កំពង់ចាម៖ យ៉ាងហោចណាស់ មានបុរស២នាក់ រងរបួសធ្ងន់ នឹងបុរសម្នាក់ទៀតរបួស ស្រាល ដោយសារតែជួបឧប្បត្តិហេតុ គ្រោះថ្នាក់ចរាចរណ៍ នៅកណ្តាល ក្រុងកំពង់ចាម កាលពីវេលាម៉ោង ៩និង២០នាទីយប់ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១២ នៅចំណុចថ្នល់បែកខាងកើតភូមិគ្រឹះ អភិបាលខេត្តកំពង់ចាម ស្ថិតក្នុងភូមិទី១២ សង្កាត់-ក្រុងកំពង់ចាម ។

អនុសេនីយ៍ទោ ស៊ាម យូសេង នាយផ្នែកនគរបាលសណ្តាប់ធ្នាប់ ក្រុងកំពង់ចាម បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលឲ្យដឹងថា នៅម៉ោងកើតហេតុដូច ខាងលើថា  មានរថយន្តម៉ាកហ្វតមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2I-7749 បើកបរក្នុងទិសដៅ ពីសិចទៅកើតលុះដល់ចំណុចផ្លូចបំបែក ស្ថិតក្នុងភូមិទី១២ ស្រាប់តែជ្រុលចង្កូត ទៅបុកយ៉ាងពេញទំហឹង ជាមួយម៉ូតូម៉ាកអេសអិល (SL) មួយគ្រឿង គ្មានស្លាកលេខ កំពុងតែបើកបរឆ្លងកាត់ ពីជើងទៅត្បូងជិះឌុបគ្នា ៣នាក់ បណ្តាលឲ្យមនុស្ស ២នាក់ រងរបួសធ្ងន់ និងម្នាក់របួសស្រាល ។

លោក ស៊ាម យូសេង បានអោយដឹងទៀតថា អ្នកបើកម៉ូតូឈ្មោះ ភិន ភេទប្រុសអាយុ២៣ឆ្នាំ របួសធ្ងន់ អ្នកជិះកណ្តាលឈ្មោះ អូន វណ្ណី ភេទប្រុស អាយុ២០ឆ្នាំរបួសធ្ងន់អ្នកជិះក្រោយឈ្មោះ ថេង ចំរើន ភេទប្រុស អាយុ១៨ឆ្នាំ របួសស្រាល អ្នកទាំង៣ មានទីលំនៅភូមិថ្នល់បែកកើត ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម ។

អនុសេនីយ៍ទោ ស៊ាម យូសេង បានឲ្យដឹងទៀតថា រថយន្តហ្វត បន្ទាប់ពីបុកម៉ូតូឲ្យរបួសមនុស្សរដូករណែលរួចមក បានបើករត់គេចខ្លួន ប៉ុន្តែសមត្ថកិច្ចបានដេញ តាមចាប់បាននៅភូមិគៀនជ្រៃ ឃុំគៀនជ្រៃ ស្រុកកំពង់សៀម នឹងធ្វើការឃាត់ខ្លួនអ្នកបើកបរ ឈ្មោះ ឈិន ភិរុណ ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិពង្រ ឃុំរកាគយ ស្រុកកងមាស នាំយកមកអធិការដ្ឋាននគរបាលក្រុងកំពង់ចាម ដើម្បីធ្វើការស្រាវជ្រាវ និងកសាងសំណុំរឿងទៅតាមនីតិវិធី។ ចំណែកអ្នករងរបួសធ្ងន់ និងស្រាល កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យខេត្តកំពង់ចាម ៕

ដោយៈនួន សត្យា

ផ្តល់សិទ្ធដោយ ដើមអម្ពិល

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]