ខេត្តកំពត ៖ បុរស​ម្នាក់​សន្លប់​ស្ដូកស្ដឹង​នៅ​កណ្ដាល​ថ្នល់ ខណៈ​ដែលជិះ​ម៉ូតូ​ដើរ​ហៅភ្ញៀវ​ការ​កូន ​ស្រាប់តែ​ត្រូវ​រថយន្ដ​ជិះ​បុក​ពី​ក្រោយ​ពេញទំហឹង ​បណ្ដាល​ឱ្យ​ខ្ទាត​ផ្កាប់មុខ​ទៅ​លើ​ថ្នល់ សន្លប់​​បាត់​ស្មារតី ចំណែក​ម៉ូតូ​ខូចខាត​យ៉ាង​ដំណំ។ គ្រោះ​ថ្នាក់​ចរាចរ​ណ៍នេះ កើតឡើង​កាល​ពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​២១ ធ្នូ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ទល់មុខ​សាលា​ស្រុក​ឈូក ស្ថិត​ក្នុង​ភូមិ​ព្រិច ឃុំ​បឹង​និមល ស្រុក​ឈូក ។

តាម​ការ​​ឱ្យ​ដឹង​បុរស​រង​គ្រោះ​ឈ្មោះ​ញ៉ែ​ត ហ៊ុ​ល អាយុ​៤៧​ឆ្នាំ ជា​កសិករ​មាន​ទីលំនៅ​ភូមិ​ត្រពាំ​ង​កកោះ ឃុំ​ដូន​យ៉​យ ស្រុក​ឈូក មាន​ប្រពន្ធឈ្មោះ ភ ស្រី អាយុ​៤៤​ឆ្នាំ។ ស្ដ្រី​ជា​ប្រពន្ធ​បានឱ្យ​ដឹង​ថា នៅ​ថ្ងៃ​កើត​ហេតុ​​វេលា​ម៉ោង​​៦​ល្ងាច​​ប្តីរបស់គាត់​បាន​ជិះ​ម៉ូតូ​ទៅ​ហៅ​​ភ្ញៀវ​ការ​កូន ខណៈជិះ​ទៅ​ដល់​ភូមិ​កើត​ហេតុ​​ខាងលើ ស្រាប់​តែ​មាន​រថយន្ដ​មួយ​គ្រឿង​មិន​ស្គាល់​ម៉ាក​បាន​បើក​ទៅ​បុក​ពីក្រោយ​ពេញ​ទំហឹង​បណ្តាល​ឱ្យ​ប្ដី​​រប​ស់​គាត់​ហោះ​ទៅ​ផ្កាប់មុខ​លើ​ថ្នល់​សន្លប់​ស្ដូក​ស្ដឹង ចំណែក​ម៉ូតូ​ខូចខាត​ស្ទើរទាំងស្រុង។

ជនរងគ្រោះ​​ត្រូវ​បាន​គេ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ឈូក តែ​សភា​ធ្ងន​់ធ្ងរ​​ពេក​ក៏​បញ្ជូន​បន្ដ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្ដភាព​ខ្មែរ-​សូ​វៀត៕

ដង់ស្រងពីគេហទំព័រកោះសន្តិភាព

សូមបងប្អូនជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។សូមអរគុណ ខ្មែរស្រលាញ់ខ្មែរ។

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]