កាលពីពេលថ្មីៗនេះ នៅពេលដែលខាងទូរទស្សន៍ធ្វើការសំភាសន៍ ទៅកាន់សាធារណៈជន អំពីការស្លៀកខោខ្លីរបស់បុរសៗ បែរជាទទួលចំលើយថា នេះជារឿងដែលមិនសមរម្យ និងមិនគួរឲ្យស្លៀកខោខ្លីនោះទេ។

តារាល្បីៗជាច្រើនដូចជា Westwick , Christiano Ronaldo, Rio Ferdinand និង John Mayer បាននាំគ្នាស្លៀកខោខ្លី ដែលការស្លៀកមានលក្ខណៈដូចជា នារីៗស្លៀកដូចគ្នា។ ក្នុងនេះដែរ ក៏មានតារាម៉ូដែលម្នាក់របស់ជនជាតិសឹង្ហបុរី ដែលមានឈ្មោះថា Lawrence Sun បានស្លៀកខោខ្លី និងដើរលើដងវិថី Orchard ដើម្បីធ្វើការស្ទាបស្ទង់មើល ថាមានប្រជាជនប៉ុន្មាននាក់ ដែលមានប្រតិកម្មចំពោះ សំលៀកបំពាក់របស់គាត់។ ក្នុងអំឡុងពេលដែលខាងស្ថានីយ៍ទូរទស្សន៍ធ្វើការសំភាសន៍ មានមនុស្សជាច្រើនបាន នាំគ្នាធ្វើការបដិសេធ សម្រាប់បុរសដែលស្លៀកខោខ្លី  ព្រោះវាមានលក្ខណៈមិនសមរម្យ។ ពួកគេបាននិយាយថា បុរសគួរតែស្លៀកខោណា ដែលមិនវែងនិងខ្លីពេក ឬក៏តឹងពេក ដូចគ្នា។

តើប្រិយមិត្ដយល់យ៉ាងណា? តើបុរសៗគួរតែស្លៀកខោខ្លី ដូចជានារីដែរ ឬទេ?

ទាំងនេះជារូបភាពរបស់ តារាម៉ូដែលសឹង្ហបុរី

រូបភាពដែលខាងស្ថានីយ៍ទូរទស្សន៍ធ្វើការសំភាសន៍

រូបភាពរបស់ Christiano Ronaldoដែលស្លៀកខោខ្លី

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]