កូនប្រុស២នាក់ត្រូវបានឪពុកបង្កើត អារ.កសម្លាប់យ៉ាងកំរោល និងមើលទៅគួរឱ្យតក់ស្លុត អាណោចអាធ័មបំផុត ហើយបន្ទាប់មកក៏ចាក់.កដៃខ្លួនឯងទាំង២ធ្វើអត្តឃាត បណ្តាលឱ្យរងរបួសធ្ងន់ត្រូវគេបញ្ជូន ទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត ដែលកើតហេតុការណ៍នេះបានកើតឡើង នៅក្នុងផ្ទះល្វែងជាន់ទី២ តាមបណ្តោយផ្លូវជាតិលេខ៣ ស្ថិតក្នុងបុរីប៊ុនហួរ ភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ (ផ្ទះម្តាយ) បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៨និង១០នាទីព្រឹកថ្ងៃទី២៨ សីហា ២០១២ ។

ឪពុកឫស្យាអារ.កសម្លាប់កូននោះឈ្មោះកែវ ឡាដាំង អាយុ៣៨ឆ្នាំ ឋានៈវរសេនីយ៍ត្រី នៅផ្នែករដ្ឋបាលវិស្វកម្ម អគ្គបញ្ជាការកងទ័ពជើងគោក មានទីលំនៅភូមិព្រៃជីសាក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ ចំណែកកូនប្រុសរងគ្រោះដែលស្លាប់បាត់បង់ជីវិត ១-ឈ្មោះកែវ សុវណ្ណ អាយុ៧ឆ្នាំ និង២-ឈ្មោះកែវ រ៉ា អាយុ៣ឆ្នាំ ។ វាជារឿងគួរឱ្យរន្ធត់ពេកណាស់... គេមិនទាន់ដឹងថា តើបុរសអគតិម្នាក់នេះចាប់អារ.កកូនប្អូនមុន ឬកូនបងមុននោះទេ? ទោះជាអារ.កកូនមួយណាមុនក៏ដោយ វាគឺជាសកម្មភាពឃោរឃៅរន្ធត់ញាប់ញ័រដូចគ្នា... ឧទាហរណ៍ប្រសិនបើអារ.កកូនបងមុន តើកូនប្អូនដែលឃើញហេតុការណ៍គ្នារន្ធត់យ៉ាងណា? ឬពេលធ្វើដូចគ្នានេះទៅលើកូនប្អូនមុន តើកូនបងដែលដឹងក្តីជាងកូនប្អូន តើគ្នារន្ធត់ញ័រអង្គប្រាណបែបណា? ហេតុអ្វីបានជាក្នុងផ្ទះនេះមិនមានមនុស្សច្រើនអ្នកនៅ? មនុស្សក្នុងផ្ទះទៅណាអស់ហើយ? ហេតុអ្វីក៏គ្មានអ្នកណាជួយអន្តរាគមន៍បែបនេះ? ទីបំផុតជីវិតក្មេង២នាក់បានស្លាប់យ៉ាងអយុត្តិធម៌ ក្រោមកណ្តាប់ដៃឪពុកថោកទាប ចិត្តតិរច្ឆាន អគតិគ្មានអ្វីប្រៀប ។

ប្រភពព័ត៌មានពីអ្នកជិតខាងបានឱ្យដឹងថា មូលហេតុដែលឪពុកអារ.កសម្លាប់កូនប្រុស២នាក់នេះ គឺដោយសារចាញ់ល្បែងផ្កាប់មុខពេក និងប្រពន្ធលែងលះចោល... បុរសស័ក្តិ៤នេះងប់នឹងល្បែងងើបមុខមិនរួចទេ  ។

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]