ទន្ទឹមនិងពេលប្រទេសជប៉ុន ជាប្រទេសដែលមានបច្ចេកវិទ្យា ទំនើបខាងបង្កើតមនុស្សយន្ដ និងជាប្រទេសដែលសំបូរការពេញនិយមហូបអាហារតាម ភោជនីយដ្ឋានណាស់ដែរ អញ្ជឹងហើយ បានជាម្ចាស់ហាងមួយបានដាក់សេវាកម្ម មួយដែលរត់ដោយមនុស្សយន្ដសំរាប់ ភ្ងៀវដែលមានការចាប់អារម្មណ៍លើការច្នៃម៉ូតថ្មី។ បើភ្ងៀវណាដែលចង់សាកល្បងស្នាដៃធ្វើម្ហូបរបស់ មនុស្សយន្ត ថាវាមានរស់ជាតិឆ្ងាញ់យ៉ាងណានោះ គេអាចចូលទៅសាកល្បងបាន ហើយអ្វីដែលពិសេសនោះគឺមនុស្សយន្ដ អាចមានចលនា រត់តុ និងរាំដូចនារីរត់តុពិតៗ បានថែមទៀត។ តំបន់ភ្លើងក្រហម ជាតំបន់ដែលល្បីរបស់ជប៉ុននៅតូក្យូ ខាងនារីបញ្ចេញសុដន់ និង បក់ដៃទាក់ទាញភ្ងៀវដើម្បីចូលហាងរបស់គេ គឺបាន ដាក់នារីមនុស្សយន្ដអោយបំរើការ  និង ការសំដែងតន្រ្ដីរបស់មនុស្សយន្ត រយៈពេលវែងថែមទៀត។ ម្ចាស់ហាងភេទស្រីម្នាក់នោះបានចំណាយប្រាក់ អស់ ១០ កោដិ យ៉េន សំរាប់ការដាក់មនុស្សយន្ដកម្ពស់បី ៣,៦ម៉ែត្រ។  មនុស្សយន្ដនោះ មួយកំណាត់ខាងក្រោមស្លៀកសំពត់របស់ជប៉ុន តែ ខាងលើត្រូវគេបំពាក់អាវប្រយុទ្ធរបស់ទាហានស្រីក្លាហាន ដែលមានសភាពដូច អ្នកចំបាំង និង មានសក់ព័ណទង់ដែង ភ្នែកព័ណខៀវ។ ពេលសំរាក មាននារីឡើងទៅបញ្ជាលើមនុស្សយន្ដនោះហាក់ដូចជា ចេញប្រយុទ្ធ និងចេញចាក់ភេសជ្ចៈដល់ភ្ញៀវ ហើយរាំទៀតផង។

ដោយ TD

khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]