ពន្លឺព្រះអាទិត្យចែងចាំង កាត់តាមស្លឹកឈើ សំលេងចាបច្រៀង ពីលើភ្នំ​ដ៏ពិរោះ និង ក្លិននៃផ្កានៅក្នុងព្រៃដ៏សែនក្រអូប លាយឡំនឹងខ្យល់អាកាសបរិសុទ្ធបែប ធម្មជាតិ​ ធ្វើអោយនឹកឃើញទៅដល់ តំបន់ទេសចរណ៍មួយនៅ Quang Dong ប្រទេសចិន ដែលគេអោយឈ្មោះថា "តំបន់ព្រៃអាក្រាត"។

រូបភាពខាងក្រោមគឺជា រូបភាពអ្នកទេសចរណ៏ ដំបូងដែលបានទទួលយកនូវ បទពិសោធន៍ធម្មជាតិ នៅទីកន្លែងនេះ។ នាងបានដើរលើស្លឹកឈើដ៏ទន់ ដោយជើងទទេរ ហើយនាងបានស្រូបយកនូវខ្យល់ បរិសុទ្ធបែបធម្មជាតិ។

បន្ទាប់ពីនាងបានដើរអស់រយៈពេល ២០ នាទីមកនាងពិតជាមិនអាច លាក់បាំងនូវអារម្មណ៍ដ៏រំភើបរបស់នាង ដល់អ្នកសំភាសន៍នោះទេ។ នាងបានរៀបរាប់ថា ព្រៃនេះបានធ្វើអោយនាងបាន អស់កង្វល់នៅក្នុងចិត្ត វាពិតជាមានប្រយាជន៍ដល់ បេះដូងរបស់យើងណាស់ ហើយម្យ៉ាងទៀតវាបានធ្វើអោយ នាងមានអារម្មណ៍ថា ស្រស់ថ្លាជាងមុនផងដែរ។

រៀបចំដោយ ​៖ Khmerload

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]