ចិន៖ Hulk ដែលជាកីឡាករដែលមានកម្លាំងជើងខ្លាំង ហើយជាខ្សែប្រយុទ្ធឆ្នើមរបស់ប្រេស៊ីល បានបំបែកកំណត់ត្រានៅទីផ្សារ ទិញ-លក់ កីឡាករ នៅប្រទេសចិន ក្នុងតម្លៃ ៤៥លានផោន (ជាង ៦០លានដុល្លារ) ផ្ទេរពីក្លិប Zenit Saint Petersburg ទៅលេងនៅក្លិបប្រទេសចិន Shanghai SIGP ។

វាមិនមែនជារឿងចម្លែកទៀតទេ ដែលក្លិបនៅ ប្រទេសចិន ឥឡូវនេះចូលចិត្តទិញយកកីឡាករពីទ្វីបអ៊ឺរ៉ុប យកមកលេងឲ្យក្លិបរបស់ខ្លួន ដោយជាក់ស្តែង ដូចពេលនេះ ក្លិប Shanghai SIGP ហ៊ានចំនាយលុយរហូតដល់ ៤៥លានផោន (ជាង៦០លានដុល្លារ) ដើម្បីនាំយកកីឡាករសញ្ជាតិប្រេស៊ីលរូបនេះមកលេង ហើយក៏ជាកីឡាករដែលថ្លៃជាងគេ នៅក្នុងទីផ្សារបាល់ទាត់ប្រទេសចិនផងដែរ ។

កាលពីថ្មីៗនេះដែរ Hulk ដែលមានវ័យ ២៩ឆ្នាំ បានធ្វើដំណើរមកដល់ប្រទេសចិនហើយ ដោយមានការទទួលស្វាគមន៍ពីអ្នកគាំទ្ររាប់រយនាក់ នៅអាកាសយានដ្ឋានប្រទេសចិន ហើយកីឡាកររូបនេះត្រូវបានគេរាយការណ៍មកថា នឹងទទួលបានប្រាក់ចំនូល ១៦.៦លានផោន ក្នុងមួយឆ្នាំ ហើយនេះក៏ជាមូលហេតុដែលធ្វើឲ្យគាត់ពេញចិត្តនឹងមកលេងនៅប្រទេសចិន ។

ទាក់ទងនឹងចំនូលដ៏ច្រើនសន្ធឹកបែបនេះ ធ្វើឲ្យគាត់ក្លាយជាកីឡាករដែលរកប្រាក់ចំនូលបានច្រើនជាង កីឡារករ Luiz Suarez និង Eden Harzard នៅឯតំបន់អ៊ឺរ៉ុបទៅទៀត។ តែជោះជាយ៉ាងណា ក៏មិនច្រើនជាង Ronaldo និង Messi ដែលជាកីឡាករដែលរកបានចំនូលបានច្រើនជាងគេក្នុងវិស័យកីឡាបាល់ទាត់ដែរ ។

ហើយចំពោះការផ្ទេរមកលេងនៅ ប្រទេសចិន គាត់គឺជាកីឡាករម្នាក់ដែលមានតម្លៃខ្លួនថ្លៃជាងគេ ដែលតាមពីក្រោយដោយកីឡាករមកពីទ្វីបអ៊ឺរ៉ុបដូចគ្នា គឺ Jackson Martinez, Ezequiel Lavezzi, Paulinho និង Ramires ។

ដូច្នេះ Hulk នឹងត្រូវមកលេងនៅក្លិប Shanghai SIPG ដោយចាប់ដៃគូជាមួយកីឡាករ Asamoah Gayn និង Dario Conca ដែលមកពីអ៊ឺរ៉ុបដូចគ្នា ហើយគ្រប់គ្រងដោយគ្រូបង្វឹក Sven Goran Eriksson ផងដែរ។

ចាំមើលថា Hulk អាចនឹងមានឈ្មោះល្បីល្បាញនៅក្លិប ប្រទេសចិនមួយ នេះដែររឺទេ?   

ប្រភព៖ The Sun

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]