ដោយសារតែបច្ចេកវិទ្យាក្នុងប្រទេសកម្ពុជា មានភាពទំនើបជឿនលឿនជាងមុន តម្រូវការក្នុងការរស់នៅ របស់មនុស្សម្នាក់ៗក៏មានភាពខ្ពស់ ជាងមុនផងដែរ ក្រុមហ៊ុនសាមសុង បាននាំយកម៉ាស៊ីនត្រជាក់ថ្មីម៉ូដែល Samsung The Triangle ដែលបំពាក់នូវការរចនារាងត្រីកោណដែលមានលក្ខណៈប្លែក និងអស្ចារ្យផ្សេងពីគេ ហើយព្រមទាំងមានលក្ខណៈពិសេសជាច្រើន ដែលអាចជួយឲ្យអ្នក ប្រើប្រាស់ទទួលបាននូវបទពិសោធន៍នៃ ខ្យល់ត្រជាក់ដ៏ល្អប្រសើរ។

លោកស្រី និត ស៊ីណាត ប្រធានផ្នែកលក់ ហាងលក់ម៉ាស៊ីនត្រជាក់ដ៏ធំមួយឈ្មោះ A Green តាមផ្លូវកម្ពុជាក្រោមក្នុង ទីក្រុងភ្នំពេញ បានមានឲ្យដឹងថា៖ «បើប្រៀបធៀបម៉ាស៊ីនត្រជាក់របស់សាមសុងជាមួយនឹងម៉ាស៊ីនត្រជាក់ដទៃទៀត ខ្ញុំសង្កេត ឃើញថា Samsung The Triangle មានភាពពេញនិយមក្នុង ប្រទេសកម្ពុជា ព្រោះវាមានគុណភាពល្អ សន្សំសំចៃភ្លើង ព្រមទាំងមានតម្លៃសមរម្យ។»

បើយោងតាម លោក សាន ប៊ុនថាន ដែលជាអ្នកជំនាញខាងម៉ាស៊ីនត្រជាក់មួយរូបបានឲ្យដឹងថា៖ «អ្វីដែលធ្វើ ឲ្យម៉ាស៊ីន Samsung The Triangle មានភាពលេចធ្លោគឺលក្ខណៈពិសេសទាំង៥យ៉ាងរបស់វាដែលមាន ដូចជា៖ Virus Doctor, Digital Inverter, Single User, Good Sleep, និង Silence ជាដើម។»

ជាមួយនឹងបច្ចេកវិទ្យា Digital Inverter ម៉ាស៊ីនត្រជាក់ Samsung The Triangle គឺជាម៉ាស៊ីនត្រជាក់ដែលល្អបំផុត ជួយឲ្យអ្នកប្រើប្រាស់ អាចកាត់បន្ថយលើការចំណាយថាមពលរហូតដល់ 68% ដែលជួយកាត់សន្សំសំចៃខ្ពស់លើការចំណាយថ្លៃភ្លើង។ វាថែមទាំងមានភាពស្ងាត់ មិនមានសម្លេងរំខាន និងផ្តល់គម្លាតតិចបំផុតនៃការឡើងចុះសីតុណ្ហភាពក្នុងបន្ទប់ ធ្វើឲ្យខ្យល់ត្រជាក់ និងមានភាពបរិសុទ្ធ។

Single User មានជាដំណោះស្រាយដ៏ល្អសម្រាប់អ្នកដែលរស់នៅម្នាក់ឯងដោយអាចជួយសន្សំសំចៃ ដល់ទៅ 26% លើការប្រើប្រាស់ថាមពល។ មិនតែប៉ុណ្ណោះ វាថែមទាំងភ្ជាប់នូវប្រព័ន្ធកម្ចាត់មេរោគ និងបន្សុទ្ធខ្យល់ Virus Doctor ដោយយោងទៅលើឧបករណ៍ S-Plasma Ion ដែលអាចជួយកាត់បន្ថយមេរោគរហូត ដល់ទៅ 99% ។

ចំណែកឯមុខងាររបស់ Good Sleep វិញ អ្នកប្រើប្រាស់អាចប្រាកដក្នុងចិត្តបានថាសីតុណ្ហភាពរបស់ម៉ាស៊ីន ត្រជាក់មានផាសុកភាពជួយឲ្យគេងលក់ស្រួល។ វាថែមទាំងអាចជួយឲ្យខ្យល់មានល្បឿនលឿនដោយ ប្រើមុខងារ Fast Cooling ដូច្នេះអ្នកប្រើប្រាស់នឹងមិនត្រជាក់ខ្លាំងពេក ហើយមិនចាំបាច់បិទ ឬបើក ម៉ាស៊ីនត្រជាក់ដូចមុនទៀតនោះឡើយ។ បច្ចេកវិទ្យា Silence មិនធ្វើឲ្យមានសម្លេងរំខានអ្នកប្រើប្រាស់ អាចផ្តោតលើការងាររបស់ពួកគាត់ ទោះបីជានៅផ្ទះ ឬការិយាល័យក៏ដោយ។

ដោយសារតែការអាកាសធាតុក្នុងប្រទេសកម្ពុជាមានការប្រែប្រួល ដែលពេលខ្លះក្តៅ ពេលខ្លះភ្លៀងធ្លាក់មក ភ្លាមៗ ដូច្នេះហើយវាជា ការចាំបាច់មួយដែលមនុស្សម្នាក់ៗគួរតែប្រើ Samsung The Triangle ដើម្បីទទួលបាននូវខ្យល់ ត្រជាក់ត្រជាក់ល្អ ហើយមានមានផាសុកភាព៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]