ជនសង្ស័យ ២នាក់ បានរត់ចោលម៉ូតូ អានខុន របស់ខ្លួនមួយគ្រឿង កាលពីវេលាម៉ោង ២និង១៥នាទី យប់រំលងអធ្រាត្រ ឈានចូល ថ្ងៃទី២៨ ខែសីហា ស្ថិតនៅលើកំណាត់ផ្លូវលំ មុខផ្ទះ ១៤៤ ក្រុមទី៣ ភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បន្ទាប់ពីពួកគេបានធ្វើ សកម្មភាពឆក់ទូរស័ព្ទ ពីប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមរថយន្ដ ហើយពេលនោះមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ ប្រុងមកជួយ ធ្វើឱ្យ ពួកគេភ័យខ្លាច រត់ចោលម៉ូតូតែម្ដង ។

យោងតាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញជនរង គ្រោះជិះរថយន្ដមួយគ្រឿង មកឈប់នៅកន្លែងកើតហេតុ ដើម្បីចូលផ្ទះ ស្រាប់តែពេលនោះ ជនសង្ស័យទាំងពីរ បានជិះម៉ូតូរបស់ខ្លួនម៉ាក អាយខុន ពណ៌សលាយក្រហម ពាក់ស្លាកលេខភ្នំពេញ 1W-5150 មកធ្វើសកម្មភាពឆក់ទូរស័ព្ទពីជនរងគ្រោះ បានសម្រេច ។

ប៉ុន្ដែ ពេលនោះ ជនរងគ្រោះបានស្រែកឆោឡោ ធ្វើឱ្យមានការភ្ញាក់ផ្អើល ប្រុងនាំគ្នាមកជួយ បានធ្វើឱ្យជនសង្ស័យទាំងពីរ រត់គេចខ្លួនតែម្ដងទៅ។ បច្ចុប្បន្នសមត្ថកិច្ចមូលដ្ឋាន បាននិងកំពុងធ្វើការស្រាវជ្រាវ តាមស្វែងរកជនសង្ស័យទាំងនេះ៕

www.dap-news.com

 

 

 

 

 

 

 

 

 

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]