បុរសម្នាក់មាននាមត្រកូល Jian ជាមន្ត្រីផ្នែកគ្រប់គ្រងទីក្រុង ដែលត្រូវបានគេទូរស័ព្ទហៅ ដើម្បីទៅត្រួតពិនិត្យការលិចទឹក នៅលើដំបូលផ្ទះ។ ដោយសារតែភ្លេចយសោរផ្ទះមកតាមជាមួយ ទើបគាត់មិនអាចចូលក្នុងផ្ទះវិញបាន ដូច្នេះគាត់ក៏សំរេចចិត្តចងខែ្សរពានជុំវិញ ក្លៀករបស់គាត់ និងព្យាយាមសំរូតខ្លួនចុះមកក្រោម ដើម្បីអាចចូលក្នុងផ្ទះជាន់ទី ៦របស់គាត់តាមបង្អួច។ 

ប៉ុន្តែអ្វីដែលគាត់បានខិតខំប្រឹងប្រែង មិនបានទទួលលទ្ធផល គឺវាបានធ្វើអោយគាត់ជាប់គាំងនឹងខ្សែរនោះ និងយោលទៅយោលមកនៅក្នុងកំពស់ មួយដែលខ្ពស់អស់រយៈពេលប្រមាណ ២០នាទី មុនពេលដែល ពួកក្រុមអ្នកជួយសង្គ្រោះមកដល់។

នៅពេលដែលក្រុមជួយសង្គ្រោះមកដល់ ដើម្បីជួយគាត់ គឺគេបានរកឃើញថាខ្សែរដែលយោងគាត់មួយនេះ គឺមានសភាពដាច់រលាត់ ដែលអាចអោយគាត់ធ្លាក់មកដីបានគ្រប់ពេល។

បុរសម្នាក់នេះបានសន្លប់បាត់ស្មារតី និងត្រូវដឹកតាមឡានពេទ្យទៅកាន់មន្ទីរពេទ្យ។ គាត់ប្រហែលជាគ្មានគ្រោះថ្នាក់អ្វី ធ្ងន់ធ្ងរទេ ហេតុដែលគាត់សន្លប់ប្រហែលជាដោយសារភ័យពេក។

ដោយ នីតា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]