ភ្នំពេញ ៖ បុរសម្នាក់ មិនស្គាល់អត្ដ សញ្ញាណ ពាក់អាវពណ៌សដៃវែង ខោខ្មៅ ជើងវែង ខណៈកំពុងជិះម៉ូតូវីវ៉ារបស់ខ្លួនពាក់ ស្លាកលេខភ្នំពេញ 1B-1854 បានដួលទៅ លើផ្លូវបែកក្បាលហូរឈាម ស្រោចលើផ្លូវ ក្រហមច្រាល បន្ទាប់ពីជនសង្ស័យចំនួនពីរ នាក់ បានជិះគេចខ្លួនពីសមត្ថកិច្ចបន្ទាប់ពីធ្វើ សកម្មភាពឆក់ខ្សែកអ្នកដំណើរ ហើយជិះ ម៉ូតូមកបុកជនរងគ្រោះរូបនេះតែម្ដង ។

គ្រោះថ្នាក់ចរាចរដែលធ្វើឱ្យជនរងគ្រោះ ដួលបែកក្បាលហូរឈាមយ៉ាងច្រើននៅលើ ផ្លូវបានកើតឡើងកាលពីវេលាម៉ោង១២និង ២០នាទីរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១២នេះ ស្ថិតនៅលើកំណាត់ផ្លូវលេខ៤៣០ ក្នុងសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យឆក់ខ្សែកទាំងពីរនាក់ ត្រូវបាន កម្លាំងនគរបាលក្រសួងមហាផ្ទៃចាប់បាន ហើយបញ្ជូនទៅក្រសួងភ្លាមៗ ដោយ ឡែក ម៉ូតូរបស់ពួកគេ ម៉ាក C125 ស៊េរី២០១១ ពាក់ស្លាកលេខ ភ្នំពេញ 1BD-9058 ទុកនៅកន្លែងកើតហេតុសិន រួចហើយបញ្ជូនទៅតាមក្រោយ ។

ប្រភពព័ត៌មានពីសមត្ថកិច្ចដែលបានចុះ ទៅវាស់វែងនៅកន្លែងកើតហេតុនិងជួយហៅរថយន្ដពេទ្យមកដឹកជនរងគ្រោះបាននិយាយថា ខណៈជនរងគ្រោះ រូបនេះកំពុង ជិះម៉ូតូ តែម្នាក់ឯង នៅលើកំណាត់ផ្លូវខាងលើ ស្រាប់តែភ្លាមៗនោះ ជនសង្ស័យទាំងពីរ ដែលមិនទាន់ស្គាល់អត្ដសញ្ញាណ បានបើកម៉ូតូយ៉ាងលឿន មកបុកជនរងគ្រោះរូបនេះ បណ្ដាលឱ្យដួលបែកក្បាលរងរបួសតែម្ដង ។

យ៉ាងណាក៏ដោយស្ដ្រីម្នាក់ដែលជួយបិទ របួសដែលឈាមហូរខ្លាំងទៅលើជនរងគ្រោះនោះបាននិយាយថា គាត់មិនស្គាល់ជនរងគ្រោះទេ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ម៉ូតូរបស់ជនសង្ស័យ ដែលត្រូវដឹកទៅក្រសួងមហាផ្ទៃ

ដោយ ៖ ដើមអម្ពិល(DAP)

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]