នេះជាដំណឹងសំរាប់អ្នកដែលធ្លាប់ប្រើប្រាស់ និងមានការចាប់អារម្មណ៍ ផលិតផលរបស់ក្រុមហ៊ុន Apple នាខែតុលាខាងមុខនេះ ក្រុមហ៊ុនApple នឹងចេញផលិតផលថ្មីមួយដែលមាន គេហៅថា Mini Ipad អាចនិយាយបានថាជាកូនរបស់ ipad ។ ការចេញលក់នេះគឺដើម្បីបំពេញតំរូវការរបស់អ្នកប្រើ ដែលចង់បាន ipad ដែលទំហំតូច។ នេះជាការចេញលក់ផលិតដែលបានដាក់ឈ្មោះផេ្សងៗគ្នាពេល ដែលមិនទាន់មានការប្រកាសឈ្មោះជាផ្លូវ ការរបស់ក្រុមហ៊ុនApple នៅប្រទេសជប៉ុនខ្លះគេអោយឈ្មោះវាថាជំនាន់ក្រោយរបស់ipad3 តែនៅអាមេរិចគេហៅវាថាជាកូនកាត់របស់ ipod nanoនិង ipod touch តែចុងគេបានដាក់ឈ្មោះយ៉ាងប្រាកដ ដោយ Apple ថា Ipad Mini ។  Apple បានប្រកាសថា ទន្ទឹមនិងការប្រកាសលក់ទូរស័ព្ទ Iphone 5 ការដាក់លក់ Ipad Mini ក៏ចេញលលក់ដែរ នៅ២ខែខាងមុខនេះ។ រូបរាងរបស់ mini ipad គឺតូចជាងមុន មានទំហំ អេក្រង់ តូចជាង ២០សង់ទីម៉ែត្រ(7.85-inch) និង ប្រព័ន្ធខាងក្នុងមានសភាពដូចIpad3។ ការចេញផលិតផលនេះ គឺសំរាប់ដាក់ប្រគួតប្រជែងជាមួយ និង Samsung Galaxy Samsung Nexus 7 ដែលសន្ទុះលក់ប្រជែងគួរអោយបារម្ភ។ តាម ក្រុមហ៊ុន Apple បានអោយដឹងថា បើមានការលក់ដាច់ខ្លាំងលើផលិតថ្មីនេះ ការផ្គត់ផ្គង់ផលិតផលសំរាប់ទីផ្សារជុំវិញពិភពលោករបស់ក្រុមហ៊ុន Apple មានសន្ទុះជាងពេល Steve Job នៅរស់ទៅទៀត។

ដោយ TD

Khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ