ចិន៖ នារីម្នាក់ត្រូវបាននារីមួយក្រុមទៀត ព្រួតគ្នាវាយយ៉ាងទ្រោមខ្លួន និងថែមទាំងសម្រាតខោអាវរបស់នាងចេញ នៅទីវាលសាធារណៈទៀតផង។

តាមរយៈវីដេអូឃ្លីប ដែលត្រូវបានថតបង្ហោះ រីកសុះសាយនៅលើបណ្តាញសង្គមនេះ ត្រូវបានគេដឹងថា នារីជនជាតិចិនម្នាក់និងគ្នីគ្នា បានវាយធ្វើបាបនារីដែលជាស្រីកំណាន់ របស់ប្តីខ្លួនយ៉ាងចាស់ដៃនៅទីសាធារណៈ។ ពួកគេបានទាត់ធាក់នារីរងគ្រោះ ទះកំផ្លៀង និងចាប់អូសទាញដូចជាសត្វធាតុ  ខណៈមនុស្សជាច្រើនទៀត បានត្រឹមឈរមើល ដោយក្តីអាណិតតែប៉ុណ្ណោះ។

ហេតុការណ៍នេះត្រូវបានគេដឹងថា កើតឡើងនៅតាមដងផ្លូវមួយកន្លែងក្នុងទីក្រុង Bozhou ភាគខាងជើង ខេត្ត Auhui ប្រទេសចិន។

ប្រភពបានឲ្យដឹងទៀតថា ស្ថិតក្នុងហេតុការណ៍នោះដែរ ក៏មានការចូលជួយធ្វើអន្តរាគមន៍ ពីសំណាក់ស្រ្តីចំណាស់ម្នាក់ចូលឃាត់ សុំកុំឲ្យវាយធ្វើបាបនារីរងគ្រោះទៀតអី ប៉ុន្តែទោះបីជាយ៉ាងណា ហាក់បីដូចជាគ្មានប្រសិទ្ធភាពឡើយ។

គួរបញ្ជាក់ដែរថា អ្នកលេងបណ្តាញសង្គម បានរិះគន់និយាយថា៖

«ទង្វើដែលក្រុមនារីៗ មួយក្រុមនេះ បានធ្វើនេះវាពិតជាមិនត្រឹមត្រូវឡើយ»

«ឆ្ងល់ដែរ ហេតុអីទៅស្តីបន្ទោស វាយធ្វើបាបខាងស្រីទៅវិញ ខាងប្រុសទៅវិញទេដែលជាអ្នកបង្កបញ្ហា និងជាអ្នកដែលគួរតែស្តីបន្ទោសឲ្យ»

«នាងគួរតែសំលេសប្តីរបស់នាងទៅ»

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ? 

ទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ Shanghaiist

កំណត់ហេតុខ្មែរឡូត៖

វីដេអូឃ្លីបមួយ ត្រូវបានបង្ហោះចែកចាយជាសារធារណៈ ចូលទៅក្នុងបណ្តាញទំនាក់ទំនងសង្គមចិន បង្ហាញពីការវាយតប់ របស់នារីជាជនដៃដល់ម្នាក់ ទៅកាន់នារីម្នាក់ទៀត យ៉ាងចាស់ដៃនៅក្នុងទីសាធារណៈ ដែលបច្ចុប្បន្នកំពុងតែក្លាយជាប្រធានបទក្តៅគគុកមួយ លើបណ្តាញសង្គមផងដែរ។

នេះបើយោងតាមប្រភពសារព័ត៌មាន NetEase បានឲ្យដឹងថា កាលពីថ្ងៃសុក្រ ទី២៤ មិថុនា ម្សិលមិញនេះ នារីម្នាក់គេឃើញថាត្រូវបាន នារីជាជនដៃដល់២រូប (ម្តាយ និងកូន) បានចាប់អូសនាងចេញពីក្នុងឡាន និងថែមទាំងបានស្រែកជេរប្រទិចយ៉ាងខ្លាំងៗ ផ្អើលអស់អ្នកធ្វើដំណើរ ឆ្លងកាត់តាមដងផ្លូវនោះផងដែរ។

យ៉ាងណាមិញ តាមរយៈវីដេអូឃ្លីប គេជឿជាក់ថា នារីដែលជាជនដៃដល់ គឺជាប្រពន្ធដើម ដែលត្រូវបាននារីរងគ្រោះលួចទាក់ទងសាហាយស្មន់ ជាមួយនឹងប្តីរបស់នាង រហូតធ្វើឲ្យនារីជា ប្រពន្ធដឹងរឿងខឹង ក៏កើតជាជម្លោះផ្ទុះដូចភ្នំភ្លើងយ៉ាងដូចនេះ។

តាមរយៈវីដេអូឃ្លីបមួយនេះទៀតសោត គេសង្កេតឃើញថា នារីជាជនដៃដល់ បានចាប់បោចសក់របស់នារីរងគ្រោះ ហើយមុននេះបន្តិចផងដែរ ជនដៃដល់ក៏បានទះកំផ្លៀងនារីរងគ្រោះដួលនឹងដីផងដែរ រួចទើបធ្វើសកម្មភាព យកកន្ត្រៃចាប់កាត់សក់របស់នារីរងគ្រោះតាមក្រោយ។

ជាមួយគ្នានេះដែរ ខណៈពេលដែលនាងប្រពន្ធដើម កំពុងតែចាប់កាត់សក់នារីរងគ្រោះ ស្រ្តីជាម្តាយរបស់ជនដៃដល់ ក៏ឆ្លៀតឱកាសប្រើដៃចាប់ច្រៀកហែក សម្រាតសម្លៀកបំពាក់ របស់នារីរងគ្រោះផងដែរ ខណៈដែលមនុស្សម្នាជាច្រើននាក់ទៀត បានត្រឹមនាំគ្នាឈរមើល ទាំងក្តុកក្តួល។

ទន្ទឹមនឹងនោះផងដែរ អ្នកនិយមលេងអីុនធឺណែតជាច្រើន សម្តែងការមិនពេញចិត្ត ចំពោះទង្វើមួយនេះ ហើយមិនត្រឹមតែធ្វើការរិះគន់ ស្តីបន្ទោសទៅលើនារីដែលជាស្រីកំណាន់ លួចលាក់ទាក់ទងប្តីរបស់គេប៉ុណ្ណោះទេ នារីដែលជាប្រពន្ធដើមក៏ត្រូវបាន ទទួលរងព្រនង់រិះគន់យ៉ាងចាស់ដៃពីសំណាក់ អ្នកលេងបណ្តាញសង្គមគួរសមផងដែរ ដែលនាងហ៊ានធ្វើនូវសកម្មភាពដ៏ព្រៃផ្សៃមួយនេះ តាមទីសាធារណៈ។

«ឆ្ងល់ដែរ! ទៅបន្ទោសគេម៉េចកើត គួរតែស្តីបន្ទោសឲ្យប្តីខ្លួនឯងឯណោះវិញទេ ដែលគាត់ហ៊ានបោកប្រាស់ ក្បត់ទៅមានស្រីថ្មី»

«យល់ហើយថានេះ គឺជាកំហុសរបស់នារីដែលលួចលាក់ទាក់ទងប្តីគេ ប៉ុន្តែអ្នកដែលគួរស្តីបន្ទោសគឺនារីជាប្រពន្ធ រួមជាមួយនឹងម្តាយរបស់នាងឯណោះវិញទេ ដែលហ៊ានបំបាក់មុខគ្នានៅទីសាធារណៈយ៉ាងដូច្នេះ ហើយទង្វើដែលពីរនាក់ម្តាយកូន បានធ្វើនេះវាពិតជាគ្មានអីរីកចម្រើន ឬបានផលអីមកវិញឡើយ»

អ្នកបញ្ចេញមតិម្នាក់ទៀតនិយាយទាំងលេងសើចថា៖

«ប្រពន្ធគួរណាស់កាត់លិង្គប្តីរបស់នាងចោលទៅ នោះបញ្ហានឹងត្រូវបានដោះស្រាយ ហើយប្តីក៏លែងហ៊ានក្បត់ទៀតដែរ» ៕

តើសម្រាប់ប្រិយមិត្តវិញ យល់យ៉ាងណាដែរ? 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]