ចិន៖ ថ្មីៗនេះរូបភាពរបស់ស្រ្តីវ័យ៥០ផ្លាយម្នាក់ កំពុងតែទទួលបានប្រជាប្រិយភាពជាខ្លាំង នៅលើបណ្តាញទំនាក់ទំនងសង្គម ដោយសារតែភាពស្រស់ស្អាត និងស៊ិចស៊ីរបស់គាត់ មិនចាញ់នារីៗវ័យក្រមុំប៉ុន្មានឡើយ។

នេះបើយោងតាមប្រភព បានឲ្យដឹងថា អ្នកម្តាយរូបឆោមឈ្មោះ Ye Wen វ័យ៥០ឆ្នាំ ជាអ្នកស្រុករស់នៅក្នុងខេត្ត Henan ប្រទេសចិន ត្រូវបានអ្នកនិយមលេងអីុនធឺណែតជាច្រើន មានការចាប់អារម្មណ៍លើរូបគាត់ជាខ្លាំង ខណៈដែលស្រ្តីរូបនេះ បានបង្ហាញរូបភាពជាមួយនឹងរូបរាងកាយ ដ៏ស្រស់ស្រលូន និងស្ទាយថតរូប បែបលក្ខណៈយុវវ័យ គួរជាទីទាក់ទាញ ដែលមើលទៅសម្រស់ហាក់បីដូចជា មិនសាកសមនិងវ័យរបស់គាត់ឡើយ។

បើតាមការឲ្យដឹងពី អ្នកម្តាយរូបឆោម Ye Wen រូបនេះបានឲ្យដឹងថា គាត់ចាប់ផ្តើមថែរក្សាសុខភាព ក៏ដូចជាសម្រស់របស់គាត់ តាំងពីគាត់អាយុ៣០ឆ្នាំមកម៉្លេះ ដោយជ្រើសរើសយកការហាត់ប្រាណ និងហែលទឹក។

ប្រភពបន្តថា អ្នកស្រី Ye តែងតែទៅហែលទឹកជាប្រចាំ ហើយបើនៅក្នុងខែមីនា វិញរូបគាត់តែងតែធ្វើដំណើរទៅហែលទឹកនៅឯតំបន់ឆ្នេរសមុទ្រ Malacca នៃប្រទេសម៉ាឡេស៊ី។

ជាពិសេស គោលបំណងរបស់គាត់នៅថ្ងៃអនាគត គឺគាត់ចង់បន្តទៅហែលទឹកនៅឯទន្លេ Han River នៅកូរ៉េខាងត្បូងផងដែរ។

ជាមួយគ្នានេះ បើតាមការបញ្ជាក់បន្ថែមពី អ្នកស្រី Yen បានឲ្យដឹងទៀតថា ដាច់ខាតសម្រាប់គាត់ គឺត្រូវហែលទឹកជាប្រចាំ ហើយសម្រាប់ការទៅ Gym ឬកន្លែងហាត់ប្រាណវិញ យ៉ាងហោចណាស់ ២ ទៅ ៣ដង ក្នុងមួយសប្តាហ៍ ដែលជាមធ្យមចំណាយពេលយ៉ាងអន់ ក៏២ម៉ោងផងដែរ។គាត់បន្ថែមទៀតថា ក្តីស្រមៃរបស់គាត់គឺ ចង់នៅបន្តស្លៀកឈុតប៊ីគីនី និងហែលទឹកជាបន្តទៀត រហូតដល់គាត់អាយុ៨០ឆ្នាំ៕

ចំណាប់អារម្មណ៍ខ្មែរឡូត៖

ជាមួយគ្នានេះដែរ បើយោងតាមរូបភាពពីអិុនស្ដាក្រាមរបស់តារាស្រី Tookchanokwanan អាយុ៣៨ឆ្នាំ នៅព្រឹកនេះ អ្នកនឹងប៉ះសក់ជាមួយនឹងឈុតហែលទឹកសមុទ្រ ដ៏ស៊ិចស៊ីរបស់នាង នៅមាត់សមុទ្រភូកេត ប្រទេសថៃ ជាក់ជាមិនខាន។

ទោះបីជាមានកូនប្រុស-ស្រីដល់ទៅ២នាក់ទៅហើយក្តី ប៉ុន្តែអ្នកមេម៉ាយសាច់សខ្ចីរូបនេះ បានធ្វើឱ្យអ្នកគាំទ្រនាងជាច្រើន ភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីនាងបានបង្ហាញនូវរូបរាងកាយ ដ៏សែនស្រឡូន និងស៊ិចស៊ីរបស់ខ្លួននៅលើ ឆ្នេរសមុទ្រភូកេត។ ក្នុងឱកាសសម្រាកលំហែកាយ នាដើមខែមិថុនានេះនាង Tookchanokwanan ដែលត្រូវជាម្តាយរបស់ អូនផ្រេវ និងអូនភូមិ (ឈ្មោះកូននាងទាំងពីរ) បានបង្ហាញប្រាប់ឱ្យដឹងថា ក្រៅពីចំណាយពេលធ្វើការ និងពេលថែរក្សាកូនៗហើយ នាងក៏មិនភ្លេចពេលវេលាសម្រាប់មើលថែទាំខ្លួនឯងផងដែរ ពោលគឺនាងឧស្សាហ៍ចេញទៅហាត់ប្រាណ និងរំលែកពេលវេលាសម្រាកដើរកម្សាន្ត លំហែរអារម្មណ៍ទៅនេះទៅនោះជាដើម។

យ៉ាងណាមិញ ដោយសារតែការរក្សាដងខ្លួននៅស្រស់ស្អាតបែបនេះ ទើបធ្វើឱ្យកម្លោះៗ មួយចំនួនជ្រួលជ្រើមនៅមិនស្រណុក ចង់សុំលេខទូរស័ព្ទរបស់នាងគ្រប់ៗគ្នាផងដែរ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]