat បានហៅក្មេងស្រីម្នាក់នោះមករួមរ័កក្នុងតម្លៃ ៦០០ដុល្លារ ក្រោយពីបានឃើញក្មេងស្រីនោះប្រកាសតាម វេបសាយសង្គមមួយ។ ក្មេងស្រីនោះមានឈ្មោះថា Jarrod Song Eu Loong មានអាយុ ១៤ឆ្នាំ ប៉ុន្តែបានដាក់បន្លំនៅក្នុងវេបសាយសង្គមនោះថា នាងជាសិស្សនៃសាលាពហុបច្ចេកទេស ហើយមានអាយុ ១៨ឆ្នាំ ទើបប៉ូលីសម្នាក់នោះបានទាក់ទងនាង តាមរយៈមេបនម្នាក់ ឈ្មោះថា Tang Boon Thiew អាយុ ៣៩ឆ្នាំ ដើម្បីធ្វើការរួមរ័កជាមួយក្មេងស្រីនោះ។ ចំនែកឯមេបននោះក៏ត្រូវបានប៉ូលីសចាប់ខ្លួនដែរ ដោយឲ្យជាប់ឃុំរយៈពេល ១២សប្តាហ៏ដូចគ្នា។
ដោយ ៖ Bi
ខ្មែរឡូត
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]