វគ្គបណ្តុះបណ្តាលថតរូប S7 Pro Photography ដែលបង្រៀនដោយគ្រូ អាជីពអំពីរបៀបថតរូបតាមទូរស័ព្ទដៃ សាមសុង ទទួលបានការគាំទ្រ យ៉ាងខ្លាំងពីសំណាក់អ្នកប្រើទូរស័ព្ទ ជាពិសេសទទួលបានការចាប់ អារម្មណ៍ខ្លាំងពីសំណាក់យុវវ័យសម័យថ្មី ដែលចូលចិត្តថតរូបឲ្យមើលទៅ ស្អាតដូចប្រើកាមេរ៉ាអាជីព។

លោក កឹម សុវណ្ណា ដែលជាអ្នកថតរូបដ៏ល្បីល្បាញមួយ រូបនៅក្នុងប្រទេសកម្ពុជា និងជាគ្រូបង្ហាត់ថតរូប ក្នុងវគ្គនេះ បានឲ្យដឹងថា៖ «ខ្ញុំសង្កេតឃើញថា មានមនុស្សជាច្រើននាក់បានចូលរួម ទាំងអ្នកទីក្រុងភ្នំពេញ និងអ្នកមកពីខេត្តឆ្ងាយៗ។ ហើយមានអ្នករៀនខ្លះអាចថតរូបបានស្អាតៗ ប្រហាក់ប្រហែលអ្នកថតរូបអាជីព ផងដែរ។»

វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើង ចាប់ពីខែមេសា ដល់ ខែមិថុនា ហើយបេក្ខជនដែលបានចូលរួម គឺជាអ្នកប្រើទូរស័ព្ទសាមសុង Galaxy Note 5 សាមសុង Galaxy S6 ឬក៏ S6 edge+ សាមសុង Galaxy S7 edge ឬក៏ S7 ។

លោក ស៊ិន វណ្ណៈ ដែលជាអ្នកចូលចិត្តថតរូបម្នាក់រស់នៅក្នុងខេត្តកំពង់ស្ពឺ បានមកចូលរួមក្នុង វគ្គបណ្តុះបណ្តាល S7 Pro Photography នៅក្នុងទីក្រុងភ្នំពេញ ជារៀងរាល់សប្តាហ៍។ លោក វណ្ណៈ បានមាន ប្រសាសន៍ថា៖ «ខ្ញុំយល់ថាវគ្គនេះ ពិតជាល្អណាស់ ព្រោះបានបង្រៀនខ្ញុំតាំងពីមិនចេះថតរូបសោះ រហូតដល់ អាចថតរូបបានច្រើនប្រភេទមិនថារូបទេសភាព ឬរូបផ្សេងៗទៀត។ មិត្តភក្តិរបស់ខ្ញុំដែលជាជន បរទេស បានសរសើរថារូបដែលខ្ញុំប្រើទូរស័ព្ទថតពិតជាស្អាត»។

លោក វណ្ណៈ បានចាប់អារម្មណ៍លើការថតរូបដំបូងបំផុតនៅឆ្នាំ 2015 បន្ទាប់ពីគាត់បានប្រើ ទូរស័ព្ទសាមសុង Galaxy S6 edge ដើម្បីថតរូប ហើយសង្កេតឃើញ ថារូបថតទាំងនោះស្អាតអាចទទួលយកបាន។ បច្ចុប្បន្ននេះ គាត់កំពុងតែសាកល្បងប្រើទូរស័ព្ទសាមសុង Galaxy S7 edge ថតរូបវិញម្តង។

ស្រដៀងគ្នានេះដែរ លោក សរ សុធា ដែលជាអ្នកចូលរួមវគ្គបណ្តុះបណ្តាល S7 Pro Photography និង ជាអ្នកប្រើប្រាស់ទូរស័ព្ទ S7 edge បានមានប្រសាសន៍ថា៖ »វគ្គបណ្តុះបណ្តាលនេះផ្តល់សារៈប្រយោជន៍ល្អ សម្រាប់ប្រជាជនកម្ពុជា ដែលចូលចិត្តថតរូប និងចង់ស្វែងយល់បន្ថែម ពីមុខងារនីមួយៗ នៃកាមេរ៉ាទូរស័ព្ទ។ សម្រាប់រូបខ្ញុំផ្ទាល់ ខ្ញុំពិតជាសប្បាយចិត្ត ដែលបានសិក្សាអំពីរបៀបថត រូបជាច្រើនដូចជាការថតបញ្ច្រាសថ្ងៃ និងការថតពេលយប់ជាដើម។»

លោក សុវណ្ណា បានបញ្ជាក់បន្ថែមទៀតថា៖ «នៅក្នុងវគ្គបណ្តុះបណ្តាលនេះ ខ្ញុំបានលើកយកជំនាញ នៃការថតរូបរបស់ខ្ញុំដែលផ្តោត លើមុខងារទំនើបៗរបស់ទូរស័ព្ទសាមសុង និងរបៀបចាប់យក រូបថតបញ្ឍរ ឬផ្តេក ព្រមទាំងរបៀបថតរូបនៅពេលថ្ងៃ ពេលមានភ្លៀងធ្លាក់ និងពេលយប់។ យើងបានយកពួកគាត់ ទៅអនុវត្តថតរូបនៅតាមទីកន្លែងជាច្រើនក្នុងទីក្រុងភ្នំពេញ។» 

គួរបញ្ជាក់ផងដែរថា កាមេរ៉ារបស់សាមសុង Galaxy S7 និង Galaxy S7 edge ត្រូវបានបំពាក់ដោយ Dual Pixel ដែលធ្វើអោយរូបភាពកាន់តែភ្លឺច្បាស់ទោះជាថតនៅកន្លែងដែលមិនសូវមានពន្លឺ។ ដោយសារតែវាមាន បច្ចេកវិទ្យា Dual Pixel មាន Lens ធំជាងមុន មាន Aperture និងភិចសែល កាន់តែធំជាងមុន កាមេរ៉ារបស់វា អាចចាប់យករូបភាពក្នុងទីងងឹតបានច្បាស់ ហើយលឿនជាងមុន ។ 

គ្រប់ប្រភេទទូរស័ព្ទសាមសុង ជាពិសេសទូរស័ព្ទ Galaxy S7 Edge/S7 កំពុងតែទទួលបានការពេញ និយមជាងគូប្រជែងផ្សេងៗទៀត ក្នុងទីផ្សារទូរស័ព្ទនៅ ក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះហើយក៏ជា ក្រុមហ៊ុនដំបូងគេបំផុត ដែលបើកវគ្គបណ្តុះបណ្តាលជំនាញថតរូបលើទូរស័ព្ទដៃ ដល់អតិថិជន ដែលកំពុងតែ ប្រើប្រាស់ Smartphone ស៊េរីថ្មីៗរបស់សាមសុង ដោយឥតគិតថ្លៃ។ 

តោះយើងទៅមើលទាំងអស់គ្នាថា តើរូបដែលថតដោយទូរស័ព្ទដៃ របស់សាមសុងស្អាតប៉ុណ្ណា៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]