ភ្នំពេញ៖ ឪពុកម្តាយប្រមាណ ៣០០នាក់បានចូលរួមក្នុងកម្មវិធី មួយដែលរៀបចំឡើងដោយក្រុមហ៊ុនសាណូហ្វីកម្ពុជា។ នេះជាលើកទី២ហើយសម្រាប់កម្មវិធីឈ្មោះថា ”ម្តាយរបស់ខ្ញុំ កូនរបស់ខ្ញុំ” (My Mom, My Kid) ដែលជាកម្មវិធីអប់រំ ផ្នែកអាហារូបត្ថម្ភ និងសារធាតុ បំប៉ននានាទាក់ទង ទៅនឹងការចិញ្ចឹមបីបាច់ថែរក្សា កូនឲ្យមានសុខភាពឆ្អឹងរឹងមាំជាពិសេស គឺតម្រូវការជីវជាតិកាល់ស្យូម។

កម្មវិធីអប់រំផ្នែកអាហារូបត្ថម្ភនេះ ធ្វើឡើងនៅមជ្ឈមណ្ឌលកំសាន្តកុមារ Kids City រាជធានីភ្នំពេញ ដោយ មានកម្មវិធីកំសាន្តផ្សេងៗ សម្រាប់កុមារ និងកម្មវិធីសំណួរចម្លើយទាក់ទងនឹងចំណេះដឹងអំពីការចិញ្ចឹម បីបាច់ថែរក្សាកូន ជាមួយអ្នកឯកទេសផ្នែកអាហារូបត្ថម្ភ។ នៅក្នុងកម្មវិធីនេះផងដែរ ឪពុកម្តាយដែលចូលរួម បានស្វែងយល់កាន់តែច្បាស់ពីអត្ថប្រយោជន៍ និងភាពចាំបាច់ក្នុងការផ្តល់ នូវអាហារដែលមាន សារធាតុសំខាន់គ្រប់គ្រាន់ជាពិសេស សារធាតុកាល់ស្យូម ដែលមានតួនាទីសំខាន់ក្នុងការលូតលាស់ឆ្អឹងរបស់កូនៗ តាំងពីការចាប់កំណើតរហូតដល់១០០០ថ្ងៃដំបូងនៃជីវិត។

នាយកគ្រប់គ្រងក្រុមហ៊ុនសាណូហ្វីកម្ពុជា អ្នកស្រី ម៉ីញ បានមាន ប្រសាសន៍នៅក្នុងកម្មវិធីនេះថា៖ “ក្រុមហ៊ុនសាណូហ្វីកម្ពុជា ដែលជាសាខានៃ ក្រុមហ៊ុនថែទាំសុខភាពសកលបានយកចិត្តទុកដាក់ យ៉ាងខ្ពស់ ទៅលើអតិថិជន បុគ្គលិក និងជាពិសេសនោះប្រជាជន ដែលពឹងផ្អែកលើឱសថជាប្រចាំ។ ជាក់ស្តែងការ រៀបចំកម្មវិធី”ម្តាយរបស់ខ្ញុំ កូនរបស់ខ្ញុំ” លើកទី២នេះឡើង គឺដើម្បីចែករំលែកចំណេះដឹងដល់មាតាបិតាអំពីសារៈសំខាន់នៃជីវជាតិកាល់ស្យូមចំពោះ ការលូតលាស់របស់បុត្រធីតាពួកគាត់និងដឹងអំពីវិធីសាស្រ្តក្នុងការ ជ្រើសរើសអាហារូបត្ថម្ភ និងសារធាតុបំប៉នដែលត្រឹមត្រូវ។”

អ្នកម្តាយមួយរូប ដែលមានកូនប្រុស ១នាក់អាយុ១០ខែ បានមកចូលរួមក្នុងកម្មវិធី ”ម្តាយរបស់ខ្ញុំ កូនរបស់ខ្ញុំ”លើកឡើងថា៖ “នេះជាលើកទីមួយហើយដែលខ្ញុំបានមកចូលរួមកម្មវិធីអប់រំអំពីចំណេះដឹងសុខភាព ជាពិសេសបានដឹងអំពីសារៈសំខាន់នៃការផ្តល់សារធាតុ កាល់ស្យូមដល់កូនៗ។ ពីមុនខ្ញុំមិនសូវបានដឹង អំពីគុណប្រយោជន៍ជាច្រើននៃសារធាតុកាល់ស្យូមនោះទេ។ ពីថ្ងៃនេះទៅ ខ្ញុំនឹងផ្តល់ជាតិ កាល់ស្យូមដល់កូនប្រុសខ្ញុំជាប្រចាំឲ្យបាន គ្រប់គ្រាន់ដើម្បីឲ្យលូតលាស់ឆ្អឹងបានល្អ។”

យោងតាមស្ថិតិឆ្នាំ២០១៣របស់អង្គការUnited NationsChildren’s Fund បានឲ្យដឹងថាក្នុងចំណោមកុមារ៤នាក់នៅក្នុង ពិភពលោកមានម្នាក់ លូតលាស់មិនប្រក្រតី។ លើសពីនេះ ផ្អែកលើទិន្នន័យរបស់ការ អង្កេតផ្នែកសុខភាព និងប្រជាសាស្ត្រកម្ពុជា(CDHS)ឆ្នាំ២០១៤ បានឲ្យដឹងថា ៣២%នៃកុមារកម្ពុជា ដែលមានអាយុក្រោម៥ឆ្នាំមានបញ្ហាកម្ពស់ មិនស្របនឹងវ័យ(ក្រិន)។

លោកវេជ្ជបណ្ឌិត ផៃ ណារិទ្ធិ សាស្រ្តាចារ្យឯកទេសរោគកុមារ នៃមន្ទីរពេទ្យកុមារជាតិ បកស្រាយពីអត្ថប្រយោជន៍ នៃកាល់ស្យូមថា៖ “ពលរដ្ឋកម្ពុជា មួយចំនួនមានការយល់ដឹង និងមានការយកចិត្តទុកដាក់ តិចតួចចំពោះផលប្រយោជន៍ នៃជីវជាតិកាល់ស្យូមសម្រាប់កូនរបស់ពួកគាត់។ កាល់ស្យូមគឺជាសារធាតុរ៉ែ ដែលសំខាន់សម្រាប់ការកសាងឆ្អឹងនិងធ្មេញឲ្យរឹងមាំ អំឡុងពេលកុមារភាពនិងវ័យជំទង់។ កាល់ស្យូមមានតួនាទីធ្វើឲ្យបេះដូងកន្រ្ដាក់បានល្អ។ កុមារវ័យក្មេងនិងទារក ដែលមិនបានទទួលជាតិកាល់ស្យូមនិងវីតាមីនដេគ្រប់គ្រាន់អាចមានការកើនឡើងហានិភ័យខ្ពស់ចំពោះជំងឺក្រិស។ ជំងឺក្រិសស្តែងឡើងដោយមាន ភាពមិនប្រក្រតីនៃការរីក លូតលាស់ឆ្អឹងហើយមានរោគសញ្ញាមួយចំនួនដូចជា ឆ្អឹងទន់ហើយខ្សោយ ខូចទ្រង់ទ្រាយឆ្អឹង(ក្បាលជង្គង់ងាកចូលគ្នា ឬជើងកោង) ការលូតលាស់យឺតហើយ ពេលខ្លះមានការឈឺសាច់ដុំ និងសាច់ដុំខ្សោយ។” 

យោងតាមអង្គការសុខភាពពិភពលោកបានឲ្យដឹងថាអំឡុងពេល ៣ខែចុងក្រោយនៃគភ៌ទារកនៅក្នុងផ្ទៃកំពុងលូតលាស់ឆ្អឹង។ ក្នុងពេលនោះទារកពិតជាចាំបាច់ក្នុងការទាមទារនូវជាតិកាល់ស្យូម ពីម្តាយរបស់ខ្លួនដើម្បីធ្វើ ឲ្យឆ្អឹងលូតលាស់ ធ្វើឲ្យបេះដូង សរសៃប្រសាទ និងសាច់ដុំ មានសុខភាពល្អ។ លើសពីនេះទៀតកាល់ស្យូមជួយឲ្យចង្វាក់បេះដូងទារកដំណើរការធម្មតា និងមានលទ្ធភាពក្នុងការធ្វើកំណកឈាម។

ការទទួលទានជាតិកាល់ស្យូមគ្រប់គ្រាន់ជាប្រចាំ ក្នុងអំឡុងពេលកុមារភាពគឺជារឿងចាំបាច់សម្រាប់ការអភិវឌ្ឍនៃឆ្អឹង ឲ្យលូតលាស់ជាអតិបរមា។ នៅពេលកុមារភាពទទួលបាន សារធាតុបំប៉នកាល់ស្យូម ការហាត់ ប្រាណគ្រប់គ្រាន់ និងវីតាមីនដេ គឺជាការចាំបាច់សម្រាប់ការឆ្លើយទៅ នឹងការលូតលាស់ជាអតិបរមា។ កំឡុងពេលកុមារភាព និងវ័យជំទង់ពួកគេអាចចាប់ផ្តើមជីវិតវ័យជំទង់របស់ពួកគេបានជាមួយឆ្អឹងដ៏រឹងមាំ និងសុខភាពល្អ។

លោកស្រី វេជ្ជបណ្ឌិតលឹម សុជាតិ អ្នកឯកទេសខាងអាហារូបត្ថម្ភបានពន្យល់ថា៖ “ដើម្បីការលូតលាស់ឆ្អឹងដ៏រឹងមាំមាតាបិតាអាច ផ្តល់អាហារបំប៉នសារធាតុកាល់ស្យូមដល់កុមារ ឬឲ្យពួកគេបរិភោគអាហារ ដែលសម្បូរដោយកាល់ស្យូមព្រមទាំងវីតាមីនដេដូចជា៖ទឹកសណ្តែក គ្រាប់កៅឡាក់ នំប៉័ង ត្រីសាល់មុន និង បន្លែពណ៌បៃតងចាស់។ល។ 

ក្រុមហ៊ុនសាណូហ្វីកម្ពុជា នឹងប្រារព្ធធ្វើកម្មវិធី «ម្តាយរបស់ខ្ញុំ កូនរបស់ខ្ញុំ» នឹងធ្វើឡើងចំនួន ១២ដងនៅរាជធានីភ្នំពេញ ៦ដង នៅមជ្ឈមណ្ឌលកំសាន្តកុមារ (Kids City) និង៦ដងទៀតនៅខេត្តបាត់ដំបង កំពង់ចាម និងសៀមរាប ហើយរំពឹងថានឹងមានអ្នកចូលរួមចំនួន ១,៥០០នាក់៕

តើអ្នកប្រាកដទេថាកូនអ្នកញុំាសារធាតុកាល់ស្យូមគ្រប់គ្រាន់? 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]