បើនិយាយពីបទ  "Gangnam Style" នៅឯសហរដ្ឋអាមេរិច គឺមានមនុស្សស្ទើរតែទាំងអស់ ស្គាល់ទៅហើយ រួមទាំងមនុស្សចាស់និង កូនក្មេងផងដែរ ដោយសារតែបទចម្រៀងមួយនេះ ត្រូវបានតារាល្បីៗនៅសហរដ្ឋអាមេរិចធ្វើការ ចែករំលែកនៅក្នុង Twitter របស់ពួកគេដែលបានធ្វើអោយបទ "Gangnam Style" នេះល្បីឈ្មោះបោះសម្លេងយ៉ាងខ្លាំងជាមួយនឹង ក្បាច់រាំដ៏កំប្លែងរបស់លោក PSY។

គួរបញ្ជាក់ផងដែរថា បទ "Gangnam Style" បានដាក់លក់កាលពីថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០១២ ហើយរហូតមកដល់ពេលនេះ បទចម្រៀងនេះទទួលបានការចូលទស្សនានៅក្នុង គេហៈទំព័រ Youtube ដល់ទៅជាង ៦៥ លានដងឯណោះ បើប្រៀបធៀបទៅនឹងបទ K POP ផ្សេងៗទៀតគឺបទ "Gangnam Style" នេះមានអ្នកចូលទស្សនាច្រើនមែនទែន។ កាលពីថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០១២ លោក PSY បានបញ្ចេញវីដេអូចម្រៀង "Gangnam Style" នេះម្តងទៀតជាមួយនឹង កញ្ញា Hyuna។

ដោយ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច add comment ដើម្បីបញ្ចេញមតិ។

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]