មន្ត្រីខាងផ្នែកការពារបរិស្ថានរបស់ប្រទេសតៃវ៉ាន់ បាននិយាយថាបុរសគួរតែធ្វើការអង្គុយ នៅពេលដែលចង់ប្រើបង្គន់។

យោងតាមរបាយការណ៍របស់ BBC បានអោយដឹងថា Stephen Shen បានរៀបចំការជួបពិភាក្សា Online មួយដោយ ធ្វើការលើកឡើងអំពីទំលាប់នៃការចូលបង្គន់ ដែលអាចចូលរួមចំនែកធ្វើអោយ បរិស្ថានមានភាពស្អាតជាងមុន។

Shen បានធ្វើការស្នើរទៅកាន់រដ្ឋាភិបាល អោយដាក់ផ្លាកសញ្ញាដាស់តឿននៅតាមបន្ទប់ទឹក ដោយគួរសរសេរថា បុរសៗគួរតែអង្គុយនៅពេលដែលប្រើបង្គន់។

អ្នកទទួលខុលត្រូវផ្នែក គ្រប់គ្រងអនាម័យ និងសារធាតុបំពុល លោក Yuan Shaw-jing បាននិយាយថា យើងចង់រៀនតាមប្រទេសជប៉ុន និង ស្វីស។ ដោយយើងបានដឹងថា មនុស្សប្រុស ៣០%នៅក្នុង ប្រទេសជប៉ុនតែងតែអង្គុយពេលដែលប្រើ បង្គន់។

កាលពីខែមិថុនា គណៈបក្សមួយនៅក្នុងប្រទេស ស្វីសបានធ្វើការពិសោធន៍ទាក់ទងនឹងបញ្ហានេះ និងបានរកឃើញថា ការដែលមនុស្សប្រុសធ្វើការនោមដោយអង្គុយអាចធ្វើអោយ បង្គន់មានសភាពស្អាតជាងមុនពិតមែន ។

យោងតាមរដ្ឋាភិបាលប្រទេសតៃវ៉ាន់បាននិយាយថា យើងគ្មានសិទ្ធិក្នុងការបង្ខំអោយមនុស្សប្រុសទាំងអស់ ផ្លាស់ប្តូរទំលាប់ប្រើបង្គន់នោះទេ ប៉ុន្តែយើងអាចដាក់នូវពាក្យស្លោក ដាស់តឿនដល់ពួកគេដើម្បីធ្វើអោយកំរិត អនាម័យរបស់បង្គន់សាធារណៈ ក្នុងប្រទេសមានសភាពប្រសើរជាងមុន។

ដោយ នីតា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]